សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី​មេធាវី កេត គន្ធាបុប្ផា និង​ប្អូនប្រុស​រង​ការ​ចោទថា​ស៊ីដាច់​លុយ​កក់​ទិញ​ឡាន​២៥​ម៉ឺ​ដុល្លារ​អាមេរិក​

លោកស្រី​មេធាវី កេត គន្ធាបុប្ផា និង​ប្អូនប្រុស​រង​ការ​ចោទថា​ស៊ីដាច់​លុយ​កក់​ទិញ​ឡាន​២៥​ម៉ឺ​ដុល្លារ​អាមេរិក​

ភ្នំពេញ ៖ លោកស្រី​មេធាវី កេត គន្ធាបុប្ផា និង​ប្អូនប្រុស​ឈ្មោះ កេត កត្តញូតា​បាន​រងការ​ចោទថា បាន​រួមគំនិត​គ្នា បោកប្រាស់​ប្រាក់​ថ្លៃ​កក់​រថយន្ត ម៉ាក Rolls Royce ស៊េរី​ឆ្នាំ​២០១៩ ចំនួន​២៥២,០០០​ដុល្លារ​សហរដ្ឋអាមេរិក​។

​ស្ត្រី​ម្នាក់ ដែល​គេ​ស្គាល់​ជា​ថៅកែ​ផលិតផល Online មានឈ្មោះ អ៊ាន សៀវ​ម៉ី​ថ្មីៗ​នេះ បាន​ប្រើ​គណនី Facebook ឈ្មោះ Siv mey Online Shop បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបថត​ផង ដោយ​ចោទប្រកាន់​ថា «​ជំរាប​សួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា ..! សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជន​ទាំង​ពីរ​នាក់​បងប្អូន​បង្កើត​នេះ​ផង ពីរ​នាក់​នេះ បាន​រួមគំនិត​គ្នា​បោកប្រាស់​ប្រាក់​ថ្លៃ​កក់​រថយន្ត ម៉ាក Rolls Royce 2019 ចំនួន ២៥២០០០$​។ ដោយ​ទុកចិត្ត​ជឿជាក់​លើ​មនុស្ស​រាប់អាន​គ្នា​នាំ​ទៅ​ទិញ​រថយន្ត​ពី​ជន​ឆរ​បោក​ឈ្មោះ កេត កត្តញូតា និង​បងស្រី​វា​ឈ្មោះ កេត គន្ធា​បុផ្ផា ជា​មេធាវី​ទៀត បាន​បោះត្រា​ធានា​ដឹងលឺ​កិច្ចសន្យារ​ខាងលើនេះ​… តែ​ដល់​ថ្ងៃ​កំណត់ រថយន្ត​ក៏​មិនមាន សុំ​ប្រាក់​កក់​វិញ​ក៏​មិនមាន ហើយ​ខាង​ខ្ញុំ​ទុក​ឱកាស​ឱ្យ​ច្រើន​ដង​ហើយ រយ​លាន​សន្យា​មកដល់ពេលនេះ គឺ​ជិត​ប្រាំ​ខែ​ហើយ​។ ឥលូវ​នេះ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ …​។ សូម​បងប្អូន​ជួយ​ស៊ែរ​បន្ត​ផង ដើម្បី​កុំឱ្យ​ជន​ឆរ​បោក​ទាំង​ពីរ​នាក់​នេះ មក​ដើរ​បោកប្រាស់​គេ​បន្តទៀត សូម​អរគុណ​»​។​

​មិនទាន់​អាច​សុំ​ការពន្យល​ពី លោកស្រី​មេធាវី កេត គន្ធាបុប្ផា បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ដោយ​មិនដឹង​អាស័យដ្ឋាន​។​
​តែ​បើ​យោង​តាម​ឯកសារ​កិច្ចព្រមព្រៀង ចុះ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ រវាង​ឈ្មោះ អ៊ាន សៀវ​ម៉ី ជា​ភាគី​អ្នកទិញ និង​ឈ្មោះ កេត កតញូ​តា ជា​ភាគី​អ្នកលក់ គឺ​មាន​លោកស្រី​មេធាវី កេត គន្ធាបុប្ផា ជា​អ្នក​ប្រថាប់ត្រា បានឃើញ និង​បញ្ជាក់​ជា​សាក្សី​ផងដែរ​។​ប៉ុនណឹង​បោកឬ​អត់​?​។​

Filed in: ព័ត៌មានជាតិ