សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជំនួប​តេជោ​ហ៊ុន​សែន​ជាមួយ​ទូត​អាមេរិក​គឺជា​ការបើក​ទំ​ពរ័​ថ្មី​ស្តី​ពី​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​!?

​ជំនួប​តេជោ​ហ៊ុន​សែន​ជាមួយ​ទូត​អាមេរិក​គឺជា​ការបើក​ទំ​ពរ័​ថ្មី​ស្តី​ពី​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​!?

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក​ប៉ា​ទ្រិ​កមឺរ​ហ្វី​( Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុង​ជំនួប​ពិភាក្សា​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​លោក Patrick Murphy ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា ។ សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព ដែល​លោក​ឯកអគ្គរដ្ឋទូត​បា​ន​ចាប់ផ្តើម ក្នុងការ​ធ្វើ​ការទំនាក់ទំនង​ជាមួយ ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​របស់​កម្ពុជា​ផងដែរ​។​

​សម្តេច​តេជោ​បាន​ថ្លែងថា ទំនាក់ទំនង​របស់​កម្ពុជា និង​អាមេរិក មិនមែន​ជា​ទំនាក់ទំនង​ដែល​ចាប់ផ្តើម​ពី​ចំណុចសូន្យ​នោះទេ គឺជា​ទំនាក់ទំនង​ដែល​បន្ត នូវ​អ្វី​ដែល​ធ្លាប់​មាន​ពី​មុនៗ​មក ហើយ​ទំនាក់ទំនង​នេះ​មាន​ភាពល្អប្រសើរ​៖ «​អ្វី​ដែល​កម្ពុជា និង​អាមេរិក​បន្តធ្វើ គឺ​បន្ត​ពង្រីក​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត ដោយសារ​កម្ពុជា និង​សហរដ្ឋអាមេរិក មាន​ការសហការ​គ្នា​លើ​គ្រប់​វិស័យ និង​មាន​ចំណុច​ដែល​បាន​ឯកភាពគ្នា​ជាច្រើន ហើយ​ជា​រឿង​ធម្មតា ក្នុង​ទំនាក់ទំនង​ទ្វេភាគី តែ​មាន​ចំណុច​ខ្លះ​ដែល​ត្រូវការ​ពេលវេលា ដើម្បី​បន្ត​ធ្វើការ​ជាមួយគ្នា​»​។​

​លោក កៅ គឹមហួន បានបញ្ជាក់​ពាក់ព័ន្ធ​ជំនួប​នេះ​ថា «​អ្វី​ដែល​សំខាន់ គឺ​វា​ហាក់បីដូច​ជា​ការបើក​ទំព័រ​ថ្មី​មួយទៀត ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​»​។​

​លោក Patrick Murphy ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្វាយ​សារតាំង​ព្រះ ករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម​សីហមុនី ព្រះមហាក្សត្រ កម្ពុជា​កាលពី​ថ្ងៃ​ទី​២១​តុលា​ក​ឮ​កន្លងទៅនេះ ។ លោក ទូត​បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​អនុញ្ញាតឲ្យ​លោក​បាន​ចូលជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​ពេល​នេះ ជា​ពិ​សេល​លោក​ពិតជា​រីករាយ​ផងដែរ ដែល​ថ្ងៃ​ទី​២៣ តុលា​នេះ​ត្រូវបាន​ទទួលស្គាល់ ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​កម្ពុជា​។​លោក Patrick Murphy បាន​ជម្រាបជូន​សម្តេច​តេជោផង​ដែរថា មុន​នឹង​មកដល់​កម្ពុជា លោក​បាន​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ផងដែរ និង​បាន​ឃើញ​ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា​។​

​កន្លងមកនេះ កម្ពុជា​និង​សហរដ្ឋអាមេរិក មាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា នៅ​ក្នុង​ការស្វែងរក​ទា​ហាន​អាមេរិក​បាត់​ខ្លួន ក្នុង​សម័យ​សង្គ្រាម ហើយ​និង​ក្រុម​អ្នកស្ម័គ្រចិត្ត ភី​សខប (Peace Corp) សហរដ្ឋអាមេរិក ហើយ​វិស័យ​ផ្សេងៗ​ទៀត​ទាំង​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​ផង​ដែរ​មាន​ចំនួន​៧០០​នាក់ ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​យោបល់​តាមរយៈ​ឯកអគ្គរដ្ឋទូ​ត​ថា ក្រុម​អ្នកស្ម័គ្រចិត្ត​ភី​សខប ក៏​អាច​នឹង​ចូលរួម​អុំទូក​ជា​មិត្តភាព ក្នុងឱកាស​ព្រះ​វាជ​ពិធី​បុណ្យ​អុំទូក​ខាងមុខនេះ ដើម្បី​បង្កើន​នូវ​ការយល់ដឹង​ផ្នែក​វប្បធម៌ ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង រវាង​ប្រជាជន​និង​ប្រជាជន​ផងដែរ​។​

​លោក​ទូត​អាមេរិក​បាន​សន្យាថា នឹង​ពាំនាំ​ទៅ​ដល់​ក្រុម​អ្នកស្ម័គ្រចិត្ត ភី​សខប ដោយ​សង្ឈឹមថា អាច​ឆ្នាំនេះ ឬ​ឆ្នាំក្រោយ អាច​បាន​ចូល​រួមការ​អុំទូក​នេះ​។​

​ក្រៅពី​ការពង្រឹង និង​ពង្រីក​កិច្ចសហការ​ទ្វេភាគី ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ សម្តេចនាយក​រដ្ឋមន្ត្រី និង​លោក​ឯ​អគ្គរដ្ឋទូត​អាមេរិក ក៏​បាន​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​កម្រិត​អន្តរជាតិ ជា​ពិសេស​កម្រិត​អង្គការសហប្រជាជាតិ​ផងដែរ​។​នៅក្នុង​ក្របខណ្ឌ​មួយទៀត គឺ​ក្របខណ្ឌ​អាស៊ាន និង​សហរដ្ឋអាមេរិក ដោយសារ​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​។
​ដោយសារ​សហរដ្ឋអាមេរិក ឲ្យ​តម្លៃ​ខ្ពស់​លើ​អាស៊ាន អញ្ចឹង​សហរដ្ឋអាមេរិក ចង់ឃើញ​កិច្ចសហប្រតិបត្តិកា​ររ​វាង អាមេរិក​និង​អាស៊ាន​រឹតបន្តឹង​ផងដែរ​។​

Filed in: ព័ត៌មានជាតិ