សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​ចោទ​ក្រុមប្រឆាំង​ថា​ព្រួត​គ្នា​ធើ​ក​ហ្វេ​សប៊ុក​លោក​!

​រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​ចោទ​ក្រុមប្រឆាំង​ថា​ព្រួត​គ្នា​ធើ​ក​ហ្វេ​សប៊ុក​លោក​!

​ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ចោទ អតីត​ក្រុម​បក្សប្រឆាំង​ថា ព្រួត​គ្នា​ប្លុក​អា​ខោ​ន​ហ្វេ​សប៊ុក​របស់ ក្រោយពី​លោក​និយាយ​បញ្ហា​ព្រំដែន ។

​ប្រាប់​កាសែត​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ថា ក្រុមប្រឆាំង​ព្យាយាម​ប្លុក​ហ្វេ​សប៊ុក របស់លោក ដោយសារ​លោក​បាន​បញ្ចេ​ញ​វី​ឌី​អូ​ឃ្លីប ទាក់ទង​ព្រំដែន ដែល​និយាយថា តើ​ខ្មែរ​ពិតជា​បាត់បង់​ទឹកដី ឬក៏​អត់​?​។​តើ​ខ្មែរ​បាន​បាត់​ដី​ឬក៏​អត់​? ត្រង់នេះ លោក​បាន​យកសំដី​សម្តេច​តេជោ ហ៊ុន សែន ពន្យល់​ថា​ដី​ខ្មែរ​មិន​រួម​តូច​ទេ គឺ​ដី​ខ្មែរ​ឥឡូវ​ធំ​ជាង​មុន , ២.​កោះត្រល់​បាត់​ទៅ​ណា​ជាដើម​។​

“​នៅ​ពេល​ឡើង​ពី​វិឌី​ឃ្លីប​ទាំងនេះ ក្រុមប្រឆាំង​ខឹង​ក៏​នាំគ្នា​ប្លុក​ហ្វេ​សប៊ុក​របស់​ខ្ញុំ​តែ​ម្តង ព្រោះ​ថា​អ្នក​ដែល​ប្លុក​ហ្វេ​សប៊ុក​នេះ សុទ្ធ​តែ​អ្នក​មាន​អា​ខោ​ន​ហ្វេ​សប៊ុក​ច្រើន គឺ​ម្នាក់​មាន​អា​ខោ​ន​រហូតដល់ ២០​អា​ខោ​ន​ក៏មាន ដូច្នេះ​បើ​ពួកគេ​នាំគ្នា​ប្លុក​ច្រើន​នាក់​នោះ​ព័ត៌មាន នឹង​បាត់បង់​ដោយ​អូ​តូ​ម៉ា​ទិច​” ។​លោក​រដ្ឋមន្ត្រី បញ្ជាក់​យ៉ាង​ដូច្នេះ «​វីដេអូ​ឃ្លីប​នេះ ធ្វើឱ្យ​ពួក​ហ្នឹង​ខឹង​។ ដល់​ពេល​វា​ខឹង​នាំគ្នា​ប្លុក ហើយ​ការ​ប្លុក​នេះ​ស្រួល​ទេ ព្រោះ​គេ​មាន Account (​គណនី Facebook) ២០, ៣០ អ៊ីចឹង​តែ​៥០​បូក វា​ឃើញ​ជិត ១​ពាន់​ហើយ​។ តែ ១​ពាន់​ជាង​អា​បញ្ញា​សិប្បនិម្មិត​ហ្នឹង​វា​នឹង​បិទ​»​។​លោក​រដ្ឋមន្ត្រី​បាន​ទាក់ទង ទៅ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​ផ្ទាល់ ដើម្បី​បើក​អា​ខោ​ន​ឡើងវិញ ។​

“​បន្តិច​ទៀត​ខ្ញុំ នឹង​ស្នើ​សុំ​ឲ្យទៅ​ក្រុមហ៊ុនហ្វេ​សប៊ុក ដើម្បី​លុបឈ្មោះ​អា​ខោ​ន​ណា ដែល​ប្រើប្រាស់​ឈ្មោះ​ខ្ញុំ​មិន​ត្រឹមត្រូវ គឺ​លុបចោល​ទាំងអស់​។ នៅ​ស្រុក​គេ​ប្តឹង​ហើយ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុកក៏​អាចឲ្យ​ឈ្មោះ​អ្នក​ដែលប​ន្លំ​ហ្នឹង​បានដែរ តែ​ខ្ញុំ​មិន​ដល់​ហ្នឹង​ពេក​ទេ ។ តែបើ​ក្រុម​ហ្នឹង​នៅតែ​ប្រើ​ទៀត​នោះ​យើង​នឹង​ស្នើ​សុំ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​ឲ្យឈ្មោះ​អ្នកហ្នឹង ដើម្បី​ប្តឹងទៅ​តុលាការ បើសិន​យើង​ឃើញ អ្នក​ហ្នឹង​ប្រើ​អា​ខោ​ន​ឈ្មោះ យើង​ហើយ ប្រើ​ក្នុងន័យ​មិនល្អ​” ។​

​លោក​រដ្ឋមន្ត្រី​ក៏​បានឲ្យដឹងថា បច្ចុប្បន្ន​ហ្វេ​សប៊ុក​របស់​លោក​ប្រើ តែ​ពី​អា​ខោ​ន​ប៉ុណ្ណោះ អា​ខោ​ន​មួយ​មាន​ឈ្មោះ​លោក​ពេញ (Kanharith khieu) និង​មួយទៀត​មានឈ្មោះ (Kanharith) ។​សូមបញ្ជាក់​ថា គណនី Facebook របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​រង​ការពិន័យ​ពី​ក្រុមហ៊ុន Facebook អស់​រយៈពេល​ពីរ​ថ្ងៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​បង្ហោះ ឬ​ចែកចាយ​ព័ត៌មាន​អ្វី​នោះឡើយ​។​

​លោក​រដ្ឋមន្ត្រី បានឲ្យដឹងថា គណនី Facebook របស់​លោក​ត្រូវបាន​ក្រុមហ៊ុន Facebook ពិន័យ​ចំនួន​ពីរ​លើក​មក​ហើយ​។​លើក​ទី​១​កើតមានឡើង​កាលពី​ឆ្នាំ​២០១៣ នៅក្រោយពេល​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជាតិ​។ លោក​រដ្ឋមន្ត្រី​បាន​រំលឹកថា កាលណោះ​ក្រោយពី​លោក​បាន​បង្ហោះ​ពី​លទ្ធផល​បោះឆ្នោត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន ៥៥​អាសនៈ ហើយ​គណបក្ស​ប្រជាជន​បាន ៦៨​អាសនៈ ក៏​មាន​ក្រុម​មិន​សប្បាយ​ចិត្ត​លើ​លទ្ធផល​នាំគ្នា​ប្តឹង (Report) ទៅ​ក្រុមហ៊ុន Facebook រហូត Facebook របស់​លោក​រង​ពិន័យ​។ កាលណោះ​លោក​រដ្ឋមន្ត្រី មិន​បាន​តវ៉ា​ទៅ​ក្រុមហ៊ុន Facebook នោះទេ ហើយ​ក៏​សម្រេច​បង្កើត​គណនី Facebook ថ្មី និង​ប្រើប្រាស់​រហូត​ដល់ពេល​បច្ចុប្បន្ន​។​

Filed in: ព័ត៌មានជាតិ