សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រធាន​អង្គភាព​ពុករលួយ​បដិសេធ​រឿង​ប៉េអឹម​បន្ទាយមានជ័យ​និង​ទទួលស្គាល់​រឿង​ប៉េអឹម​កំពង់ឆ្នាំង​!?​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥១ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.)

​ប្រធាន​អង្គភាព​ពុករលួយ​បដិសេធ​រឿង​ប៉េអឹម​បន្ទាយមានជ័យ​និង​ទទួលស្គាល់​រឿង​ប៉េអឹម​កំពង់ឆ្នាំង​!?​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥១ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.)

​ភ្នំពេញ ៖ សេចក្តីរាយការណ៍​រប​ស់លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) កាលពី​ថ្ងៃ​ទី​២៨​តុលា​បានឲ្យដឹងថា​ក្នុង​ខែ​មាន ៦៥​ពាក្យ​ប្តឹង (​អនាមិក ២៣​ពាក្យ​) មាន​ពាក្យ​ប្តឹង ២៤ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឆ្លើយតប​ទៅ​ម្ចាស់​បណ្ដឹង​ថា មិន​ស្ថិត​នៅក្នុង​សមត្តកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទេ ឬ​មិន​មាន​តម្រុយ​អំពី​អំពើពុករលួយ​ឡើយ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​កោះហៅ​ជន​រង​ការ​ចោទ​ពី​ពាក្យ​ប្តឹង ២​នាក់​មក​ផ្តល់​ចម្លើយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ធ្វើ​លិខិត​ជូន​ស្ថាប័ន និង​បុគ្គល​ដែល​ពាក្យ​ប្តឹង​បានលើកឡើង​ចំនួន ៣៩​លិខិត​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ការបំភ្លឺ​មក​វិញ​ពី​ក្រសួង​ស្ថាប័ន និង​បុគ្គល​តាម​ពាក្យ​ប្តឹង​ចំនួន ៤៤​លិខិត ។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បានឲ្យដឹង អំពី​ការចោទប្រកាន់​ឧត្តម​សេនី​យ៍ បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោះលែង​ជន​ជាប់​សង្ស័យ​គ្រឿងញៀន ។ លិខិត​អនាមិក​បាន​ចោទ​ឧត្តមសេនីយ៍ បោ​ន ប៊ិន រួម​ជាមួយ​ព្រះរាជអាជ្ញា​ខេត្ត​បន្ទា​មានជ័យ មាស ច័ន្ទ​ពិសិដ្ឋ ក្នុង​ក​រណ៍​ចាប់​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ក្រុង​សិរី​សោភ័ណ្ឌ ចំនួន ៧ នាក់ ហើយ​មាន​ការ​សូកប៉ាន់​សរុប​ជាង​មួយ​លាន​ដុល្លារ ឱ្យ​ដោះលែង ៣ នាក់ ហើយ ៤ នាក់​ទៀត កំពុង​បន្ត​រៀប​ចំ​ដោះ​លែង ។​

