សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជិះ​កង់​លក់​ពោត​ស្ងោរ ត្រូវ​សន្តិសុខ​កោះ​ពេជ្រ​គ្មាន​ចិត្តមេត្តា​ម្នាក់ ចាប់​យក​តែ​គ្រោះ​ក្លាយ​ជា​លាភ​វិញ​!

​ជិះ​កង់​លក់​ពោត​ស្ងោរ ត្រូវ​សន្តិសុខ​កោះ​ពេជ្រ​គ្មាន​ចិត្តមេត្តា​ម្នាក់ ចាប់​យក​តែ​គ្រោះ​ក្លាយ​ជា​លាភ​វិញ​!

​ភ្នំពេញ ៖ គណនី​ហ្វេ​សបុ​កមួយ​មាន​ឈ្មោះ​« វី រះ​» បាន​បង្ហោះ​រឿងរ៉ាវ​គួរអោយ​អាណិតអាសូរ​មួយ​គឺ​បុរស​ក្រីក្រ​ម្នាក់​ធាក់​កង់​លក់​ពោត​ស្ងោរ​ត្រូវបាន​សន្តិសុខ​នៅក្នុង​កោះ​ពេជ្យ​បាន​ចាប់​យក​ពោត​ស្ងោ​ររបស់​គាត់​ទៅ​បាត់​ទោះ​បុរស​រូប​នេះ​សុំ​អង្វរ​លើក​លេង​ទោស​អោយ​គាត់​ម្ដង តែ​មិន​អាច​កែប្រែបាន​។​អស់សង្ឃឹម គាត់​ក៏​ធាក់​កង់​ត្រលប់​ទៅផ្ទះ​តែ​ម្ដង ។

​ម្ចាស់​គណនី​ហ្វេ​សប៊ុក​ខាងលើ​បាន​និយាយាថា​«​ខ្មែរ​ដូច​គ្នា​ទេ​អី​ក៏​អាក្រក់​ម្លេះ អាណិត​គាត់​ណាស់ លក់​ពោត​ស្ងោរ​តិចតួច​ដើម្បី​ចិញ្ចឹម​គ្រួសារ ឥលូវ​ត្រូវ​សន្តិសុខ​កោះ​ពេជ្រ​ចាប់​យក​ទៅ​បាត់​ទៀត​។​គាត់​បាន​លើកដៃ​សំពះ​សំ​ទោស​ដែរ គាត់​ថា​បង​សំ​ុ​ម្ដង​ទៅ​គាត់​នឹង​បណ្ដើរ​កង់​ចេញ តែ​សន្តិសុខ​នៅតែ​មិន​ព្រម​ហើយ​សន្តិសុខ​លើក​ពោត​ស្ងោរ​ដាក់​ឡើង​ម៉ូតូ​ជិះ​ចេញ​ទៅ​ហើយ​គាត់​ក៏​ជិះ​កង់​ចេញ​ទៅ​តាម​ក្រោយ​បាត់​ទៅ​ដែរ​បើរ​មាន​បងប្អូន​ណា​លក់ដូរ​នៅ​កោះ​ពេជ្រ​សូម​ប្រយ្នត័​ផង​»​។​

​ក្រោយ​ពី​ចេញ​ពត៍​មាន​នេះ​មក​ក៏​មាន​សប្បុរសជន​ចេញមុខ​ជួយឧបត្ថម្ភ​ដូចជា​ម្ចាស់​ហ្វេ​សប៊ុក​ឈ្មោះ​តាំង​ឡេង​និង​ផែង​វណ្ណៈ​ក៏​ចេញ​មុខ​ជួយ​បាន​ប្រមាណ​ជាង​២០០​ដុល្លារ​អាមេរិក​ដែរ​។ ក្រៅពីនេះ​មាន​លោក​ឧត្តមសេនីយ៍ ហ៊ុន​ជា 40 ម៉ឺន​រៀល​, ប្អូនស្រី Srey Noy Cheam 10 ដុល្លារ​, ប្អូនស្រី Nãm Nãm Fãã Fãã 20 ដុល្លារ​, ប្អូនស្រី Bee Ging 15 ដុល្លារ​, បងប្រុស Xihu Xihu 22 ម៉ឺន​រៀល​, ប្អូនស្រី Love Terassa 25 ដុល្លារ​, លោក​ប្អូន Morno Morano II និង ឌី​ម៉ី 20 ដុល្លារ​, ប្អូនស្រី So Lita 20 ដុល្លារ​, បងប្រុស​ប៉ូលិស​ចរាចរណ៍ ជាន ជី​វន្ត័ 50 ដុល្លារ​, ប្អូនស្រី Vi Ta 15 ដុល្លារ​, ប្អូនប្រុស Virak TopBoy 10 ដុល្លារ​, សំឡាញ់ Thel Vanneng 10 ដុល្លារ​, ប្អូនប្រុស Leng Kim Leang 22 ម៉ឺន​រៀល​, ប្អូនស្រី Norng Savady 10 ដុល្លារ​។ សុំ​ទោស​ផង នៅ​មាន​ប្រាក់​ដែល​ខ្ញុំ​ដក​មិន​ទាន់​បាន​។​នេះ​បើ​តាម​លោក​សុវណ្ណ​រិទ្ធី​ឲ្យដឹង​។​

​ជន​ដែល​ជួប​គ្រោះ​តែ​ក្លាយ​ជា​លាភ​មានឈ្មោះ ជាប ទូច ប្រពន្ធ ឈ្មោះ ឈាង គន្ធា មានកូន ២ នាក់ មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រះស្ដេច ខេត្ត ព្រៃវែង បាន​មក​ជួល​បន្ទប់​គេ​ស្នាក់នៅ​រកស៊ី​ស្ងោរ​ពោត​ដើរ​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់គាត់​។​សម្រាប់​ខាង​សន្តិសុខ​វិញ​និយាយថា​គាត់​ធ្វើ​តាម​តែ​បញ្ជា​មេ​ខាងលើ​តែប៉ុណ្ណោះ​ព្រោះ​គេ​ហាម​មិនឲ្យ​មាន​ការលក​ដូ​រ​ក្រៅ​ពី​អ្នក​ដេល​មាន​សិទ្ធ​៕

Filed in: ព័ត៌មានជាតិ