ភ្នំពេញ ៖ តារាកំប្លែងមាឌល្អិត នាយក្រិន បានបង្ហាញនូវសំណេរជាបន្តបន្ទាប់លើគណនីហ្វេសប៊ុកខ្លួនបង្ហាញនូវកាតប្រេះឆាស្នេហ៍ទី២ដែលមានកូនបីជាចំណងដៃទៅហើយ។
តារាកំប្លែងមាឌល្អិតដែលមានឈ្មោះដើម ទេស សុជុនបើយោងតាមប្រភពពីសារព័ត៌មានក្នុងស្រុកខ្លះបានឲ្យដឹងថា រូបនាយពិតជាបានចប់គ្នាជាមួយភរិយាពិតមែន ពោលគឺប្រមាណជាង១ខែមកហើយ ចំណែកកូនតូចៗទាំង៣រូបត្រូវធ្លាក់មកលើរូបនាយជាអ្នកមើលថែតែម្នាក់ឯងប៉ុណ្ណោះ។
ចំពោះហេតុផលឈានដល់ផ្លូវបំបែកនេះគឺដូចអ្វីដែលនាយក្រិនអាយុ៤០ឆ្នាំបានបង្ហោះចឹងគឺ ដោយសាភរិយាទី២ដែលមានអាយុ២៥ឆ្នាំរបស់នាយ ផិតក្បត់មិនកែប្រែ បើទោះបីជានាយតាមទាន់ច្រើនលើកច្រើនសារ និងឲ្យរូបនាងកែប្រែក៏ដោយ។ ឯអនាគតកូនៗទាំង៣នឹងពឹងលើរបរបើកហាងស៊ុបកន្ធាយនៅផ្លូវ ២០០៤ នេះ និងការងារសិល្បៈក៏នៅតែបន្ដផងដែរ។