សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រធានាធិបតី​ប្រទេស​ហុងគ្រី​សន្យា​ជួយ​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) សម្រាប់​ទំនិញ​របស់​កម្ពុជា​

​ប្រធានាធិបតី​ប្រទេស​ហុងគ្រី​សន្យា​ជួយ​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) សម្រាប់​ទំនិញ​របស់​កម្ពុជា​

​ភ្នំពេញ ៖ លោកយ៉ា​ណូស អាឌ័រ​ប្រធានាធិបតី​ប្រទេ​សហុង​គ្រី ដែល​សមាជិក​សហភាព​អឺរ៉ុប​ដែរ​នោះ​នៅ​ថ្ងៃទី​២៨​តុលា​នេះ​បាន​សន្យា ជួយ​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) សម្រាប់​ទំនិញ​របស់​កម្ពុជា​នៅលើ​ទីផ្សារ​អឺរ៉ុប​ជាមួ​យ​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​គឺ មិនឱ្យ​មាន​ការដក​ដូច​ការព្រមាន​របស់​គណៈកម្មការ​អឺរ៉ុប​នោះឡើយ​។

​នេះ​បើ​តាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេជោ ហ៊ុន សែន បានឱ្យដឹង​។​លោក អ៊ាង សុផល្លែត បាន​គូសបញ្ជាក់​ដល់​អ្នកព័ត៌មាន​យ៉ាង​ដូច្នេះ «​ហុងគ្រី​បាន​លើកឡើង​ជា​ថ្មី​ទៀត​ថា ហុងគ្រី​នៅតែ​បន្ត​គាំទ្រ​កម្ពុជា និង​ស្នើ​មិនឱ្យ​មាន​ការដកហូត EBA ពី​កម្ពុជា​»​។​

​លោក យ៉ា​ណូស អាឌ័រ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់​លោក​ម​ក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​នេះ លោក​បាន​បង្ហាញ​ការ​ស្ញប់ស្ញែង​ចំពោះ​ការរីកចម្រើន និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។ លោក​បាន​មើលឃើញ​ថា ភាព​រីកចម្រើន​របស់​កម្ពុជា គឺ​មាន​ការចូលរួម​ចំណែក​ដ៏​សំខាន់​ពី​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​នៅលើ​ទីផ្សារ​អឺរ៉ុប​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​លោក​ប្រធានាធិបតី​ហុងគ្រី ដែល​បាន​ផ្តល់​យុត្តិធម៌​សម្រាប់​កម្ពុជា និង​ជួយ​ការពារ​កម្ពុជា ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។​សូមបញ្ជាក់​ថា​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅនេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើង​នៅ​ចំពោះ​មុខ​លោក ជេណូស អា​ឌឺ (Janos ADER) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហុងគ្រី នៅ​វិមាន​ប្រធានាធិបតី Sándor Palace ក្នុងឱកាស​ពិភាក្សា​ការងារ ថា អ្វី​ដែល​កម្ពុជា​ចង់បាន​នោះ គឺ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​មាន​ដំណើរការ និង​ប្រព្រឹត្តទៅ​ដោយ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​។​សម្តេច​បាន​ទៅ​ចូលប្រជុំ​ស្ដីអំពី​បញ្ហា​ទឹក​នៅ​ប្រទេស​ហុងគ្រី​។​

​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ សហភាព​អឺរ៉ុប បានប្រកាស​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ដែល​អាច​នាំឱ្យ​មាន​ការផ្អាក​ជា​បណ្តោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ Everything But Arms (EBA)​។ ប្រព័ន្ធ EBA អាច​នឹង​លុបចោល​ប្រសិនបើ​រក​ឃើញ​ថា ប្រទេស​ទទួលផល​នេះ មិន​គោរព​សិទិ្ធមនុស្ស និង​សិទ្ធិ​ការងារ​សំខាន់ៗ​។​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ ឬ EBA (Everything But Arms) ជា​កិច្ចព្រមព្រៀង​ដែល​សហភាព​អឺរ៉ុប បាន​ផ្តល់​ឱ្យ​កម្ពុជា និង ប្រទេស​អភិវឌ្ឍ​តិចតួច​ផ្សេងទៀត​នៅលើ​ពិភពលោក​នូវ​ឱកាស​នាំ​គ្រប់​ផលិតផល​ទាំងអស់ (​លើកលែងតែ​អាវុធ​) ចូលទៅ​ក្នុង​ទីផ្សារ​រួម​តែ​មួយ​របស់​សហភាព​អឺរ៉ុប ដោយ​មិន​ជាប់​ពន្ធគយ និង​មិន​ជាប់​កូតា​។​

​ការផ្តួចផ្តើម​គំនិត​នេះ មិន​មានន័យថា សហភាព​អឺរ៉ុប​ចាប់ផ្តើម​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ភ្លាមៗ ឬ​ជា​ស្វ័យប្រវត្តិ​នោះឡើយ គ្រាន់តែ​ជា​ពេលវេលា​ដែល​ចាប់ផ្តើម​បើក​នីតិវិធី​ពិគ្រោះ​យោបល់​ជា​ផ្លូវការ​តែប៉ុណ្ណោះ​។ កម្ពុជា​មាន​រយៈពេល​៦​ខែ​ក្នុង​ការ​ជជែក​តវ៉ា និង​លើក​ហេតុផល​ផ្សេងៗ​ពន្យល់​ទៅ​គណៈកម្មការ​អឺរ៉ុប​។​
​ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប​មិន​ទទួលយក​ការពន្យល់​របស់​កម្ពុជា ហើយ​នៅតែ​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន គឺ​ត្រូវ​ប្រើ​រយៈពេល​ចំនួន ១៨​ខែ គិត​ចាប់ពី​ថ្ងៃ​ចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូត​ដល់​ការ​ចូល​ជា​ធរមាន​។ ពោល​ទំនិញ​របស់​កម្ពុជា​នៅតែ​បន្ត​នាំ​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប​ដោយ​មិន​ជាប់​ពន្ធ​រយៈពេល​ជាង ១​ឆ្នាំ​ទៀត មុន​នឹង​មាន​ការសម្រេច​ជា​ថ្មី​។​

Filed in: ព័ត៌មានជាតិ