សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រកាស​លោក ឆាយ លាភា​ជា​ប្រធាន​ថ្មី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ជំនួស​លោក​កែវ ពៅ​ដែល ចូលនិវត្តន៍​

ប្រកាស​លោក ឆាយ លាភា​ជា​ប្រធាន​ថ្មី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ជំនួស​លោក​កែវ ពៅ​ដែល ចូលនិវត្តន៍​

ខេត្ត​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពង់ឆ្នាំង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សុពលភាព​លោក ឆាយ លាភា ជា​ប្រធាន​មន្ទីរ​ថ្មី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពង់ឆ្នាំង​ជំនួស​ប្រធាន​មន្ទីរ​ចាស់​ដែល​ចូនល​នីវត្តន៍​។

​លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក កែវ ពៅ ប្រធាន​មន្ទីរ​ចាស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ខេត្ត​នេះ ឱ្យមាន​ការរីកចម្រើន ព្រមទាំង​បាន​រឹតចំណង​សាមគ្គីភាព​ដ៏​ជិតស្និទ្ធ​រវាង​មន្ត្រី​និង​ថ្នាក់ដឹកនាំ ទំនាក់ទំនង​ល្អ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ជាពិសេស​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​ជា​មួយ​រដ្ឋបាល​ខេត្ត សំដៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​លើកកម្ពស់​គុណភាព​សេវាសាធារណៈ​។​

​លោក​រដ្ឋមន្ត្រី​ក៏​បាន​ផ្ដាំផ្ញើ លោក ឆាយ លាភា ដែល​ជា​ប្រធាន​មន្ទីរ​ថ្មី​ឱ្យ​ខិតខំ​បំពេញ​ការងារ​ឱ្យអស់​ពី​កម្លាំងកាយ កម្លាំងចិត្ត និង​ពេលវេលា ដើម្បី​បន្ត​ដឹកនាំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ឱ្យមាន​ការរីកចម្រើន​ទាំង​វិស័យ​សាធារណការ និង​វិស័យ​ដឹកជញ្ជូន ព្រមទាំង​បន្ត និង​រក្សា​នូវ​វប្បធម៌​សហការ ចែករំលែក រួមសុខ​រួមទុក្ខ ជាមួយ​មន្ត្រី​ក្រោម​ឱវាទ ជា​ពិសេស​ត្រូវ​ចងចាំ និង​អនុវត្ត​ឱ្យបាន​ដាច់ខាត​។​

​ជា​ចុងបញ្ចប់​លោក​ទេសរដ្ឋមន្ត្រី បាន​ផ្ដល់​មួកសុវត្ថិភាព​ចំនួន ១០០​មួក និង​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ថ្មី​ឱ្យ​កៀរគរ​រក​មួកសុវត្ថិភាព​បន្ថែមទៀត តាមរយៈ​ការជំរុញ​ការចូលរួម​ពី​វិស័យ​ឯកជន ដើម្បី​រៀបចំ​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍ សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យនៅ​អត្រា​ទាប​បំផុត​។​

​លោក ឆាយ លាភា​ប្រធាន​មន្ទី​រថ្មី បាន​ប្ដេជ្ញា​បន្ត​ការ​អភិ​វ​ឌ្ឈ​ដ្ឋា​រចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​សេវា​សាធារណៈ​ក្នុង​ខេត្ត​នេះ​ឱ្យមាន​ការរីកចម្រើន​ថែម​ទៀត ដោយ​ខិតខំ​ឱ្យអស់​ពី​កម្លាំងកាយ ចិត្ត និង​ពេលវេលា ប្រើ​គ្រប់​មធ្យោបាយ និង​នីតិវិធី បន្ត​កិច្ចសហការ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​យ៉ាង​ស្អិតរ​មួ​ត ក្នុង​គោលបំណង​តែមួយគត់​គឺ​ការអភិវឌ្ឍ និង​អនុវត្ត​នូវ​រាល់​ភារកិច្ច​ដែល​រដ្ឋបាល​ខេត្ត ក៏ដូចជា​ក្រសួង​ដាក់​ជូន​នូវ​រាល់​បទបញ្ញត្តិ​ដែល​ក្រសួង​ដាក់ជូន ជា​ពិសេស​គោលការណ៍​ទាំង​១១​ចំណុច​របស់​សម្ដេច​តេជោ ហ៊ុន​សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