សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ទី​សំរាក​ព្យាបាល ជា​ឡេង ចាក់​ថ្នាំ​ខ្វះ​បច្ចេកទេស បណ្តាល​ឲ្យ​កុមារ​ម្នាក់​ស្លាប់​ទទេ​!

​មន្ទី​សំរាក​ព្យាបាល ជា​ឡេង ចាក់​ថ្នាំ​ខ្វះ​បច្ចេកទេស បណ្តាល​ឲ្យ​កុមារ​ម្នាក់​ស្លាប់​ទទេ​!

សៀមរាប ៖ កុមារ​អាយុ​១៣​ឆ្នាំ​ម្នាក់​នៅ​សុខៗ​ត្រូវ​គ្រូពេទ្យ​មន្ទីរ​សំរាក​ព្យាបាល ជា​ឡេង​នៅ​តាម​ផ្លូវជាតិ​លេខ ៦ ទល់មុខ​កា​រាស់​សាំង ខាងលិច​ផ្សារ​ពួក​ស្រុក​ក្រឡាញ់​ប្រមាណ ៥០​ម៉ែត្រ​ចាក់​ថ្នាំ​បណ្តាលឲ្យ​ស្លាប់ទ​ទេ កាលពី​ថ្ងៃ​ទី​១៩ ១០ ២០១៩​តែ​ជីតា​ដែល​បាន​លុយ​សំណង​និយាយ​ការពារ​ពេទ្យ​ថា​មក​ពី​កម្មផល​ទៅវិញ​!​។

​លោក​ស៊ុន​គិន អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ឃុំ​រើ​ល ស្រុក​ពួក​ខេត្ត​សៀ​បរាប​ដែល​មក​សម្រាក់​ព្យាបាល​នៅ​មន្ទីរ​ព្យាបាល​ជា​ឡេង​បាន ឲ្យដឹងថា ចៅប្រុស​ឈ្មោះ ខន​សុខា អាយុ​១៣ ទៅសួរសុខទុក្ខ​ខ្ញុំ ដែល​ដេក ក្នុង​មន្ទី​សំរាក​ព្យាបាល ជា​ឡេង​។ ពេលនោះ​ខ្ញុំ​ឃើញ​ចៅ​មាន​សម្បុរ​ស្លេក ក៏​ឲ្យ​ពេទ្យ​ពិនិត្យមើល លោកគ្រូ​ពេទ្យ​ប្រាប់ថា ចៅ​តា​ឯង​មាន​មេរោគ​គ្រុនឈាម​!​។ រូបខ្ញុំ ស៊ុន​គិន ប្រាប់​ឲ្យ​លោកគ្រូ​ព្យាបាល​ចៅ​ខ្ញុំ​ផង ។​

​ពេលនោះ​លោក​គ្រូពេទ្យ​បាន​ចាក់​បញ្ចូល​សេរ៉ូម​ឲ្យ​កុមារ​រងគ្រោះ​។ ផ្លោក​ទី ១ ផ្លោក​ទី ២ ផ្លោ ទី ៣ មិនមាន​អ្វី​កើតឡើង​ទេ​។ ស្រាប់តែ​ដល់ ផ្លោក​ទី ៤ អ្នក​គ្រូពេទ្យ​ស្រី​បាន​ចាក់ បញ្ចូល​ថ្នាំ​បន្ថែម​។​ភ្លាមៗ​នោះ​ស្រាប់តែ​ចៅ​គាត់​ស្ទុះ​ក្រោក​ក្អួត​។ គ្រូពេទ្យ​ឆោឡោ​ជួយ​ធ្វើ​ចល់នា ហើយ​នឹង​ក្រទីក្រទា​រក​ឩ​បក​ឩ​ក​ស៊ី​ស៊ែ​ន​មក​ជុំនួយ តែ​រក​មិន​បាន ។ អ្នកជុំងឺ​រកកល់​ដក​ចង្ការ​មាន់ ពេលនោះ លោកគ្រូ​ពេទ្យ ជា​ឡេង​បាន​ប្រាប់​ឈ្មោះ គឹ​ង​ត្រូវជា​ឪពុកមា ឲ្យ​យក​កុមារង់គ្រោះ​ទៅ​ពេទ្យ​បង្អែក​ស្រុក​ពួក​ដែល​នៅ​ចំងាយ ពី​មន្ទី​សំរាក​ព្យាបាល ជា​ឡេង ប្រហែល ១០០ ម៉ែត្រ ។​

