សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រ​ក​ឃើញ​សព​ទេសចរណ៍​ស្ត្រី​ជនជាតិ​អង់គ្លេស​បន្ទាប់ពី​បាត់​ខ្លួន​៧​ថ្ងៃ​នៅ​ចម្ងាយ​ជិត​១០០​គីឡូ​ម៉ែត​ពី​កោះរ៉ុង​?

រ​ក​ឃើញ​សព​ទេសចរណ៍​ស្ត្រី​ជនជាតិ​អង់គ្លេស​បន្ទាប់ពី​បាត់​ខ្លួន​៧​ថ្ងៃ​នៅ​ចម្ងាយ​ជិត​១០០​គីឡូ​ម៉ែត​ពី​កោះរ៉ុង​?

​ខេត្ត​ព្រះសីហនុ ៖ សព​ទេសចរណ៍​ស្ត្រី​ជនជាតិ​អង់គ្លេស​ឈ្មោះ​អា​មែ​លៀបំ​ប្រ៊ី​ដ​(Amelia Bambridge) អាយុ​២១​ឆ្នាំ ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង​ជាង​មួយ​សប្តាហ៍​កន្លងមកនេះ សមត្ថកិច្ច​ចំរុះ​ស្វែង​ឃើញ​សាកសព​ហើយ​កាលនា​រសៀល​ថ្ងៃ​ទី​៣១​តុលា​។

រឿង​ដែល​គួ​ឲ្យ​ចាប់​អារម្មណ៍គឺ​សព​ជនរងគ្រោះ​អណ្តែត​នៅ​លើ​លម្ហ​សមុទ្រ ក្នុង​ភូមិសាស្ត្រ​ស្រុក​កោះ​ស្តេច ចម្ងាយ​ពី​កោះរ៉ុង​ប្រមាណ​ជាង​៤០​ម៉ា​យ គឺ​ប្រាណ​!១០០​គីឡូម៉ែត្រ​ពី​ទីតាំង​បាត់​ខ្លួន​ដែល​ធ្វើឲ្យ​មាន​ការសន្និដ្ឋាន​ក្រៅ​ផ្លូវការ​ថា​នាង​មិនមែន​ស្លាប់​ដោយ​លង់ទឹក​នោះទេ​?​។​ ព្រោះ​ពេល​បាត់​ខ្លួន​ភ្លាមៗ​លោក​គួច​ចំរើន​ចៅហ្វាយខេត្ត​ក៏​បាន​ចុះ​ដឹកនាំ​កម្លាំង​សរុប​មាន​យន្តហោះ​ដ្រូ​ន​សត្វ​ឆ្កែ​និង​អ្នក​មុជទឹក​ស្វែងរក​ដែរ​តែ​មិនឃើញ​។​បើ​ថា​លង់ទឹក​គេ​នឹង​ឃើញ​នៅក្បែ​នោះ​ជាមិនខាន​មិនមែន​អណ្តែត​បាន​រាប់សឹប​គីឡូ​ចឹង​ទេ​!?​។​

​សាកសព​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​ដឹកជញ្ជូន​នាំ​មកកាន់​កំពង់ផែ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ការងារ​បន្ត​តាម​និតិ​វិធី​។ មន្ត្រី​កងទ័ព​ជើង​ទឹក​នៅ​ក្នុង​ទីបញ្ជាការ​ជួរ​មុខ​គណកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បានឲ្យដឹងថា សាកសព​ស្ត្រី​រងគ្រោះ​ត្រូវបាន​កម្លាំង​ទី​បញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ក្រោម​កិច្ចសហការ​ជាមួយ ក្រុមហ៊ុន ជី ធី វី ស៊ី ស្ពី​ត​ប៊ូត កម្ពុជា របស់​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ប្រទះឃើញ​សាកសព​ស្ដ្រី​ជនជាតិអ​ង់​គ្លេស​ឈ្មោះ​អា​មែ​លៀបំ​ប្រ៊ី​ដ​( Amelia Bambridge) អណ្ដែត​នៅ​លើ​ផ្ទៃ​សមុទ្រ​នៅ​ចំណុច​( ខន ដ​រ ) ក្បែរ​ព្រំដែន​សមុទ្រ​កម្ពុជា ថៃ ។

