សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កាប់​លើ​ជនរងគ្រោះ​ស្ទើរ​សុះសាច់​ហើយ​បើករថយន្ត​គេច​បុក​រថយន្ត​ធំ​ឆេះ​ផ្អើល​ក្រុង​ប៉ោយ​ប៉ែត !

​កាប់​លើ​ជនរងគ្រោះ​ស្ទើរ​សុះសាច់​ហើយ​បើករថយន្ត​គេច​បុក​រថយន្ត​ធំ​ឆេះ​ផ្អើល​ក្រុង​ប៉ោយ​ប៉ែត !

បន្ទាយមានជ័យ ៖ មាន​ករណី​ហឹង្សា​មួយ​បាន​កើតឡើង​កាលពីម៉ោ​ង​ជាង​១១​យប់​ថ្ងៃ​ទី​២០​ខែតុលា​២០១៩​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ដណ្តើម​ចង្រឹត​ឯ​ភាគី​ម្ខាង​ជា​ជនសង្ស័យ​បើករថយន្ត​រត់គេច តែ​ចៃដន្យ​អាក្រក់​បាន​បុក​រថយន្ត​ធំ​ពីក្រោយ​បណ្តាលឲ្យ​ឆាបឆេះ​ផ្អើល​រាត្រី​នៅក្រុង​ប៉ោយប៉ែត ។ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន ឈ្មោះ​ចែម​ប៊ុន​ធឿន​ភេទ ប្រុស​អាយុ​២៩​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​បា​លិលេ​យ្យ​01​សង្កាត់​ប៉ោយប៉ែត ។

​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ជនរងគ្រោះ​ត្រូវ​ភាគី​ម្ខាង​មាន​គ្នា​២​នាក់​ប្រើប្រាស់​កាំបិត​កាប់​ស្ទើរ​សុះសាច់​សង្ស័យ​ជា​ករណី​ប៉ុនប៉ង​មនុស្សឃាត​ព្រោះ​បើ​យោង​តាម​របួស រងគ្រោះ​មិន​សង្ឃឹមថា មាន​ជីវិត​នោះទេ ។​

​ជនសង្ស័យ​ដែល​កាប់​លើ​ជនរងគ្រោះ ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន​បាន​ភ្លាមៗ​នៅ​ចំណុច​កើតហេតុ​លើ​ដងផ្លូវ​ជាតិ​លេខ​៥​។​

​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា ជនសង្ស័យ​មាន​២​នាក់​។​ម្នាក់​ឈ្មោះ​គា ចំរើន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​និង​ម្នាក់ទៀត ឈ្មោះ​គា ចំណាប់​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ពួកគេ​ជា​បងប្អូន​បង្កើត​និង​គ្នា និង​មាន​ទី​លំនៅ​ឋាន ភូមិ​សាមគ្គី​មានជ័យ​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។​

​មុន​ពេល​ហេតុ​ការណ៌កើត​ឡើងជនរ​ង​គ្រោះ​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ឡុច​ហ្សឺ​ស​៣៣០​ទៅ​ក្បែរ​ចំណុចកើតហេតុ​ដើម្បី​ទទួល​យក​មនុស្ស​ម្នាក់​ជា​មិត្តភក្តិ​ពេលដែល​ជនរងគ្រោះ​ទទួល​អ្នក​ដែល​រងចាំ​នៅ​ទី​នោះ​ស្រាប់តែ​ភាគី​បង្ក​បាន​យក​កំប៉ុង​ស្រា​បៀរ ដែល​កំពុង​ផឹកស៊ី​គប់​លើ​រថយន្ត​ជនរងគ្រោះ ភ្លាម​នោះ​ក៏​កើត​ជា​ជម្លោះ​ដោយ​ពាក្យ​សម្តី​រហូត​កើត​ជា​អំពើហឹង្សា​តែម្តង ។​

​ជនរងគ្រោះ​បន្ទាប់ពី​រងរបួស​ផ្ទៃមុខ​គេ​កាប់​ត្រូវ​ចំ​១​កាំបិត ក៏​បើក​រថយន្ត​ទៅរក​សមត្ថកិច្ច​ឲ្យជួយ​អន្តរាគមន៏​និង​រក​យុត្តិធម៌ ។ នៅ​ពេល​ត្រឡប់​ទៅ​កន្លែងកើតហេតុ​ទៀត​ដោយសារ​សមត្ថកិច្ច​ជិះ​ម៉ូតូ​យឺតៗ​រី​ជនរងគ្រោះ​បើករថយន្ត​លឿន​ទៅដល់​កន្លែងកើតហេតុ មុន​មិន​ដឹង​ថា​ប្រើ​ពាក្យសម្តី​យ៉ាង​ណា ក៏​កើត​ហឹង្សា​ជា​ថ្មី​ទៀត​ត្រូវ​ក្រុម​ជនសង្ស័យ​ព្រួត​វាយ និង​កាប់​ឲ្យមាន​ស្នាម​របួស​ធ្ងន់ ដេក​ដួល​នឹង​ដី ស្ទើ​បាត់បង់​ជីវិត​ហើយ​ទើប​សមត្ថកិច្ច​ទៅ​ដល់​ចាប់​បាន​ជនសង្ស័យ​ជា​ប្អូន​។​

​ដោយឡែក​ជន​បង្ក​ជា​បង​បាន​បើករថយន្ត​បង្កើត​បទល្មើស​ថ្មី​មួយទៀត​គឺ រថយន្ត​ម៉ាក​(Porsche) ដែល​បើក​រត់គេច​តែ​ចៃដន្យ​អាក្រក់​ក៏​បុក​គូថ​រថយន្ត​ធំដឹ​ទូ​កុងទីន័រ​លើ​ដង​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែ​ត​បណ្តាលឲ្យ​រថយន្ត​ម៉ាក (Porsche) ឆាបឆេះ​ផ្អើល​ទាំង​យប់​ហើយ​ជនសង្ស័យ​រងរ​បួ​សតិ​ច​តួច តែ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែម្តង​។​

​សាច់ញាតិ​ជនរងគ្រោះ​ដែល​រង​ការកាប់​បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃ​ទី​២២​តុលា​២០១៩​នេះ ថា ជនរងគ្រោះ​រងរបួស​ធ្ងន់​មិន​សង្ឃឹមថា​រួចផុត​ពី​គ្រោះថ្នាក់​នោះទេ ពេល​នេះ​សាច់ញាតិ​បញ្ជូន​បន្ត​យកទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ​នៅឡើយ ។ ចំណែក​ជនសង្ស័យ​សមត្ថកិច្ច​ប្រាប់​ថា​កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។​

Filed in: ព័ត៌មានជាតិ