សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឃួង​ស្រេង​សន្យា​ជាមួយ​កូនសិ​ស្ស​ថា​នឹង​បោសសំអាត​ល្បែង​ហ្គេម​បាញ់​ត្រី​ចេញពី​រាជធានី​

លោក​ឃួង​ស្រេង​សន្យា​ជាមួយ​កូនសិ​ស្ស​ថា​នឹង​បោសសំអាត​ល្បែង​ហ្គេម​បាញ់​ត្រី​ចេញពី​រាជធានី​

​ភ្នំពេញ​៖ ល្បែងស៊ីសង ប្រភេទ​ហ្គេម​បាញ់​ត្រី​នៅក្នុង​រាជធានី​ភ្នំពេញ ដែល ធ្វើ​ឲ្យ​ក្មេងៗ​សិស្សានុសិស្ស​គេច​សាលារៀន បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ធនធានមនុស្ស​ដែល​ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​នឹង​ត្រូវ​លុបបំបាត់​ចោល​ឲ្យអស់​ពី​ក្នុង​រាជធានី​ភ្នំពេញ​។

​នេះ​ជា​ការសន្យា​របស់​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៩ ពេល​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩-២០២០ និង ពិធី​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក ។​

​លោក​ឃួង ស្រេង បញ្ជាក់ថា ក្នុងនាម​លោក​ជា​អាជ្ញាធរ​ដែនដី រាជធានី​ភ្នំពេញ លោក​សន្យាថា នឹង​លុបបំបាត់​ល្បែងស៊ីសង ប្រភេទ​ហ្គេម​បាញ់​ត្រី ឲ្យអស់​នៅក្នុង​រាជធានី​ភ្នំពេញ ព្រោះ​វា​បាន​ធ្វើឲ្យ​សិស្សានុសិស្ស​គេច​សាលារៀន ។ លោក​បាន​ស្នើឲ្យ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវមាន​វិធានការ​លុបបំបាត់​ល្បែង​ប្រភេទ​នេះ ឲ្យអស់​ពី​ក្នុង​អាណាចក្រ​របស់ខ្លួន ។​

​លោក​ឃួង​ស្រេង​៖ “​កន្លង​មកនេះ​យើង​បាន​អនុវត្ត​រួចហើយ ជុំវិញ​ការបង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រី​នេះ ហើយ​រាល់​ការបង្ក្រាប កម្លាំង​មាន​សមត្ថកិច្ច​របស់​យើង បានត្រឹមតែ​ដកហូត​ទូរ​ហ្គេម និង​បិទ​ទីតាំង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចាប់ពី​ពេលនេះ​តទៅ យើង​ត្រូវតែ​មាន​វិធានការ​ក្តៅ​ជាង​មុន ពោល​គឺ​ត្រូវ​ចាប់​ម្ចាស់​ទូរ​ហ្គេម​នោះ​ឲ្យបាន ទោះ​ជា​អ្នកមើលការខុសត្រូវ​ស៊ីប្រាក់ខែ​គេ​ក៏ដោយ យើង​ត្រូវតែ​ឃាត់​យក​មក​សួរនាំ ដើម្បី​ឈាន​ទៅដល់​ការចាប់​ម្ចាស់​ទូរ​ហ្គេម មក​ដាក់​ទោស​ទៅ​តាម​ច្បាប់​។​

 

Filed in: ព័ត៌មានជាតិ