សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង ១០០​គ្រួសារ ទទួលបាន​អំណោយ​សប្បុរសធម៌​ពី​សាខា​កាកបាតក្រហមកម្ពុជា​ខេត្ត​

​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង ១០០​គ្រួសារ ទទួលបាន​អំណោយ​សប្បុរសធម៌​ពី​សាខា​កាកបាតក្រហមកម្ពុជា​ខេត្ត​

ខេត្ត​ក្រចេះ ៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​មុខ​នៃ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេត​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាតក្រហមកម្ពុជា ជានិច្ចកាល​សម្ដេច​ទាំង​ពីរ​តែងតែ​គិតដល់​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​ជួប​ការលំបាក ជន​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមា​កំព្រារ និង​អ្នក​ផ្ទុក​ជំងឺអេដស៍ ។​

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦ នេះ ឯកឧត្តម សរ ចំ​រុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក្រចេះ រួម​ដំណើរ​ដោយ ឯកឧត្តម ធុន គ្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពូជា​ខេត្ត និង​លោក លោកស្រី ក្រុម​ប្រតិបត្តិ​សាខា បាន​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក្រចេះ ទៅ​ចែកជូន​គ្រួសារ​ក្រីក្រ ចំនួន ១០៤ គ្រួសារ មក​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កញ្ជ​រ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​

​អំណោយ​ដែល​ចែកជូន​នា​ពេល​នោះ រួមមាន អង្ករ មី ត្រីខ និង​ថវិការ​មួយចំនួន ដោយ​ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន អង្ករ ៣០​គ​.​ក្រ​, មី ១​កេស​, ត្រីខ ១០​កំប៉ុង និង​ថវិកា ចំនួន ៣​ម៉ឺន​រៀល ។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ ឯកឧត្តម សរ ចំ​រុង បាន​មានប្រសាសន៍ថា ថ្វី​ត្បិត​តែ​អំណោយ​ទាំងអស់នោះ វា​មាន​ចំនួន​បន្តិចបន្តួច​ក៏​ពិតមែន ប៉ុន្តែ​វា​បាន​ជួយ​ដោះស្រាយ​ជីវភាព​ខ្វះខាត​របស់​បង​ប្អូន​បាន​មួយ​រយៈពេល​ផងដែរ ។ ហើយ​កន្លងមក សាខា​កាកបាតក្រហមកម្ពុជា ខេត្ត​ក្រចេះ ក៏​បាន​ធ្វើ​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ នៅពេល​ដែល​ជួប​គ្រោះមហន្តរាយធម្មជាតិ និង​គ្រោះ​អគ្គីភ័យ​ឆេះ​ផ្ទះ​ជា​ដើម ដោយ​បាន​នាំយក​នូវ​អំណោយ​សប្បុរសធម៌​របស់​កាកបាតក្រហម​កម្ពុជា​ទៅ​ចែកជូន​ដល់​មូលដ្ឋាន​បាន​ទាន់ពេលវេលា ដោយ​មិន​ទុកអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​អត់​អាហារ​ឡើយ ។​

​ឯកឧត្តម បាន​បន្តថា សកម្មភាព​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​កាន់តែច្បាស់​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាតក្រហមកម្ពុជា និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ចំពោះ​សុខទុក្ខ ជីវភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​អំណោយ​ទាំងនោះ គឺ​ចែកជូន​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ខ្វះ​ខាត់ ទី​ទល​ក្រ គ្រប់គ្នា ដោយ​មិន​ប្រកាន់​និន្នាការ​គោលនយោបាយ គណបក្សនយោបាយ សាសនា ឬ​ពណ៌​សម្បុរ​អ្វី​ទាំងអស់ ៕​

 

 

Filed in: ព័ត៌មានជាតិ