សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី​អញ្ជេី​ញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈ​កិត្តិយស​និង​សមាសភាព​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុង​បាន​លុង

ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី​អញ្ជេី​ញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈ​កិត្តិយស​និង​សមាសភាព​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុង​បាន​លុង

រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៩​នេះ​លោក​ថង សាវុន​ប្រធាន​គណៈកម្មាធិការ​សាខា​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈ​កិត្តិយស​និង​សមាសភាព​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុង​បាន​លុង​។​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ពី​សំណាក់​លោក -​លោកស្រី​សមាជិក​សមាជិកា​គណៈកម្មាធិកា​រ​សាខា លោកនាយក​សាខា អនុសាខា​ក្រុម​កាកបាទ​ក្រហម​សង្កាត់​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ក្រុង​បាន​លុង​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​បន្ទាប់ពី​លោ​កឌឹម ណាត​នាយក​សាខា​បាន​អាន​សេចក្តីប្រកាស​ទទួលស្គាល់​សមាសភាព​អនុសាខា​ក្រុង​បាន​លុង​រួចមក​លោក​ងិន ណែ​ល​ប្រធាន​គណៈកម្មាធិការ​អនុសាខា​តំណាង​អោយ​គណៈ​កិត្តិយស​និង​គណៈកម្មាធិការ អនុសាខា​ក្រុង​បាន​លុង​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការបំពេញ​ការងា​រ​មនុស្សធម៌​ជួយ​ជន​ងាយ​រងគ្រោះ​និង​ជនរងគ្រោះ ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ជាពិសេស​បន្ត​គាំទ្រ​សម្តេច​ច​កិត្តិ​ព្រឹទ្ធ​បណ្តិត​ប៊ុនរ៉ានី ហ៊ុន​សែន​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​នៅ​អាណត្តិ​ក្រោយៗ​ទៀត​ដើម្បី​បាន​បន្ត​ដឹកនាំ​បេសកកម្ម​មនុស្សធម៌​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​និង​ប្តេជ្ញា​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ​លោក​ប្រធាន​គណៈកម្មាធិការ​សាខា​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើរ​សួរសុខទុក្ខ ការកោតសរសើរ​និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ចំពោះ​សមាជិក​សមាជិកា​សាខា​-​អនុសាខា​អង្គភាព​នានា​អាជ្ញាធរខេត្ត​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់​ដែល​តែងតែ​ផ្តល់នូវ​ការយកចិត្ត​ទុកដាក់​និង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ជួយ​សម្រួល​គ្រប់បែបយ៉ាង​ដល់​សកម្មភាព​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​និង​អនុសាខា ។

​ជាមួយគ្នា​នោះ​លោក​បាន​ផ្តាំផ្ញើ​ដល់​គណៈ​កិត្តិយស​គណៈកម្មាធិការ​អនុសាខា​គ្រប់​ជាន់​ថ្នាក់​សូមមេត្តា​បន្ត​រក្សា​ពង្រឹង​សាមគ្គីភាព​ឱ្យបាន​ជិតស្និទ្ធ​និង​សុខដុម​នីយកម្ម​រវាង​សាខា អនុសាខា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​នានា ជាពិសេស​បន្ត​និង​ពង្រីក​កម្លាំង​យុវជន អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​តាម​សហគម​ន៍​និង​គ្រឹះស្ថានសិក្សា ដើម្បី​រក្សាបាន​នូវ​កម្លាំង​សរុប​និង​មធ្យោបាយ​សរុប​ដើម្បី​ជួយ​សម្រាល​រាល់​ទុក្ខលំបាក​របស់​ជនរងគ្រោះ​និង​ងាយ​រងគ្រោះ​តាម​វិស័យ​ការងារ​មនុស្សធម៌ អោយ​ទទួលបាន​ជោគជ័យ​ពោល​គឺ​ផ្តល់​នូវ​ភាពកក់ក្តៅ​ដល់​ជនរងគ្រោះ​និង​ងាយ​រងគ្រោះ​ស្របតាម​ប្រធានបទ​”​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​”៕
​ដោយ ៖ ចាប សំអាន​

Filed in: ព័ត៌មានជាតិ