សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​គង់​បូរ៉ា​កូន​លោក​គង់​គាំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​បាន​តំណែង​ភ្លែត​!

​លោក​គង់​បូរ៉ា​កូន​លោក​គង់​គាំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​បាន​តំណែង​ភ្លែត​!

ភ្នំពេញ​៖ កូនប្រុស​របស់​លោក គង់ គាំ ម្នាក់​ក្នុងចំណោម​បី​នាក់​គឺ​លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​មណ្ឌល ខេត្ត​ព្រៃវែង របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅពេលនេះ ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់ តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ​។

​ព្រះរាជក្រឹត្យ តែងតាំង​លោក គង់ បូរ៉ា ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ ឡាយ​ព្រហស្ថ​លេខា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៩ តាម​ការ​ក្រាបបង្គំ​ស្នើ​សូម​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្រោយ​ពី​លោក​គង់​បូរ៉ា​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​។​

​លោក គង់ បូរ៉ា និង​ឪពុក​របស់​លោក គឺ​លោក គង់ គាំ​លោក​ទាំង​ពីរ ស្ថិតក្នុង​ចំណោម​អ្នកនយោបាយ ១១៨ នាក់ ដែល​ជា​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​កំពូល បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ៥​ឆ្នាំ​តាម​អំណាច​សាលដីកា លេខៈ ៣៤០ ( ឆ ) ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​ហើយ បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​ព្រះករុណា ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ ពីរ​ដាច់​ដោយឡែក​ពីគ្នា ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ ត្រាស់​បង្គាប់ ផ្តល់​នីតិសម្បទា​ឡើងវិញ​។​

​លោក គង់ គាំ បាន​ចូលធ្វើ​នយោបាយ​វិញ​បាន​ទទួល​តួនាទី​ជា​ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​មាន​លោក គង់ ម៉ូ​នី​កា ជា​ប្រធាន​។ ក្រៅពី​គង់​មុនី​គង់​បូរ៉ា លោក​គង់​គាំ​មានកូន​ប្រុស​ម្នាក់​ទៀត​ឈ្មោះ លោក គង់ សភា អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៩ នេះ កំពុង​នៅ​ធ្វើ​នយោបាយ​ជាមួយ​លោក​សម​រង្ស៊ី​។​គង់​សុភា​គឺ​ជា​តំណាងរាស្ត្រ​ដែល​រង​ការប្រើ​ហឹង្សា​វាយតប់​នៅក្បររ​ដ្ឋ​សភាពី​ក្រុមជើងកាង​។​

​លោក គង់ បូរ៉ា​កើត​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​១៩៧៤ បាន​ចូលធ្វើ​នយោបាយ ជាមួយ​គណបក្ស​សម​រង្ស៊ី ដោយ​នៅ​ឆ្នាំ​១៩៩៨ លោក​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល ខេត្ត​ព្រៃវែង​។ លោក គង់ បូរ៉ា បាន​បន្ត​ជាប់ឆ្នោត ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​បន្ត​ជា​តំណាងរាស្ត្រ នៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៣​។ រីឯ​លោក គង់ សភា បាន​ក្លាយជា​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៣​។ លោក គង់ ម៉ូ​នី​កា ជា​កូនប្រុស​ពៅ​របស់លោក គង់ គាំ បាន​ចេញ​ប្រឡូក​ក្នុង​ឆាកនយោបាយ ដោយ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ខែ​មេសា ឆ្នាំ​២០១៨​តែ​មិន​ទទួលបាន​អាសនៈ​នៅ​រដ្ឋសភា​ទេ​៕

Filed in: ព័ត៌មានជាតិ