សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេទ័ព​ខ្មែរ​វៀតណាម​ឯកភាព​គ្នា​ថា​ពេល​មាន​គ្រោះមហន្តរាយ​កងទ័ព​ទាំងពីរ អាច​ចូល​ក្នុង​ទឹក​ដី​គ្នា តាម​បណ្ដោយ​ព្រំដែន​បាន​!

​មេទ័ព​ខ្មែរ​វៀតណាម​ឯកភាព​គ្នា​ថា​ពេល​មាន​គ្រោះមហន្តរាយ​កងទ័ព​ទាំងពីរ អាច​ចូល​ក្នុង​ទឹក​ដី​គ្នា តាម​បណ្ដោយ​ព្រំដែន​បាន​!

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្សតិ៍ ទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង លោក ឧត្តមសេនីយ៍ឯក​បម្រុ​ង ផាន វ៉ាន់​ហ្សាង (Phan Van Giang) អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​វៀតណាម បាន​ឯកភាពគ្នា​ក្នុងជំនួប​ពីភាក្សា​ឲ្យ​កង​ទព័​ម្ខាងៗ​អាច​ឆ្លង​ចូល​ទឹកដី​គ្នា​បាន​ពេល​ជួប​គ្រោះមហន្តរាយ​!​។​

​ក្នុងជំនួប និង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នាពេលនោះ លោក ឧត្ដមសេនីយ៍ឯក​បម្រុង ផាន វ៉ាន់​ហ្សាង បានបញ្ជាក់​ថា​៖ កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​ការពារជាតិ​ទាំងពីរ គឺ​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ លើ​ការពង្រឹង​ពង្រីក​ចំណងទាក់ទង នៃ​ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព និង​ប្រជាជន​ប្រទេស​ទាំង​ពីរ ពិសេស​លើ​ការរៀបចំ​ឲ្យមាន​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា លើ​ប្រធានបទ​សង្គ្រោះ​គ្រោះមហន្តរាយ និង​មនុស្សធម៌ សំដៅ​ត្រៀម​ជាស្រេច ពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​ជា​យថាហេតុ នៅតាម​បណ្ដោយ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ដែល​សមយុទ្ធ​នោះ នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩​ខាងមុខ​។​

​លោក បាន​ថ្លែងថា​៖ ការថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់ តាម​បណ្តោយ​ព្រំដែន និង​ការស្វែងរក​អដ្ឋិធាតុ រួមជាមួយ​នឹង​ការហ្វឹកហាត់​បណ្ដុះបណ្ដាល​នាយទាហាន គឺជា​ប្រការ​សំខាន់​ចាំបាច់​បំផុត ដែល​កងទ័ព​ប្រទេស​យើង​ទាំង​ពីរ​ត្រូវតែ​ផ្ដល់​កិច្ចសហការ ជួយ​គ្នា​ដូច​ដែល​ប្រទេស​យើង​ទាំង​ពីរ​ធ្លាប់បាន​ធ្វើ​កន្លងមក ទៅតាម​កិច្ចព្រមព្រៀង​របស់​ក្រសួង​ការពារ​ប្រទេស នៃ​ប្រទេស​ទាំង​ពីរ​។​

​ឯ​លោក នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ក៏បាន មានប្រសាសន៍ថា​៖ នេះ​ជា​ការអនុវត្ត​មួយ ដែល​ផ្ដល់​នូវ​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំង​ពីរ នៅពេលដែល​មាន​គ្រោះមហន្តរាយ ជាពិសេស​នៅពេល​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ និង​មាន​ខ្យល់ព្យុះ ទឹកជំនន់​ជាដើម​។ លោក បន្តថា​៖ ភ្លើង​ឆេះ​ព្រៃ វា​មិន​ស្គាល់​ព្រំដែន​ទេ ដូច្នេះ​ការអនុវត្ត​សមយុទ្ធ​នេះ ត្រូវ​តម្រូវ​អោយ​កងទ័ព​កម្ពុជា អាច​ចូល​ទៅក្នុង​ទឹកដី​វៀតណាម ហើយ​កងទ័ព​វៀតណាម ក៏​អាច​ចូលមក​ក្នុង​ទឹកដី​កម្ពុជា តាម​បណ្ដោយ​ព្រំដែន ដែល​មាន​បញ្ហា​ទាំងនោះ ។​

​ដើម្បី​ជៀសវាង​ដល់​ការយល់ច្រឡំ និង​អោយ​មាន​ការយល់ដឹង​ទូលំទូលាយ​ផង​នោះ លោក​អគ្គមេបញ្ជាការ បាន​ផ្តល់​អនុសាសន៍​ថា​៖ ឲ្យមាន​សកម្មភាព​មនុស្សធម៌ ជាមួយគ្នា​ក្នុង​សមយុទ្ធ​នោះ គឺ​ភាគី​កម្ពុជា អាច​ចូល​ទៅ​ជួយសង្គ្រោះ ព្យាបាល​ប្រជាជន​វៀតណាម ហើយ​ភាគី​វៀតណាម អាច​ចូល​មក​ជួយ​សង្គ្រោះ និង​ជួយ​ព្យាបាល​ប្រជាជន​កម្ពុជា ដើម្បី​ត្រៀម​នៅពេល​មាន​គ្រោះមហន្តរាយ ហើយក៏​អាច​ជំរុញឲ្យមាន កម្មវិធី​ដូចជា​កីឡា សិល្បៈ​រួមគ្នា​ផងដែរ​។​

​លោកនាយ​ឧត្តមសេនីយ៍វង្ស ពិ​សេន បាន​ស្មើ​ដល់​លោក អនុ​រដ្ឋមន្ត្រី​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម ឲ្យ​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​កង​យោធពលខេមរភូមិន្ទ​បន្តទៀត និង​ជួយ​ផ្ដល់​នៃ​ការសាងសង់​អាគារ​សាលប្រជុំ​មួយកន្លែង ដែល​អាច​ចំណុះ​មនុស្ស​បាន​ចំនួន ៥០០ នាក់ នៅ​ក្នុង​អគ្គបញ្ជាការដ្ឋាន រួម​នឹង​ការកសាង​នូវ​សំណង់​និមិត្តរូប នៃ​ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រទេស​ទាំង​ពីរ នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ផង​ដែរ​។ លោក ឧត្តមសេនីយ៍ឯក​បម្រុ​ង ផាន វ៉ាន់​ហ្សាង បាន​ទទួលយក នូវ​រាល់​សំណើ​របស់​ភាគី​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ប្រទេស​វៀតណាម ក្នុង​ការពិនិត្យ នឹង​ផ្តល់​លទ្ធភាព ដោះស្រាយ​ជូន​ដល់​ភាគី​មិត្ត នៅពេលដែល​លោក និង គណ​:​ប្រតិភូ និវត្តន៍​ទៅដល់​ប្រទេស​វៀតណាម​វិញ​៕

Filed in: ព័ត៌មានជាតិ