សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក (​ឆើត​) និង​បក្ខពួក​បង្កើត​សង្វៀន​ជល់​មាន់​និង​អាប៉ោង​កណ្តាល​ក្រុងភ្នំពេញ​ឌឺ​បទបញ្ជា​សម្តេច​ក្រឡាហោម​?

​លោក (​ឆើត​) និង​បក្ខពួក​បង្កើត​សង្វៀន​ជល់​មាន់​និង​អាប៉ោង​កណ្តាល​ក្រុងភ្នំពេញ​ឌឺ​បទបញ្ជា​សម្តេច​ក្រឡាហោម​?

​ភ្នំពេញ ៖​គេ​នៅ​ចាំបាន​ថា សម្តេច​ក្រឡាហោម ស ខេង​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​បទបញ្ជា​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ទូទាំង រាជធានី ខេត្ត ត្រូវ នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ស្របតាម​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់​មាន​សុ​វត្ថ​ភាព​ទាំង​៩​ចំណុច​។​តែ​បទបញ្ជរ​ដូចជា​មិន​ដល់​ដៃ​លោក​អភិបាលខណ្ឌ​មានជ័យ​ល្ម៉េ​ច​ទេ​?​។

​ជាក់ស្តែង​លោក (​ឆើត​) និង​បក្ខពួក ហ៊ាន​បង្កើត​សង្វៀន​ជល់​មាន់​និង​អាប៉ោង នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​ពី​រអា ណា​ចក្រ​ខណ្ឌមានជ័យ​តែម្តង​តែ​បែ​ជា គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប​ទៅវិញ …?​។​សង្វៀន​ជល់​មាន់​និង​អាប៉ោង​របស់​លោក​ឆើត​ស្ថ​តិ​នៅ​ចំណុច ភូមិភ្នាត សង្កាត់​ស្ទឹងមានជ័យ​ទី​ពីរ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើក​លេង ជា​រៀងរាល់ថ្ងៃ​ចាប់​តាំង​ព្រឹក​ដល់​ល្ងាច​។​ក្រៅពី​ច​ល​មាន់​នៅក្នុង​សង្វៀន នោះ​បង្កប់​ដោយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។​

​ដោយសារតែ​មិន​មាន​វិធានការ​បង្ក្រាប​ជំនួស​វិញ​ការបើក​លេង​យ៉ាង​ពពាក់ពពូន​ចឹង ដែល​គេ​សង្ស័យថា អាច​មាន​ការបើកភ្លេីង​ខៀវ​ពី​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឃុបឃិត​គ្នា តែម្តង​។ គួររំឭកថា​កាលពី​ពេល​ថ្មីៗ​នេះ លោក ឃួ​ង ស្រេ ង អភិបាល​រាជធានី​ភ្នំពេញ​ប្រកាស​វះកាត់​មន្ត្រី​ណា​ដែល​កាង​ពីក្រោយ​បទល្មើស​ល្បែងស៊ីសង​នៅ​មូលដ្ឋាន​ដើម្បី​ព្រមាន​ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​គ្រប់​ប្រភេទ​នេះ នៅ​រាជធានី​ភ្នំពេញ​កើតឡើង​តទៅទៀត ។​

​ទន្ទឹម​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ និង​តាម​មូលដ្ឋាន​ទាំងអស់​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ពី​ការទទួល​សំណូក​របស់​ជនខិលខូច​មួយចំនួន ដើម្បី​បើកឱកាស​ឲ្យមាន​សកម្មភាព​ប្រព្រឹត្តល្បែង​ស៊ីសង​ខុសច្បាប់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន បើ​ពុំ​ដូច្នេះ​ទេ​នឹង​ត្រូវ​វះកាត់​អស់​បុណ្យស័ក្តិ ជាមិនខាន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​សង្វៀន​ជល់​មាន់ នៅ​ចំណុច ភូមិភ្នាត សង្កាត់​ស្ទឹងមានជ័យ​ទី​ពីរ បាន​បើក​ដំណើរការ​លេង​យ៉ាង​ទ្រហឹងអឺងកង​ជា​យូរណាស់​មកហើយ គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ឬ​សមត្ថកិច្ច​ខាង​ក្រសួង និង​កម្លាំង​អន្តរាគមន៍​ក្រុង ចុះ​មក​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាបបាន​ម្តងណា​ឡើយ ជាក់ស្តែង​គេ​ឃើញ​ក្រុម​អ្នក​ជល់​មាន់​និង​អាប៉ោង​បាន​ណាត់​ជួប​គ្នា​យ៉ាង​គគ្រឹកគគ្រេង​ដោយមាន​អ្អ្នក​ស្ពាយ​កន្ត្រក​មាន់​ជល់់​ចុះ​ពី​លើ​រថយន្ត​និង​ម៉ូតូ​ហើយ​ចត​ផ្ញើ​នៅ​ម្តុំ​ចិញ្ចើម​ផ្លូវ​ក្បែរ​គល់ស្ពា​ន​ស្ទឹងមានជ័យ​រួច​ដើរចូល​ទៅ​លេង​នៅ​សង្វៀន​ខាងលើ​នេះ​ឡើយ​មិន​ដឹង​ថា​គេ​ទុក​ប្រមូ​លុយ​សម្រាប់​ការចំណាយ​លើ​ក​ម្លាំង​សមត្ត​កិច្ចការពារបុ​ណ្យ​អំទូក​សិន​ក៏​មិនដឹង​?​។​

Filed in: ព័ត៌មានជាតិ