​ដោយ​សារព័ត៌មាន ពី​ម្ចាស់​បណ្តឹង​អនាមិក​មិន​ច្បាស់លាស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនទាន់​សម្រេច​បើក​ការស៊ើបអង្កេត​លើ​ករណី​នេះ ហើយ​បាន​ចាត់​នីតិវិធី​ប្រមូល​ព័ត៌មាន យក​មក​វិភាគ​ថ្លឹងថ្លែង​ជាមុនសិន ។ ជា​លទ្ធផល​ឃើញថា ម្ចាស់​បណ្ដឹង​មាន​គំនុំ​ជាមួយ​ឧត្តមសេនីយ៍ បោ​ន ប៊ិន ដែល​ពួកខ្លួន (​រាប់​ទាំង​មេធា​រី បាន​មក​ទទួល​សុំឱ្យ​លើកលែង ករណី​ម្ចាស់​បណ្តឹង​អនាមិក​នេះ ដែល​ជាប់ចោទ​ពី​ករណី​គាស់​ទូដែក​យកប្រាក់ ២០ ម៉ឺន​ដុល្លារ ដែល​ជា​សំណុំរឿង ក្នុង​ដៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទើប​ម្ចាស់​បណ្តឹង​អនាមិក​២​នាក់​ប្ដី​ប្រពន្ធ​នឹង​ហើយ​បាន​សារភាពថា ពួក​ខ្លួន​ប្តឹង​ពី​ឈ្មោះ បោ​ន ប៊ិន ព្រោះតែ បោ​ន ប៊ិន ចាត់ការ​មិន​ព្រម​លើកលែង ឱ្យ​ពួក​ខ្លួន​ដែល​ជាប់​បទ​លួច មាន​ស្ថាន​ទម្ងន់ទោស លួច​លុយ​ពី​ទូដែក របស់​បងស្រី​របស់​ខ្លួន កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ។​

​ការស្រាវជ្រាវ​បង្ហាញថា ករណី​ចាប់​គ្រឿងញៀន​ថ្ងៃទី​៩ ខែ​មិនា ឆ្នាំ​២០១៧ នេះ​។ ទី​១ ជា​ករណី​បង្ក្រាប​ដោយ​នគរបាល មិនមែន​ស្ថិតក្រោម​ក​រណ៍​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទេ​។ ទី​២ ឆ្នាំ​២០១៧​នោះ ឧត្តមសេនីយ៍ បោ​ន ប៊ិន មិនទាន់​ត្រូវបាន​តែងតាំង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។ ទី​៣ ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា មាស ច័ន្ទ​ពិសិដ្ឋ និង​ឧត្តមសេនីយ៍ បោ​ន ប៊ិន​មិនទាន់បាន​ស្គាល់​គ្នា​ទេ​។​

​តាម​ការស្រាវជ្រាវ​ផ្សេងៗ​ទៀត រាប់​ទាំង​ចម្លើយ​របស់​ម្ចាស់​បណ្តឹង​អនាមិក ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ចម្លើយ​របស់​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត បង្ហាញ​ច្បាស់​ថា បណ្តឹង​នេះ​មាន​ចេតនា​គាបសង្កត់​មក​លើ​រូប​ឧត្តមសេនីយ៍ បោ​ន ប៊ិន ដែល​មិន​មាន​ពាក់ព័ន្ធ​អ្វី​សោះ​នឹង​ករណី​ចាប់ ឬ​ដោះ​ជនសង្ស័យ​គ្រឿងញៀន​នេះ ហើយ​ដែល​ប្រការនេះ នាំឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ឧត្តមសេនីយ៍ បោ​ន ប៊ិន ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ដូច​ក្នុង​បណ្តឹង​អនាមិក​នេះ​បាន​បរិហារ​ទេ ។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន សម្រេច​មិន​បើក​ការស៊ើបអង្កេត លើ​ករណី​ចោទប្រកាន់​មកលើ​ឧត្តមសេនីយ៍ បោ​ន ប៊ិន ទេ ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​បន្ត​មួយ​ជំ​ហ៊ាន​ទៀត ដើម្បី​សុំ​ការបំភ្លឺ​ចំណុច​មួយចំនួន​ទៀត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ ថា​តើ​មាន​ពាក់ព័ន្ធ​ដូច​ការចោទប្រកាន់ របស់​ម្ចាស់​បង​អនាមិក​ដែរឬទេ​?​។​

