សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ថៃ​បន្ត​គោល​នយោបាយ​មិន​យក​ថ្លៃ​វិសា​ចូល​៦​ខែ​ទៀត​ដើម្បូ​ទាក់ទាញ​ទេសចរណ៍​!

​ថៃ​បន្ត​គោល​នយោបាយ​មិន​យក​ថ្លៃ​វិសា​ចូល​៦​ខែ​ទៀត​ដើម្បូ​ទាក់ទាញ​ទេសចរណ៍​!

ថៃ​៖​រដ្ឋាភិបាល​ថៃ​បាន​បន្ត​ការមិន​យក​ថ្លៃ​ទិដ្ឋាការ​ដល់់​ភ្ញៀវ​មក​ដល់​រយៈពេល​៦​ខែ​ទៀត​លើក​កំពស់​ចំនួន​ទេសចរ​បរទេស​ចូល​មក​លេង​ប្រទេស​ថៃ​។​

​អ្នកនាំពាក្យ​រង​នៃ​រដ្ឋាភិបាល​ថៃ ឲ្យដឹង​ថា​គណៈរដ្ឋមន្ត្រី​ថៃ​កាលពី​ថ្ងៃ​២២​តុលា បានអនុម័ត​ការបន្ត​ការ​មិន​យក​ថ្លៃ​ទិដ្ឋាការ​ពេលមកដល់​សំរាប់​ពេល​៦​ខែ​ទៀត រហូតដល់​ខែ​មេសា​ឆ្នាំក្រោយ​។

​ការ​មិន​យក​ថ្លៃ​ទិដ្ឋាការ​នេះ​ត្រូវបាន​អនុវត្ត​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​មុន និង​ត្រូវ​ផុត​ពេល​កំណត់​នៅ​ចុងខែ​នេះ​។​ការលុបចោល​ទិដ្ឋាការ​ថ្លៃ​២០០០​បាត​(៦៦​ដុល្លារ​) ចាប់តាំងពី​ពេលនោះ​មក​បាន​នាំ​អោយ​កើន​ចំនួន​ភ្ញៀវ​បរទេស​១២០​ភាគរយ ទោះ​ជា​រដ្ឋ​បាន​ខាតបង់​ចំណូល​១០,៧៦​ពាន់​លាន​បាត​(៣៥៥​លាន​ដុល្លារ​)​។​

​អ្នកនាំពាក្យ​បាន​បន្ថែមថា ការខាតបង់​នេះ​វា​មិន​សំខាន់​ទេ​បើ​ធៀប​នឹង​ការចំណាយ​របស់​អ្នកទេសចរ​ប្រមាណ​១៤៤,៧៣​ពាន់​លាន​បាត​(៤,៧៧​ពាន់​លាន​ដុល្លារ​)​។​

​ចំណាត់ការ​នេះ​ជា​ផ្នែក​នៃ​វិធានការ​របស់​រដ្ឋាភិបាល​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុងស្រុក រួម​មាន​ការលើកទឹកចិត្ត​សំរាប់​អ្នកទេសចរ​ក្នុងស្រុក ឥណទាន​អនុគ្រោះ និង​ការកាត់បន្ថយ​កំរៃ​ជួញដូរ​ខាង​អចលនទ្រព្យ​។​រដ្ឋាភិបាល​ក៏​បាន​លៃ​ប្រាក់​១៩​ពាន់​លាន​បាត​ទុក​សំរាប់​ជំរុញ​ទេសចរណ៍​ក្នុងស្រុក ក្នុងនោះ​១០​ពាន់​លាន​បាត​សំរាប់​អាជ្ញាធរ​ទេសចរណ៍​ថៃ​៕

Filed in: អន្តរជាតិ