​ករណីយ៍​នេះ​លោក​គឹង​ជា​ឪពុកមា​រស់នៅ​ភូមិ​ស្វាយចេក​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា​៖ រូបលោក​និង​ប្រពន្ធ​ទៅ​សួរសុខទុក្ខ​ក្មួយ ថ្ងៃទី​១៩​តុលា ឃើញ​ក្នួយ​បាត់​ស្លេកស្លាំង​ក៏បបួល​ក្មួយ​ថា ចាំ​ទៅផ្ទះ​ជាមួយ​ពូ​។ លោក​គឹ​ង​បន្តថា​ក្នុង​បន្ទប់​មាន​អ្នកជំងឺ​បួន​នាក់់​។ លោកគ្រូ​ពេទ្យ​ចាក់​ថ្នាំ​រួច​បី​នាក់​ហើយ ក្មួយ​គាត់​ចាក់​ក្រោយ​គេ ។​គ្រាន់​តែ​ពេទ្យ​ស្រី​ចាក់​បញ្ចូល​ថ្នាំ​មិនបាន​មួយ​នាទី ផង​ស្រាប់តែ​ក្មួយ​គាត់​ក្អួត រូបខ្ញុំ​គឹ​ង​ស្ទុះ​ត្រកង​ក្មួយ ហើយ​ជួយ​រឺត​ចល់នា​បេះដូង​។ ពូក​ពេទ្យ​ក៏​ផ្អើល​មក​ជួយ​ដែរ តែ​ក្មួយ​គាត់​ឈ្មោះ ខន​សុខា​ក្អួត​ជា​លើក​ទី​ពីរ បាន​បី​ដង ស្រាប់តែ​ដកចង្កាមាន់​រួច​ផុតដង្ហើម​ក្នុង​មន្ទីរពេទ្យ​ជា​ឡេង​នៅ ម៉ោង​បួន​រសៀល ។ រឿង​ដែល​ហួសចិត្ត​នោះ ពួក​ពេទ្យ​ប្រាប់​គាត់​ថា ឲ្យ​យក​ទៅ​ពេទ្យ​បង្អែ​ង​ស្រុក​ទៅ ព្រោះ​ទីនេះ​មិន​មានឩ​បករ​ណ៍​អុកស៊ីស៊ែន​ទេ​?​។​

​រូបខ្ញុំ​គឹ​ង​បាន​បី​សព្វ​ក្មួយរ​ត់​ទៅ​ពេទ្យ​ស្រុក ។ ពេល​នោះ​បុគ្គលិក​ពេទ្យ​ស្រុក​បាន​យកឩក​ស៊ី​ស៊ែន​មក​ដាក់​តែ​បាន​ប្រាប់ថា​កុមារ​ខន​សុខា បេះដូង​ឈប់​កំរើក​យូ​ហើយ ។ លោក​គឹ​ង​បញ្ជាក់ថា​ក្មួយ​គាត់​ពិតជា​ប្រតិកម្ម​ថ្នាំ​ស្លាប់​ក្នុង​មន្ទីរ​សំរាក​ព្យាបាល ជា​ឡេង​ពិតមែន ។ ឯ​លោក​ស៊ុន​គិន​ជាជីតា​និយាយថា ចៅ​របស់​គាត់​អាយុ​អស់ហើយ​។ ខ្ញុំ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា យើង​ត្រូវធ្វើ​អា​រម្ម​ណ៏​ឲ្យ​ស្ងប់ ខ្លួន​យើង​ក៏​បាន​សុខ​ដែរ​? ។​ពេល​សួរថា​តើ គេ​ជួយ​សោហ៊ុយ​ទេ​? គាត់​ប្រាប់ថា គេ​ជួយ​ប្រាក់​ដែរ​តែ​គាត់​មិន​ប្រាប់​ថា​មាន​ចំនួន​ប៉ុន្មាន​។​

​អ្នក​យក​ព័ត៏យើង​បានទៅ ដល់​មន្ទីរ​សំរាក​ព្យាបាល ជា​ឡេង បាន​ជួប​បុគ្គលិក​ពេទ្យ​ម្នាក់ តែ​គាត់​ប្រាប់ថា ខ្ញុំ​ជា​កូនចៅ​គេ មិន​ហ៊ាន​ប្រាប់​សូម្បីតែ​លេខ​ទូរស័ព្ទ​។​
​ក្រោយមក​បាន​ទូរស័ព្ទ ទៅ​លោក​ជា​ឡេង​ពេល​សួរថា មាន​កុមារ​ម្នាក់​ស្លាប់​នៅ​មន្ទីរ​សំរាក​ព្យាបាល​របស់លោក សូម​ជួយ​ពន្យល់​ផង​បាន​ទេ​? លោក​ជា​ឡេង​ប្រាប់ថា មិន​អាច​ប្រាប់​បានទេ បើ​ចង់ដឹង​ទៅ​សួរ​តុលាការ​ទៅ​?​។​

​ឯ​លោក​ម៉ង់​សម្បត្តិ​ប្រធាន​ពេទ្យ​បង្អែក​ស្រុក​ពួក​បាន ឲ្យដឹង​តាម​រយៈ​បុគ្គលិក​ថា​៖ អ្នកជំងឺ​ពិតជា​បាន​ផុតដង្ហើម​មុននឹង​ចូល​មក​ពេទ្យ​ស្រុក​ទៅទៀត​។​

