សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខ្ញុង​តស៊ូ​លុយ​ទឹក​ទៅ​ច្រៀង​ការ​ធី​សុវណ្ណ​ថា​នៅ​តំបន់​អា​រ៉ែ​ង​

​ខ្ញុង​តស៊ូ​លុយ​ទឹក​ទៅ​ច្រៀង​ការ​ធី​សុវណ្ណ​ថា​នៅ​តំបន់​អា​រ៉ែ​ង​

​ភ្នំពេញ​៖ អ្នកនាង​ខ្ញុង​តារា​កំប្លែង​ដែល​មាន​ឈ្មោះ​ពិត​ស្រេង​សុខា​ន​ដា បច្ចុប្បន្ន​កាន់តែ​មាន​ហាងឆេង និង​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ការងារ​សិល្បៈ​ក៏​ដូច​មុខរបរ​ផ្សែង​ដោយសារ​នាង​មិន​ដែល​ឮ​ថា​មាន​រឿងអាស្រូវ​ជាមួយ​អតិថិជន​របស់​នាង​ឡើយ ។

​ជាក់ស្តែង​នៅ​ថ្ងៃទី​១​វិ្ចឆិកា នេះ តារា​ស្រី​រូបនេះ​ត្រូវបាន​ហៅ​ឲ្យទៅ​ចូលរួម​កាត់សក់ ជាមួយ​លោក​ពែ​កមី​នៅក្នុង​មង្គលការ​របស់​នាង ធី សុវណ្ណ​ថា​អតីត​តារា​នយោបាយ​ល្បី​ឈ្មោះ​ម្នាក់​ជាមួយ និង​លោក​ផែ​សុវណ្ណរិទ្ធាំ​ដៃគូ​នៅ​តំបន់​អារ៉ែង​។​

​អ្វី​ដែល​គេ​បាន ឃើញ​នោះ​គឺ​ថា​ផ្លូវ​ទៅកាន់​ពិធីមង្គលការ​មួយ​នេះ មើល​ទៅ​ពិតជា​ពិបាក​ខ្លាំង ព្រោះ​ត្រូវ​ឆ្លងកាត់​ទឹក​ផង រីឯ​ផ្លូវ​ជិះ​ក៏​ឆ្ងាយ ធ្វើ​ឲ្យ​តា​រាស្រី​រូប​នេះ​រអ៊ូ ព្រោះនេះ​ជា​លើកទីមួយ​ហើយ​ដែល​នាង​មក​កម្មវិធី ត្រូវ​ដើរ​កាត់​ទឹក​បែបនេះ ទាំង​ដែល​ខ្លួន​បាន​តុបតែង​មុខមាត់ ស្លៀក​ក្បិន​យ៉ាង​ស្រស់ស្អាត​ត្រៀម​ខ្លួន​សម្រាប់​កាត់សក់​ជូន កូន​កម្លោះ​ក្រមុំ​ទៅហើយ​។​នាងរ​អ៊ូ​ថា​នេះ​ជា​លើកទីមួយ​ហើយ​!​។

​ទោះជា​យ៉ាងណា​អ្នកគាំទ្រ​ក៏​បាន​សម្តែង​ការ​សរសើរ​ដល់​នាង ដែល​ទោះបីជា​មាន​បញ្ហា​បែបនេះ​យ៉ាងណាក្តី នាង​នៅ​តែ​បន្តដំណើរ​ទៅ​មុខ និង​មិន​បោះបង់​ចោល​នោះ​ទេ​។ ពិធី​រៀប​មង្គលការ​របស់ កញ្ញា ធី សុវណ្ណ​ថា រួម​ជាមួយ​គូស្នេហ៍ លោក ផែ សុវណ្ណរិទ្ធ​ដែល​មាន​ទំនាកទំនង​ជាមួយ​គ្នា​៧​ឆ្នាំ​ហើយ​មក​នោះ ធ្វើឡើង ក្រោម​ការអញ្ជើញ​ចូលរួម ពី​ភ្ញៀវ​កិត្តិយស ដែល​ជា​សាច់ញាតិ និង​មិត្ដភក្ដិ​ជិតដិត​បន្ដិចបន្ដួច​តែប៉ុណ្ណោះ ដែល​ពិធី​មួយ​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​នេះ ស្ថិតក្នុង​ឃុំ​ថ្ម​ដូង​ពៅ ស្រុក​ថ្មបាំង ខេត្ត​កោះកុង (​តំបន់​អា​រែង​)​កន្លែង​ដែល​នាង​ធី​សុវណ្ណ​ថា​ចេញ​សកម្មភាព​នយោបាយ​ដំបូង​។​

Filed in: ព័ត៌មានជាតិ