សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​!

​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​!

​ភ្នំពេញ ៖ រូបថត​រូបសំណាក​លោក​វេជ្ជ​បណ្ឌឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គរោះ​កុមារ​ខ្មែរ​ត្រូវបាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ដើម្បី​បង្ហាញ​ពីទឹកចិត្ត​ស្រលាញ់​ណិង​កោរព​។

​រូបសំណាក​រស់​រវើក​ត្រូវបាន​និស្សិត​សិក្សា​នៅ​មហាវិទ្យាល័យ​សិល្បៈ​សូន​រូប នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ពីររូប រួមគ្នា​កសាង​ឡើង ។​

​និស្សិត​ទាំង​ពីរ​រូប​នោះ​មានឈ្មោះ ឈិន ពិសិដ្ឋ និង ព្រិច​ពៅ ជា​មិត្ត​រួម​ថ្នាក់​នឹង​គ្នា បានសម្រេច​សូន​រូប​ស្ថានិក​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​ការបញ្ចប់​សារ​ណា ហើយ​បច្ចុប្បន្ន​នេះ រូបចម្លាក់​ដ៏​ឥតខ្ចោះ​របស់​ពួកគេ​ត្រូវបាន​យក​មក​តម្កល់​នៅឯ​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ ។​

​រូបថត​សកម្មភាព​ជាច្រើន ដែល​និស្សិត​ទាំង​ពីរ​រូប​បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​សប៊ុក បាន​បង្ហាញ​ឱ្យឃើញ​នូវ​ការយកចិត្តទុកដាក់ ផ្ចិត​ផ្ចង់ និង ព្យាយាម​បំផុត ។ លទ្ធផល​នៃ​ការយកចិត្តទុកដាក់ និង ចំណេះ​ជំនាញ​ដែល​ពួកគេ​មាន បានធ្វើឱ្យ​ការ​សូន​រូបនោះ គឺ​ស្ទើរតែ​ដូច​គ្មាន​ខុស​ទៅ​នឹង​រូប​ពិត​របស់ លោក វេជ្ជបណ្ឌិត Beat Richner ។ ធ្វើឱ្យ​មហាជន​មាន​ការកោតសរសើរ​ក្រៃលែង​ពី​ទឹកដៃ​ដ៏​ល្អ​ឯក​មួយ​នេះ ។ ថ្វី​ត្បិត​លោក​បាន​ឃ្លាតឆ្ងាយ​លែង​វិលត្រឡប់ តែ​អំពើ​ល្អ​របស់​លោក​ក្នុងនាម​ជា​ជនបរទេស​នៅតែ​ឋិត ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់រូប​គ្មាន​ថ្ងៃ​ភ្លេច ៕

Filed in: ព័ត៌មានជាតិ