សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បន្ទាប់​ពី​បង្ខំ​ឲ្យ​លក់​សាលា​ហ្សា​ម៉ាន់​អតីត​នាយក​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ដាក់គុក​នៅ​តួ​គី​ចោទ​ថា​ពាក់​ពន្ធ័​រដ្ឋប្រហារ​

​បន្ទាប់​ពី​បង្ខំ​ឲ្យ​លក់​សាលា​ហ្សា​ម៉ាន់​អតីត​នាយក​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ដាក់គុក​នៅ​តួ​គី​ចោទ​ថា​ពាក់​ពន្ធ័​រដ្ឋប្រហារ​

ភ្នំពេញ ៖ លោក អូស្មាន់ កា​រា​ខា (Osman Karaca) អតីត​នាយក​សាលា​ហ្សា​ម៉ាន់ ដែល​បច្ចុប្បន្ន​ជា សាលា​ផា​រ៉ា​ហ្គ​ន​នៅ​កម្ពុជា​ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ តុលា ហើយ​បាន​បញ្ជូន​ចេញ នា​ថ្ងៃ​ទី​១៨ តុលា​តាម​សំណូម គា​គី តួ​ក​គី ដោយ​ចោទ​ថា​ជាប់​ពាក់ព័ន្ធ ទៅ​នឹង​អំពើ​ភេរវកម្ម នៅ​តួ​ក​គី កាលពី​ឆ្នាំ​២០១៦ ។

​ដោយ​មាន​ការកៀបសង្កត់​ពី​ប្រទេស​តួ​គី​សាកលវិទ្យាល័​យហ្សា​ម៉ាន់​ត្រុ​វ​បាន​លក់​ចេញ​ឲ្យទៅ​លោក​អ៊ាង​សុផល្លែត​អនុរដ្ឋលេខាធិកា​រ​ក្រសួង​បរិស្ថាន​ដោយ​ដូ​ឈ្មោះ​ថា​សកលវិទ្យា​ផារ៉ា​ហ្ក​ន​វិញ​មុន​ពេល​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ទស្សនៈកិច្ច​នៅ​ប្រទេស​តួ​គី​កាលពីដើមឆ្នាំ​២០១៩ ។​

​លោក Osman Karaca ត្រូវ​បាន​រដ្ឋាភិបាល​តួ​ក​គី ចោទប្រកាន់​ជាប់​សង្ស័យ ពាក់ព័ន្ធ​អំពើ​ភេរវកម្ម (​ផ្តល់​ជា​ហិរញ្ញវត្ថុ​)​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល លោក​ប្រធានាធិបតី អេដូ​ហ្គា​ន់ (Erdoğan) កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ដែល​ឲ្យ មាន​អ្នកស្លាប់​២៥១​នាក់ និង​អ្នករបួស​២,២០០​នាក់​។​

​រដ្ឋាភិបាល​តួ​គី​ចោទ​ថា​រដ្ឋប្រហារ រៀបចំ​ដោយ លោក Gülen ឥស្សរជន​នយោបាយ​ដ៏​ខ្លាំង​១​រូប ដែល​ភៀសខ្លួន​ទៅ​នៅ​សហរដ្ឋអាមេរិក​។ លោក​ប្រធានាធិបតី អេដូ​ហ្គា​ន់ (Erdoğan) បាន​បញ្ជារ​ឲ្យ​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​ពាន់​និង​ដេញ​ចោល​យោធា​និង​មន្ត្រី​រាប់ម៉ឺន​នាក់​។​ទោះជា​យ៉ាងនេះក្តី នា​ពេល​កន្លង​ទៅ​នាយក សាលា​ហ្សា​ម៉ាន់​រូបនេះ បាន​ចេញ​ប្រកាស​ថា ខ្លួន​មិន​មាន​ការពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​នៅ​ប្រទេស​តួ​ក​គី​នោះទេ​។​

​លោក ឆាយ គឹម​ឃឿន អ្នកនាំពាក្យ​ស្នងការដ្ឋាន នគរបាលជាតិ​បាន​ប្រាប់ កាសែត​ពី​មូលហេតុ​នៃ​ការចាប់ខ្លួន​ថា “​អំពើ​ភេរវកម្ម គឺជា​បញ្ហា​រួម​របស់​សកលលោក​។ រឿង​ច្បាប់​អន្ដរជាតិ យើង​គោរព ហើយ​បញ្ហា​ភេរវកម្ម គឺជា​បញ្ហា​សកល ហើយ​យើង​ធ្វើ​នេះ ការពារ​ស្រុក យើង​ដែរ​” ។​

​ការចាប់ខ្លួន​អតីត នាយក​សាលា​ហ្សា​ម៉ាន់ បន្ទាប់​ពី​កម្ពុជា​-​តួ​ក​គី បាន​ប្ដេជ្ញា​ប្រឆាំង​ភេរវកម្ម​រួមគ្នា ដើម្បី​រក្សា​សន្តិសុខ​ជាតិ ធ្វើឡើង​រវាង​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្ដេច ស ខេង និង​លោក Suleyman Soylu រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​តួ​ក​គី នៅក្នុង​ពិធី​ចុះហត្ថលេខា ពង្រឹង​សន្តិសុខ​រវាង ប្រទេស​ទាំង​ពីរ នា​ទីក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​ទី​៣០​ក្កដា​ឆ្នាំ​២០១៩​។​

​បើ​តាម​ការផ្សាយ របស់​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ពី​ទូរទស្សន៍​កាតា Aljazeera បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​២០ តុលា ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ របស់​តួ​ក​គី បាន​ចាប់ខ្លួន​លោក Osman Karaca សញ្ជាតិ​ម៉ិក​ស៊ិក ដើមកំណើត​តួ​ក​គី​ពី​កម្ពុជា ហើយ​នាំ​ទៅ​ឃុំខ្លួន​នៅ​តួ​ក​គី ក្រោម​បទ​ចោទ “​បង្កើត និង​រៀបចំ​ផែនការ​រដ្ឋប្រហារ​” ជាមួយ​បណ្ដាញភេរវកម្ម​មួយ ដឹកនាំ​ដោយ​លោក Fethullha Gulen ដែល​កំពុង​និរទេស​ខ្លួន នៅ​សហរដ្ឋអាមេរិក​៕

Filed in: ព័ត៌មានជាតិ