សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​!

​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​!

​ភ្នំពេញ ៖ ក្រុមហ៊ុន ហ្គ្រេ​ន ភ្នំពេញ អ៊ិន​ធើ​ណេ​សិន​ណល ស៊ី​ធី​ដែល​គេ​ដឹងថា​មាន​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មាន​ទីតាំង​បាន​លក់​សិទ្ធ​គ្រប់​គ្រង់​ឲ្យទៅ​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន ដែលជា​ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ​របស់ ជីប ម៉ុង គ្រុប​ហើយ ចាប់ផ្ដើម​ចាប់ពី​ថ្ងៃ​ទី ១៦ តុលា​នេះ​តទៅ​។

​សេចក្ដីប្រកាស​ព័ត៌មាន​មួយ របស់ ក្រុមហ៊ុន ហ្គ្រេ​ន ភ្នំពេញ អ៊ិន​ធើ​ណេ​សិន​ណល ស៊ី​ធី​ដែល បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​ដល់​បុគ្គលិក កម្មករ កម្មការិនី និង​និយោជិត​ទាំងអស់​របស់​ខ្លួន បានឲ្យដឹងថា «​ថ្មីៗ​នេះ ក្រុមហ៊ុន បាន​លក់​ទ្រព្យសកម្ម និង​អាជីវកម្ម​ទាំងអស់ ទៅឲ្យ​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ខូ អិល​ធី​ឌី ហើយ យើងខ្ញុំ​បាន​រៀបចំ ផ្ទេរសិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងអស់ ទៅឲ្យ​ក្រុមហ៊ុនថ្មី គឺ ក្រុមហ៊ុន ជីប ម៉ុង​លែ​ន ខូ អិល​ធី​ឌី ដែល​តំណាង​ដោយ​លោក​ឧកញ៉ា លាង ឃុន និង​ឧកញ៉ា លាង ម៉េង ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​លិខិត​ជូនដំណឹង​នេះ​តទៅ​»​។​

​គេ​មិន​ទាន់​ដឹងថា តើ​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន បាន​ទិញ​សិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន ហ្គ្រេ​ន​ភ្នំពេញ អ៊ិន​ធើ​ណេ​សិន​ណល នេះ ក្នុង​តម្លៃ​ប៉ុន្មាន​នោះទេ​?​។​
​ក្រុមហ៊ុន ហ្គ្រេ​ន ភ្នំពេញ ត្រូវបាន​គេ​ស្គាល់​ថា ទទួលបាន​សិទ្ធិ​លើ​ការអភិវឌ្ឍ​ទីក្រុង​រណប​ហ្គ្រេ​ន ភ្នំពេញ ដោយ​មាន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេ​ម​បូឌា វ៉ា​យ អ៊ិន ភី សហការ​ជាមួយនឹង​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី ស៊ី​ពូ​ត្រា គ្រុប​។ តម្លៃ​គម្រោង​ចុះបញ្ជី​ទុនវិនិយោគ​ដំបូង ៦០០​លាន​ដុល្លារ​អាមេរិក ដែល​មាន​ផ្ទៃក្រឡា​សាងសង់​ចំនួន ២៦០​ហិកតា ស្ថិតនៅ​សង្កាត់​ឃ្មួញ ខណ្ឌ​ឫស្សីកែវ ខាងជើង​រាជធានី​ភ្នំពេញ​។​

​ប្រមាណ​ជិត​២០​ឆ្នាំ​នេះ​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ បាន​អភិវឌ្ឍ​សាងសង់​ជា​ច្រើន​ដូចជា លំនៅដ្ឋាន វីឡា ផ្ទះល្វែង សួន​ទឹក ទីលាន​វាយ​កូន​ហ្គោល ដែល​គម្រោង​នីមួយៗ ចំណាយ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក ។​

​បច្ចុប្បន្ន ទីក្រុង​រណប​នេះ​កំពុង​ដំណើរការ​អភិវឌ្ឍ ក្រុមហ៊ុន​ជីប ម៉ុង លែ​ន គឺជា​ក្រុមហ៊ុន​លំដាប់​ជួរមុខ​ក្នុង​ការអភិវឌ្ឍ​លំនៅដ្ឋាន​លំដាប់​ខ្ពស់​នៅ​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​នេះ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៨​។ នៅ​ឆ្នាំ​២០១៩ សម្រាប់​ក្រុមហ៊ុន ជីប ម៉ុង បាន​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ចំនួន ៧ គម្រោង​ដោយ​ក្នុងនោះ មាន​៦​គម្រោង​ជា​ប្រភេទ​បុរី​លំនៅដ្ឋាន និង​មាន​មួយ​គម្រោង​គឺជា​ខុន​ដូ ៕

Filed in: ព័ត៌មានជាតិ