សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខ្មែរ​រួបរួម​ជាតិ​និង​ហ្វុនស៊ិនប៉ិច​ប្រុង​ធ្វើ​សមាជ​បញ្ចូល​គ្នា​ចុង​ខែ​វិច្ឆិកា​!

ខ្មែរ​រួបរួម​ជាតិ​និង​ហ្វុនស៊ិនប៉ិច​ប្រុង​ធ្វើ​សមាជ​បញ្ចូល​គ្នា​ចុង​ខែ​វិច្ឆិកា​!

ភ្នំពេញ​៖​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​សម្តេច​ក្រុមព្រះ​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក​ញឺក​ប៊ុនឆៃ​ដែលរ​ក​មិនបាន​១​ជើងម៉ា​ក្នុង​ការបោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​នឹង​ធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​តែ​មួយ​នៅ​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខនេះ​។

​នេះ​បើ​តាម​លោក​ញឹក​ប៊ុនឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅ​ថ្ងៃ​ទី​១​ខែវិច្ឆិកា​បន្ទាប់​ពី​ក្រុមការងារ​នៃ​គណបក្ស​ទាំង​ពីរ​ជជែក​ពិភាក្សា​គ្នា​រួច​ពី​ការបង្រួបបង្រួម​គ្នា​កាលពី​ថ្ងៃ​ទី​៣០​ខែតុលា​ឆ្នាំ​២០១៩​នៅក្នុង​ភោជនីយ៍ដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។ នៅក្នុង​ជំនួប​នេះ​ភាគី​ទាំងពីរ​បាន​ផ្តោត​សំខាន់​ទៅលើ​ការបង្រួបបង្រួម​គ្នា​ឡើងវិញ​រវាង​អ្នករាជានិយម​និង​អ្នក​សីហនុ​និយម​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​ហើយ​បាន​សម្រេច​បង្កើត​គណៈកម្មកា​រ​ដោយ​ម្ខាង​មាន​សមាសភាព​ចំនួន​បី​រូប​ដើម្បី​ពិនិត្យ​លក្ខន្តិកៈ​និង​បទបញ្ជា​ផ្ទៃក្នុង​រួម​ទាំង​គោលការណ៍​មួយចំនួនទៀត ដើម្បី​ជៀសវាង​កុំឲ្យ​បញ្ហា​ដូច​លើកមុនៗ​។​

​លោក​ញឺក​ប៊ុនឆៃ​បញ្ជាក់​ថា “​ការធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​នេះ គឺ​យើង​ធ្វើ​ខុស​ពី​បី​ដង​លើក​មុន លើក​មុន​យើង​ចែក​កូតា​គ្នា​លើក​នេះ​យើង​បានដាក់​គោលការណ៍​ប្រាំ​យ៉ាង​ហើយ​យើង​មាន​ក្រុមប្រឹក្សាវិន័យ​យើង​ជា​ការសង្ឃឹម​មួយ​ជឿជាក់ថា​វា​មិន​អាច​បែកបាក់​គ្នា​ទៀត​ទេ​ព្រោះ​យើង​មាន​លក្ខន្តិកៈ​បទបញ្ជាផ្ទៃក្នុង​”​។​

​លោក​ញឹក​ប៊ុនឆៃ​បាន​អះអាង​ថា​សមាជ​នា​ពេល​ខាង​មុខ​នឹង​ថ្វាយ​តួនាទី​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដល់​សម្តេច​ក្រុមព្រះ​នរោត្តមរ​ណរ​ឫទ្ធិ​ដើម្បី​ដឹកនាំ​។​ចំពោះ​ក្បាលម៉ាស៊ីន​ផ្សេង​ទៀត​មិន​ទាន់​សម្រេច​នៅឡើយ​ទេ​តែ ជាគោលការណ៍​អនុប្រធាន​គណបក្ស​មាន​តែ​ពីរ​រូប​ទេ​។​

​គួរបញ្ជាក់​ថា​ការបង្រួបបង្រួម​រវាង​គណបក្ស​រាជានិយម​ទាំងពីរ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ជំនួប​រវាង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាមួយ​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន​បួន​លើក​។ គឺ​នៅ​ថ្ងៃទី​១៣-១៨-២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ដំណាក់​វាល​ស្បូវ​។​លើក​ទី​៤ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ សម្តេចក្រុមព្រះ និង​លោក​ញឹក​ប៊ុនឆៃ​បាន​ជួបគ្នា​ម្តងទៀត​៕

Filed in: ព័ត៌មានជាតិ