​សម្រាប់​ករណី​ចោទប្រកាន់​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ថា​បាន​យក​លុយ​ពី​ម្ចាស់​ឡាន​ដែល​ត្រូវ​បាន​ឃាត់ទុក ។ ការស្រាវជ្រាវ​បង្ហាញថា ពិតជា​មាន​ការ​ទាវ​-​ការទទួលប្រាក់​ដូច​ការផ្សព្វផ្សាយ​មែន ។
​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ត្រូវការ​ពេលវេលា​បន្តិច​ទៀត​ដើម្បី​វាយតម្លៃថា ការ​ទារប្រាក់​-​ការទទួល​ប្រាក់​នេះ​យ៉ាងដូចម្តេចខ្លះ ដើម្បី​មាន​មូលដ្ឋាន​បន្ត​និតិ​វិធី​បើក ឬ​មិទ​បើក​ការស៊ើបអង្កេតក​រ​ណី​នេះ ។​

​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ពី ករណី​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ទាំ​ឱ្យ​ជឿជាក់ថា ឧត្តមសេនីយ៍ឯក ប៊ុត សុភាព​នាយក​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង ពុករលួយ ដោយ​ការពារ​អ្នក​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កំពង់ឆ្នាំង ។ ការស្រាវជ្រាវ​បង្ហាញថា អ្នក​ចុះ​ផ្សាយ​មិន​មាន​ព័ត៌មាន​ពី​រឿង​នេះ​ហើយ​មាន​កំហឹង ក៏​ជ្រុល​ចុះផ្សាយ​បរិហារ​ឧត្តមសេនីយឯក ប៊ុត សុភាព ទៅ ។ ម្ចាស់​បណ្តាញ​សង្គម​បានធ្វើការ​សុំទោស​ឧត្តមសេនីយ៍ឯក ប៊ុត សុភាព រួចហើយ ។​

​ករណី​នាយក​វិទ្យាល័យ ហ៊ុន សែន ចាក់​អង្រៃ ដែល​បាន​ទារប្រាក់ ៣០ ដុល្លារ​ពេល​សិស្ស​មក​ចុះឈ្មោះ​ចូលរៀន ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស្រាវជ្រាវ​ឃើញថា ពិតជា​មាន​ការទា​រយ​ក​ប្រាក់ ៣០ ដុល្លារ (១២​ម៉ឺន​រៀល​) ពី​កូនសិស្ស​ពេល​ចុះ​ឈ្មោះ​ពិតប្រាកដ​មែន​។ នាយក​សាលា​នេះ ធ្លាប់​រង​ពាក្យ​ប្តឹង​ចំនួន​ច្រើន​លើក​មក​ហើយ​។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុង​បន្ត ដើម្បី​សុំ​ការបំភ្លឺ​មួយចំនួន​ពី​នាយក​សាលា និង​ពី​ថ្នាក់ដឹកនាំ​មន្ទីរ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ដើម្បី​ធានា​ថា គោលការណ៍​ស្ម័គ្រចិត្ត​នេះ មិន​ប៉ះពាល់​ដល់​គោលការណ៍​រដ្ឋ​ដែល​ធានាថា ការសិក្សា ១២ ឆ្នាំ​មិន​បង់​ថ្ងៃ​ទេ ។​

​សម្រាប់​កិច្ចប្រជុំ​លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​បាន​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ផ្តល់​អនុសាសន៍ ដល់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មួយ​ចំនួន​ដូចជា កោតសរសើរ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ចេះ​ទាញ​យក​ព័ត៌មាន ពី​បណ្តាញ​សង្គម ហើយ​មាន​ការលើកទឹកចិត្ត​បណ្តាញ​សង្គម ឱ្យ​បន្ត​ការងារ​ជាជាង​ចាប់កំហុស អូស​ដំណើរ​។

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ លើកទឹកចិត្ត​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឱ្យ​ខិតខំ​ពុះពារ​ការលំបាក​ថែម​ទៀត ដើម្បី​ធ្វើ​ការឆ្លើយតប​ឱ្យបាន​ទូលំទូលាយ នៅ​បណ្តាញ​សង្គម អំពី​លទ្ធផល នៃ​ការស្រាវជ្រាវ​របស់​ខ្លួន ៕

Filed in: ព័ត៌មានជាតិ