សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ហ៊ុន សែន​៖ ប្រាក់ខែ​មន្ត្រីរាជការ​នឹង​បន្ត​កើនឡើង​រាល់​ឆ្នាំ​លុបចោល​កុងត្រា​ស៊ិន​ទ្រី​និង​បើក ធ្វើ​ចំណត​ឡាន​ក្រោម​ដី​

​សម្តេច​តេជោ ហ៊ុន សែន​៖ ប្រាក់ខែ​មន្ត្រីរាជការ​នឹង​បន្ត​កើនឡើង​រាល់​ឆ្នាំ​លុបចោល​កុងត្រា​ស៊ិន​ទ្រី​និង​បើក ធ្វើ​ចំណត​ឡាន​ក្រោម​ដី​

ភ្នំពេញ ៖ សារ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ចំនួន​៣​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ចំនួន ៤,០៣៨​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ដែល​ទទួល​បាន​ការ​ចា​បើ​អារម្មណ៍​ពី​មហាជន​។ ទី​១​សម្តេច​បាន​អះអាង​ថា ប្រាក់ខែ​នឹង​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​វិស័យ​អប់រំ សុខាភិបាល គ្រូបង្រៀន គ្រូពេទ្យ មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។

​ទី​២​សម្តេច នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​វាយតម្លៃ​ថា​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី ជា​ក្រុមហ៊ុន​គ្មាន​សមត្ថភាព​ប្រមូល​និង​គ្រប់គ្រង​សំរាម​ដែល​ដល់ពេល​ត្រូវ​រដ្ឋ​ដក​យក​មក​គ្រប់គ្រង​វិញ ហើយ​និង​បើក​ឱកាស​ដល់​ក្រុមហ៊ុន​ផ្សេងៗ​ដែល​មាន​លទ្ធភាព និង​សមត្ថភាព​យ៉ាងហោចណាស់​៤ ដើម្បី​ចូលរួម​ដេញថ្លៃ​វិនិយោគ​លើ​ការងារ​ប្រមូល​និង​គ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​អោយបាន​ល្អ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ Facebook នៅ​យប់​នេះ​ថា​៖ «​ដោយ​ក្តាប់បាន​នូវ​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​អំពី​ការដាក់​ថ្លៃ​សេវា​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ិន​ទ្រី ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា ល្ងាច​ថ្ងៃនេះ ខ្ញុំ​បាន​សម្រេច​តាម​សំណើ​របស់​អគ្គិសនី​កម្ពុជា​ដោយ​ដក​ថ្លៃ សេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​ថ្មី​របស់​អគ្គិសនី​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២០ តទៅ​»​។​សម្តេច​បាន​បន្តថា «​យន្តការ​យក​ថ្លៃ​សេវា​ប្រមូល​សំរាម​ទៅ​ថ្ងៃមុខ​នឹង​ត្រូវ​ប្រើ​យន្តការ​ផ្សេង​ជំនួស​វិញ ដែល​កិច្ចការ​នេះ ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​ការប្រជុំ និង​ដោះស្រាយ​។ សូម​បងប្អូន​ប្រជា ពលរដ្ឋ​ជា​ទីស្រឡាញ់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​»​។​

​ក្រុមហ៊ុន​ស៊ីន​ទ្រី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​នៅ​អំឡុង​ឆ្នាំ ១៩៩៦​ឬ​១៩៩៧ ដែល​មកទល់ពេលនេះ គឺ​ជាង​២០​ឆ្នាំ​ហើយ​។ ពេលនោះ ផ្ទៃ​ដី​ទីក្រុង​ភ្នំពេញ​មាន​ទំហំ​តែ ៣០០​គម​ក្រឡា តែ​ពេល​នេះ​ផ្ទៃ​ដី​ក្រុង​បាន​កើនឡើង​រហូត​ដល់ ៦០០​គម​ក្រឡា ដែល​បាន​ធ្វើអោយ​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី​គ្មាន​សមត្ថភាព​ធ្វើ បាន​ទុក​សំរាម​គរ​ចោល​ដែល​ធ្វើអោយប៉ះពាល់​ដល់​បរិស្ថាន​និង​អនាម័យ សោភ័ណភាព​ទីក្រុង​។​

​រដ្ឋ​នឹង​កំណត់​បែងចែក​ជា ៤​តំបន់ អោយ​ក្រុមហ៊ុន​នី​មួយៗ​គ្រប់គ្រង​ទៅតាម​តំបន់​របស់​ខ្លួន​។ ទន្ទឹមនឹងនេះ ក៏​ហាម​មិន​អោយ​បញ្ចូល​គ្នា​ជា​សម្ព័ន្ធ​បានឡើយ​។ ក្រោយ​ពី​ការប្រមូល​និង​គ្រប់គ្រង​សំរាម​បាន​ហើយ សម្តេច​តេជោក៏មាន​គម្រោង​ដើម្បី​កែច្នៃ​សំរាម​នេះ​អោយទៅ​ជា​អគ្គីសនី​សម្រាប់​យកមក​ប្រើប្រាស់​ក្នុង​រាជធានី​ភ្នំពេញ ទោះ​បី​ត្រូវ​ចំណាយ​ខ្ពស់​បន្តិ​ចក្តី គឺ​រាជរដ្ឋាភិបាល​សុខចិត្ត​ចូលរួម​ជាមួយ​ក្រុមហ៊ុន​អគ្គីសនី​នេះ​ផងដែរ​។​

​សម្តេច​ក៏​បាន​បញ្ជា​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជា ពិសេស​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិភាក្សា​បង្កើត​ចំណត​រថយន្ត​ក្រោម​ដី តាមរយៈ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ដើម្បី​កាត់បន្ថយ​ការ កក់ស្ទះ​ចរាច​រណ៍ ។ “​ឥឡូវ​កំពុង​ឲ្យ​សិក្សា​សួនច្បារ​មួយ ចំនួន​ដែល​អាច​ធ្វើបាន ប្រគល់ឲ្យ​វិស័យ​ឯកជន ជី​ករុង​ក្រោម​ដី​ធ្វើ​៣ ឬ​៤ ជាន់​ទៅ​ក្រោម​ដី ហើយ​នាំគ្នា​ធ្វើ​កន្លែង​ដាក់​ឡាន​” ។ ចំពោះ​ការសាងសង់​វិញ ត្រូវ​ធ្វើ​ប្រកបដោយ​គុណភាព និង​បច្ចេកទេស​ខ្ពស់ ជាមួយ​ការទទួលខុសត្រូវ លើ​សុវត្ថិភាព​ជា​ចម្បង ព្រោះ​ចំណតរថយន្ត​ក្រោម​ដី មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​សណ្តាប់ ធ្នាប់​ចរាចរណ៍​ទេ ប៉ុន្តែ​នឹង​ជួយ លើក​សោភ័ណភាព​ក្រុង ឲ្យ​កាន់តែ​ស្រស់ស្អាត មួយ​កម្រិត​ថែមទៀត​៕

Filed in: ព័ត៌មានជាតិ