សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ក្រុងប៉ៃលិន បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួន​០៥​នាក់ ដកហូត​ថ្នាំ​០៤​កញ្ចប់​តូច

សមត្ថកិច្ច​ក្រុងប៉ៃលិន បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួន​០៥​នាក់ ដកហូត​ថ្នាំ​០៤​កញ្ចប់​តូច

​ខេត្ត​ប៉ៃលិន​៖ កម្លាំង​សមត្ថកិច្ច​ក្រុងប៉ៃលិន សហការ​ស្រាវជ្រាវ ជាមួយ​កម្លាំង​នគរបាល ប៉ុស្ដិ៍​ទូល​ល្វា ដែល​ដឹកនាំ​ដោយ​លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន  បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ជា​បន្តបន្ទាប់​ចំនួន​០៥​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន ចំនួន​០៤​កញ្ចប់​តូច និង​ទូរស័ព្ទ​ចំនួន​០១ ។
​ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​ម៉ោង​១២ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ប្រភព​ពី​សមត្ថកិច្ច​ក្រុងប៉ៃលិន បានឲ្យដឹងថា​៖ មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ខាងលើ គឺ​សមត្ថកិច្ច​ក្រុងប៉ៃលិន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ត៏​ទូ​លល្វា ដោយ​មាន​ការដឹកនាំ​ពី​លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន  យើង​បាន​ឆ្មប់​បង្ក្រាប​ជាក់ស្តែង នៅ​ចំនុច​លំនៅដ្ឋាន​ឈ្មោះ ទេព សុ​គុណ ភេទ ស្រី អាយុ​៦១ ឆ្នាំ នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទទួល​ល្វា ក្រុង​/​ខេត្ត​ប៉ៃលិន ដែលមាន កូន​ឈ្មោះ ម៉ាត់ អេ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ពេលនោះ​កំលាំង​នគរបាល បាន​ឃាត់​ជនសង្ស័យ ០១​នាក់ ឈ្មោះ ធី ធឿន ហៅ ម៉ៅ ឬ ហៅ ជាង ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុង​/​ខេត្ត​ប៉ៃលិន និង​ដកហូត​ជាក់ស្ដែង​នូវ​គ្រឿងញៀន ម្ស៉ៅ​ក្រាមព​ណ៏ស ( ម៉ា​ទឹកកក ) ចំនួន​០១ ក​ញ្ជប់ នៅ​លំនៅដ្ឋាន​ឈ្មោះ​ខាងលើ បន្ទាប់មក សមត្ថកិច្ច​ក៏ ធ្វើការ​បង្ក្រាប​ឆែកឆេរ លំនៅដ្ខាន​ឈ្មោះ ទេព សុ​គុណ ខាងលើ បន្តទៀត និង​បាន​រកឃើញ គ្រឿងញៀន ចំនួន ០៣​កញ្ចប់​ទៀត និង សំភា​រះ​សំរាប់​ជក់​មួយចំនួន ព្រមទាំង​ធ្វើការ​ខាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០៤​នាក់ ដែល​ស្ថិត​នៅក្នុង​លំនៅដ្ឋាន​នោះ​បន្ថែមទៀត​។​

​មន្ត្រី​សមត្ថកិច្ច​ក្រុងប៉ៃលិន បានឲ្យដឹង​ទៀតថា​៖ ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ធី ធៀន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជាងដែក រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជា​អ្នក​ជួញដូរ​គ្រឿងញៀន​, ទី​២ ឈ្មោះ​ម៉ា​ត អេ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជាង​អ៊ុតសក់ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ជា​អ្នក​ជួញដូរ​គ្រឿងញៀន ,​ទី​៣ ឈ្មោះ ធី ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កសិករ ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន , ទី​៤​ឈ្មោះ សុខ នឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​បរ​យា ក្រុងប៉ៃលិន ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​,​ទី​៥ ឈ្មោះ ជិន សុភ័​ក្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​បរ​យាខា ក្រុងប៉ៃលិន ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ។

​ប​ច្ច​ប្បន្ន ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន​ទាំង​០៥​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​កសាង​សំណុំរឿង​បន្ត ទៅ​អយ្យការ​សាលាដំបូង ខេត្ត​ប៉ៃលិន ចាត់ការ​តាមច្បាប់ ៕​អត្ថបទ ទូច សុខន  ប៉ៃលិន​

 

 

IMG-20160811-WA0016 IMG-20160811-WA0020

Filed in: គ្រឿងញៀន, ព័ត៌មានជាតិ