​លោក​ទេព ពុំ​សែន អធិការ​ស្រុក​ពួក​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា​៖ ព្រឹក​ឡើង​លោក​បាន​រៀបចំ​គណៈកម្មកា​រ​ចម្រុះ​មួយ​ទៅ​ធ្វើ​កោសល្យវិច័យ កុមារ​ដែល​ស្លាប់​។​លោកគ្រូ​ពេទ្យ​ស្រុក​ប្រាប់ថា កូន​ក្មេង​នោះ​បាន​ពុល​ចំណីអាហារ ស្លាប់ មិនមែន​ស្លាប់​ដោយសារ ចាក់​ថ្នាំ​នោះទេ​?​។ ចម្លើយ​ប្រធាន​ពេទ្យ​បង្អែក​ស្រុក​មិន​ស៊ីសង្វាក់​ព្រោះ​តើ​ឲ្យ​ក្មេង​ទៅ​ហូប​ចំណី​ឯណា​បើ​ដៃ​នៅ​ជាប់​សេរ៉ូម​ហ្នឹង​?​។​បើ​មិន​មក​ពី​ប្រតិម្ម​ថ្នាំ​ជា​អ្វី​ទៅវិញ​?​។​ម្យ៉ាង​បើ​ពុល​ចំណី​គេ​រក​ចំណី​ដែល​ក្មេង​ហូប​មើលថា​តើ​ជា​អ្វី​?​។​

​ករណី​នេះ​លោក​ស៊ិន​ចាន់ថុល អភិបាល​ស្រុក​ពួក​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា ៖ លោក​មិន​បានដឹង​ច្បាស់​ទេ​ឲ្យ​សួរ​ខាង​ព្រហ្ម​ទណ្ឌ៏​ស្រុក​វិញ​។ លោក​បាន​ដឹងថា ពេទ្យ​ជា​ឡេង តេ​ប្រាប់តាម​ទូស័​ព្ទ​ថា បាន​សម្រុះសម្រួល​ជាមួយ​គ្រួសារ​ចប់​ហើយ​។​តែ មកដល់ពេលនេះ​របាយ​ការណ៏ក៏​មិនឃើញ​មាន​ដែរ ។​
​ចំណែក​មន្ទី​សុខាភិបាល​ខេត្ត​វិញ មន្ត្រី​រដ្ឋា​ល​ឲ្យដឹងថា មន្ទី​គ្រាន់តែ​ទទួលរ​បាយ​ការណ៏​ទេ ចំណែក​ចេញ​អាជ្ញាប័ណ្ណ​គឺ​នៅលើ​ស្រុក​អ្នកសម្រេច​។​

​ព្រះអង្គ​ម៉ក់​ប៉ឹង ព្រះ​អនុគុណ​ស្រុក​ពួក ព្រះអង្គ​បាន​យក​អំណោយ​ឲ្យ​ជនរងគ្រោះ មាន​សង្ឃដីកា​ជាមួយ​គ្រួសារ​សព​ក្នុង​ចំណោម​មនុស្ស​ច្រើន​ថា​៖ ពេទ្យ ជា​ឡេង ធ្វើឲ្យ​មនុស្ស​ស្លាប់ ចឹង ជា​ទស្សនៈ​ព្រះអង្គ​គួរណា​ស៊ើបអង្កេត​ឲ្យបាន​ត្រឹមត្រូវ ។ ពេល​សួរថា ពេទ្យ​គេ​ឲ្យ​សំណងជ​នរ​ង់​គ្រោះ​ហើយ​តើ​?​។

​ព្រះអង្គឩប​មា​ដូចជា គ្រោះ​ថ្នាច​រាចរថា​៖​ទោះបី​អ្នក​បង្កហេតុ​ត្រូវ​គ្នា​យ៉ាងណាក៏ដោយ​ក៏​ប៉ូលិស​ចាប់​យក​យានយន្ដ​ទៅ​ធ្វើ​ការត្រួត​ត​ពិនិត្យ​ដែរ​។​
​អ្នកស្រុក​មួយចំនួន​ឲ្យដឹងថា គ្រួសារ​សព​ថា​អាយុ​អស់ ជា​រឿង​មួយ​តែ​ពេទ្យ មិន​ជំនាញ ខ្វះ​បច្ចេកទេស​និង​ឧបករណ៍ មិន​មាន​បទពិសោធ ធ្វើ​មនុស្ស​ស្លាប់​ត្រូវ​តែ​ធ្វើការ​ស៊ើបអង្កេត​ឲ្យបាន​ត្រឹមត្រូវ​ជៀសវៀង​កុំឲ្យ​រឿងនេះ កើតឡើង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​អ្ន​កឯទៀត​៕

Filed in: ព័ត៌មានជាតិ