ក្រុម​អ្នក​រាយការណ៍​ព័ត៍មាន​នៅ​មិនទាន់​ទទួលបាន​របាយការណ៍​ពី​សមត្ថកិច្ច​ជំនាញ​អំពី​មូលហេតុ​នៃ​ការ​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ​ថា​បណ្តាលមកពី​ហេតុអ្វី​នៅ​ឡើយ​ទេ ។​
​សូមបញ្ជាក់​ថា​ស្ត្រី​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ត្ត្រូវបាន​សមត្តកិច្ច​រាយ​ការណ៍​ថា​បាន​បាត់ដាន់​តាំងពី​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ​ក្រោយពី​នាង​បាន​វិល​ត្រឡប់​មកពី​ចូលរួម​ពិធី​ជប់លាង​មួយ​នៅ​ឆ្នេរ​ប៉ូលីស (Police Beach) ។​សមត្តកិច្ច​រកឃើញតែ​កាបូបរប​ស់​នាង​នៅ​លើ​ថ្ម​កបែរ​មាត់ទឹក​តែ​ប៉ុណ្ណោះ​តែ​មិនឃើញ​មាន​ដានជើង​ឬ​ស្លាកស្នាម​អ្វី​បន្សល់​ទុក​ឡើយ​?​។​

នាង​អា​មែ​លៀបំ​ប្រ៊ី​ដ​(Amelia Bambridge) បាន​ចេញ​ពី​ក្រុងព្រះសីហនុ ឆ្ពោះ​ទៅ​គោលដៅ​ក្រុង​កោះរ៉ុង នៅ​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៩ មក​ដល់​កោះរ៉ុង​នៅ​ម៉ោង ៦​ល្ងាច​។ នាង​បាន​ចូល​ស្នាក់​នៅ​ផ្ទះសំណាក់ ណី​ស​ប៊ីជ​(Ness Beach )​នៅ​ម៉ោង ៨៖១៥​នាទី​យប់​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ។​

​នាង អា​មែ​លៀបំ​ប្រ៊ី​ដ​( Amelia Bambridge) បាន​ចេញ​ពី​វៀតណាម កាល​ពី​កំឡុង​ថ្ងៃទី​១៥-១៦ ខែតុលា ឆ្នាំ​២០១៩ មក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត និង​បន្ត​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ រហូត​បាត់​ខ្លួន​នៅ​ព្រឹក​ទៀបភ្លឺ ថ្ងៃទី​២៤ ខែតុលា ពេល​ដែល​នាង​ជាមួយ​មិត្តភក្តិ​ទើប​ស្គាល់គ្នា​ជិត ១០​នាក់ រៀបចំ​កម្មវិធី​មួយ​មានឈ្មោះ​ថា «​ចាំ​មើល​ថ្ងៃ​រះ​» នៅលើ​កោះរ៉ុង​។​

​សូម​បញ្ជាក់​ដែរ​ថា​ក្នុងពេល​ដែល​ស្ត្រី​ទេសចរណ៍​បាត់​ខ្លួន​នៅ​ថ្ងៃត្រង់ ថ្ងៃទី​២៧​ខែតុលា ឆ្នាំ​២០១៩​ក៏​មាន​ការភ្ញាក់ផ្អើល​ក​រណីយ៍​មាន​បុរស​ជនបរទេ​សម្នា​ក់​ស្លាប់ នៅ​កន្លែង​ស្នាក់នៅ ក្នុង​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ផងដែរ ។​

​សមត្ថកិច្ច​និយាយថា សាកសព​ឈ្មោះ LEWIS HOWARD CRAIG ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ជនជាតិ​អង់គ្លេស ។ តាម​ការសន្និដ្ឋាន​ជា​ជំហាន​ដំបូង​ពី​សមត្ថកិច្ច​មូលដ្ឋាន​ថា​ជនរងគ្រោះ​ទំនងជា​ស្លាប់​ដោយ​គាំងបេះដូង ។​

Filed in: ព័ត៌មានជាតិ