សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រៃឈើ​និង​វិនាស​ហិន​ហោ​យ​ដោយ​ស្នាដៃ​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​មិន​ឈប់​ដូច​សព្វថ្ងៃ​

​ព្រៃឈើ​និង​វិនាស​ហិន​ហោ​យ​ដោយ​ស្នាដៃ​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​មិន​ឈប់​ដូច​សព្វថ្ងៃ​

​វិធានការ​ក្ដៅ​ប្រយុទ្ធ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ចែង​ចេញ​មួយ​ចំអិន​កំពិស ហាក់​ត្រូវ​សាបរលាប ហើយ​បទល្មើស​បាន​រើ​ជម្ងឺ​ចាស់​លើស​ដើម ដោយសារ​យើង​មើលឃើញថា ឈ្មួញ​រកស៊ី​ឈើ និង​មន្ដ្រី​យោធា ប៉ូលិស​មាន​សក្តិ​មួយចំនួន​អាច​មាន​ការពាក់ ព័ន្ធ​យ៉ាង​ជ្រាលជ្រៅ អំពី​មុខរបរ​មួយ​នេះ​។​

​ជាក់ស្តែង​នា​ថ្ងៃទី ០៧ ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មីៗ​នេះ ឈើប្រណិត​ត្រូវបាន​មន្ត្រីនគរបាល​ខេត្ត​រតនៈគីរី​មួយរូប ដែល​អ្នក​ឆ្លងឆ្លើយ​ពត៌មាន​យើង​ដឹង​អត្តសញ្ញាណ​យ៉ាងច្បាស់ កំពុងតែ​ធ្វើ​សកម្មភាព​ដឹកឈើ​ប្រណិត​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកល្បៀង ភូមិ​ភិ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ យ៉ាង​គគ្រឹកគគ្រេង​ដូច​ហែល​ក​ឋិត ដោយ​ពុំ​មាន​ការរំខាន​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ឬ​មន្ត្រី​បរិស្ថាន​សូម្បីតែ​បន្តិច​។​

​មធ្យោបាយ​ដឹកជញ្ជូន​ឈើប្រណិត​ទាំងនេះ គឺ​ពួក​ឈ្មួញ​ឈើ​បាន​ប្រើប្រាស់​រថយន្ត​ទំនើប​ដូចជា​រថយន្ត Lexus រថយន្ត​បា​ឡែន ឬ​ក​រថយន្ត​ទំនើបៗ​ផ្សេងទៀត ដើម្បី​ជា​ល្បិចកល​បន្លំ​ភ្នែក​សមត្តកិច្ច​។​
​រថយន្ត​ដឹង​ឈើប្រណិត​ទាំងនោះ បើកបរ​ក្នុង​ល្បឿន​លឿន​ជាង​ខ្យល់ព្យុះ​ដោយ​ពុំ​បាន​គិតគូ​រថា​ពួកគេ និង​បង្ករ​គ្រោះថ្នាក់​ដល់​អ្នកដទៃ​សោះឡើយ នេះ​ប្រហែល​ពួកគេ​ជា​កូន​ជើង​ឧកញ៉ា ឯកឧត្តម មន្ត្រី​អន្ទ្រើស​ណាមួយ​ជា​ខ្នងបង្អែកដ៏​រឹងមាំដ​ល់​ពួកគេ ទើប​គេ​ហ៊ាន​បើក​ឡាន​ព្រហើន​មិន​គោរព​ច្បាប់​ចរាច​រណ៍ ដោយ​ប្រហែល​ពេល​គេ​បើក​បុក​មនុស្ស គិត​ថា​ជនរងគ្រោះ​មានតម្លៃ​មិន​ស្មើ​ឆ្កែ​របស់​ឯកឧត្តម ឧកញ៉ា ទេ​ដឹង​បាន​ជា​ធ្វើ​ដូច្នេះ​។​

​អនិច្ចា​ព្រៃឈើ​ប្រទេសជាតិ​ដែល​កំពុង​រង​ក្ដី​វិនាស​អន្តរាយ​ស្នាដៃ​ក្រុម​ឈ្មយញ ឧកញ៉ា ឯកឧត្តម​បំផ្លាញ​ព្រៃឈើ​ធម្មជាតិ របស់​ខ្មែរ​ដោយ​មិន​ខ្ចី​គិត​ដែល​នេះ​ជា​អត្ត​ចរិក​ដ៏​ស្មោកគ្រោ​ករបស់​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​៕​

 

 

IMG-20160811-WA0011 IMG-20160811-WA0013 IMG-20160811-WA0015

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់