សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​គេ​ទីបំផុត​ស្លាប់​ដោយ​ដំរី​ព្រិច​?

ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​គេ​ទីបំផុត​ស្លាប់​ដោយ​ដំរី​ព្រិច​?

ថៃ​៖​អាជ្ញាធរ​ថៃ​ប្រទះឃើញ​សាកសព​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ទក់​រាងកាយ​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ នៅក្នុង​តំបន់ ចម្ការ​ដើម​ប្រេងខ្យល់​មួយកន្លែង ស្ថិតនៅ​ភូមិ ១២ ឃុំ​ថា​តាក់​កៀប ស្រុក​ថា​តាក់​កៀប ខេត្ត​ឆាក​ឈីង​សៅ ប្រទេស​ថៃ ។

​ជនរងគ្រោះ​ជា​ពលករ​ខ្មែរ​មាន ឈ្មោះ អា​ត សុខ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​ធ្វើការ លេខ T0434011 មាន​ស្រុកកំណើត រស់នៅ​ខេត្ត​ព្រៃវែង បាន​ស្លាប់​បាត់បង់​ជីវិត ។​

​បើ​តាម​ព័ត៌មាន​បឋម​បានឱ្យដឹងថា នៅ​កន្លែងកើតហេតុ​មាន​ពលករ​ខ្មែរ ចូល​មក​ធ្វើ​ការដាំ​ដើម​ប្រេងខ្យល់ និង កាប់​ដើម​ប្រេងខ្យល់ ចំនួន ៨​នាក់ ក្មេង ០២​នាក់ ស្នាក់នៅ​ក្នុង​ខ្ទម​បួន​ខ្នង​។​ក្នុងករណីនេះ គេ​សង្ស័យ​ជនរងគ្រោះ​អាច​ត្រូវ​សត្វ​ដំរីព្រៃ​ព្រិច​ជាន់ ស្លាប់​បាត់បង់​ជីវិត ពីព្រោះ​គេ​ឃើញ​ខ្ទម​ស្នាក់​នៅ​ក៏​ត្រូវ​សត្វ​ដ​រី​ព្រៃ​ជាន់​ខ្ទេចខ្ទី​ដែរ ។​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ថៃ​បញ្ជូន​យកទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យ​ថា​តាក់​កៀប ដើម្បី​ធ្វើការ​កោសល្យវិច័យ​តាម​នីតិវិធី ៕

Filed in: អន្តរជាតិ