សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​អ៊ាវ​ចំរើន​ស្នងការ​ខេត្ត​កណ្តាល​ឯកភាព​ឲ្យ​ស្រាវជ្រាវ​ករណី​កូនចៅ​វ៉ៃ​ស្ត្រី​ម្នាក់រ​លូត​កូន​

លោក​អ៊ាវ​ចំរើន​ស្នងការ​ខេត្ត​កណ្តាល​ឯកភាព​ឲ្យ​ស្រាវជ្រាវ​ករណី​កូនចៅ​វ៉ៃ​ស្ត្រី​ម្នាក់រ​លូត​កូន​

​ភ្នំពេញ​៖ លោក​ឧត្តមសេនីយ៍ អា៑វ ចំរើន ស្នងការ​ខេត្ត​កណ្តាល​បាន​ឯកភាព​ឲ្យថ្វើ​ការស្រាវ​ជ្រាវ​ករណី​ដែល​ស្ត្រី​ម្នាក់​ប្តឹង​ចោទប្រកាន់ នគរបាល​បម្រើ​ការងា​រ​នៅ​ស្នង ការ​នគរបាល​ខេត្ត​កណ្តាល​មួយ​រូប ពី​ការប្រើ​ហឹង្សា​រហូតរលូត​កូន​ហើយ​។

​លោក​អ៊ាវ​ចំរើន​ប្រាប់​កាសែត​ថា បើ​មន្ត្រី​ជំនាញ​រកឃើញថា ឈ្មោះ ជិន ជឿន ពិតជា​បាន​វៃ​ស្ត្រី​ខាងលើ​រហូត​រលូត​កូន​ក្នុង​ផ្ទៃ​មែន​នោះ លោក​នឹង​ចាត់វិធានការ​ភ្លាមៗ​ទៅលើ​ជន​បង្ក ហើយ​មកទល់ពេលនេះ​ក្រុមការងារ​របស់​លោក​ក៏​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​ចំពោះ​ករណីនេះ ដោយសារ​ករណី​ប្រើ​អំពើហឹង្សា​លើ​ស្ត្រី​រហូតរលូត​កូនគឺ​ជា​រឿង​ធំ ។​

​គួរបញ្ជាក់​ថា នគរបាល​មួយ​រូប​ឈ្មោះ ជិន ជឿន​មាន​ទីលំនៅ​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ផ្នែក​បុគ្គលិក បាន​រង​ការចោទប្រកាន់​ពី​បទ​ប្រើ​អំពើហឹង្សា​លើ​ស្ត្រី​ពពោះ​ម្នាក់​រហូត​របួសធ្ងន់ (​រលូត​កូន​) កាលពី​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្បែរ​អូ​តែ​ល​ភ្នំពេញ ខណ្ឌដូនពេញ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ដើមបណ្តឹង​ឈ្មោះ ស​.​ស​.​ល អាយុ​២៦​ឆ្នាំ បានអោយដឹង​ថា​រូប​នាង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​តាំងពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ហើយ​សមត្ថកិច្ច​ជំនាញ​ទទួល​ពាក្យបណ្តឹង​ហាក់បីដូចជា ព្រងើយកណ្តើយ​ក្នុង​ការជួយ​រក​យុត្តិធម៌​ជូន​នារី​ជនរងគ្រោះ​នឹង​ទារក​ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត​ចេញពី​ផ្ទៃ​ម្តាយ​(​រលូត​កូន ) បាត់ទៅហើយ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ករណី​នេះ ឈ្មោះ ជិន ជឿន ជា​មន្ត្រី​នគរបាល​និង​ម្តាយ​បាន​ចេញមុខ​មក​បដិសេធ​តាម​កាសែត​ថា​គេ​មិន​បាន​វ៉ៃ​ទេ​គឺ​នារី​រងគ្រោះ​ដួល​ខ្លួនឯង​?!៕

Filed in: ព័ត៌មានជាតិ