សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​!

​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​!

​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​ចូលគាល់​មហាក្សត្រ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី​ថ្វាយ​សាតាំង​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៩​លោក Patrick Murphy​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​បំណង​ចង់​ជួប​មន្ត្រី​រាជរដ្ឋាភិបាល ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​អាមេរិក​-​កម្ពុជា​។

​លោក Patrick Murphy បាន​សរសេរ​សារ​ខ្លី​នៅ​បណ្តាញ​សង្គម Twitter របស់​លោក​យ៉ាង​ដូច្នេះ​ថា​៖ «​បន្ទាប់​ពី​ចូលគាល់​បង្ហាញខ្លួន​ក្នុងនាម​ជា ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ប្រចាំ​នៅ​កម្ពុជា ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​រួចហើយ ខ្ញុំ​កំពុង​រង់ចាំ​ជួប​ជាមួយ​សមាជិក​នានា​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដើម្បី​ពិភាក្សា​ពី​កិច្ចប្រឹងប្រែង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​»​។​ទូត​អាមេរិក​ក៏​បាន​អ​ពា​វនាវ​ឲ្យ​តាមដាន​ព្រិត្តិការណ៍​នៅក្រោយឆា​ក​ផងដែរ​។​

​ក្រោយពី​មាន​សារ​នេះ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៉ីផា​ន នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៩​តាមរយៈ Facebook បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ជូនពរ និង​ស្វាគមន៍ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​។ សហប្រតិបត្តិការ​ជិតស្និទ្ធ និង​ទំនាក់ទំនង​ប្រសើរ គោរព​ផលប្រយោជន៍ ប្រជាជាតិ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​អទិភាព​។ ផល​នៃ​សន្តិភាព ស្ថិរភាព និង​វឌ្ឍនភាព បាន​ស្វាគមន៍​ឯកឧត្តម គ្រប់​ទិស​ទី​មិន​ថា ជនបទ ឬ​ទីក្រុង​នោះឡើយ​»​។​

​សូម​ជំរាប​ថា លោក Patrick Murphy ត្រូវបាន​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បានអនុម័ត ឱ្យ​ក្លាយជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ខ្លួន ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៩ រួច​ហើយ​ប្រធានាធិបតី​លោក Trump បាន​បញ្ជូន​ការតែងតាំង​នេះ ទៅ​ព្រឹទ្ធសភា ដែល​យោង​តាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក មាន​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់ «​ប្រឹក្សា​និង​ការយល់ព្រម​» លើ​ការតែងតាំង​ទាំងឡាយ ដោយ​ប្រធានាធិបតី ក្នុងនោះ​មាន​ឯកអគ្គរដ្ឋទូត​ផងដែរ​។​

​លោក Patrick Murphy និង​ភរិយា​របស់​លោក បាន​មក​ដល់​ប្រទេស​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ដើម្បី​ផ្តើម​ការងារ​របស់​ខ្លួន​នៅ​កម្ពុជា ជំនួស​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផុត​អាណត្តិ លោក William A. Heidt​។ តាម​សេចក្តីប្រកាស​របស់​ស្ថានទូត​អាមេរិក លោក Murphy បាន​ចាប់ផ្តើម​ការងារ​នៅ​ថ្ងៃ​ដំបូង​របស់​លោក​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩​កន្លងទៅ ដោយ​មាន​ការ​សែនព្រេន នៅផ្ទះ​អ្នកតា​ក្នុង​ស្ថានទូត​។​

​លោក​ជា​អតីត​ឧបការី​រង​រដ្ឋមន្ត្រីក្រសួង​ការបរទេស ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ជា​សមាជិក​អាជីព​ម្នាក់ នៅក្នុង​កិច្ចការបរទេស​ជាន់ខ្ពស់​។ កន្លងមក​លោក គឺ​ជា​អនុប្រធាន​ទូត និង​ជា​ភារធារី ប្រចាំ​នៃ​ប្រទេស​ថៃ ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៦, នៅ​ប្រទេស Lesotho ពី​ឆ្នាំ​២០០៦ ដល់ ឆ្នាំ​២០០៨ ហើយ​បាន​ធ្វើ​ជា​តំណាង​ស្តីទី​ពិសេស និង​ជា​អ្នកសម្របសម្រួល​គោលនយោបាយ សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៣​។​

​វត្តមាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​គឺ​ចំ​ពេល​ដែល​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា​មាន​ការតានតឹង​ទាំង​ខាង​វោហា​សព្ទ័​និង​ការ​គម្រាម​ប្រើ​កម្លាំង​ដោយសារតែ​ការប្រកាស​វិល​ចូល​ស្រុក​វិញ​នា​ថ្ងៃទី​៩​វិច្ឆិកា​របស់​លោក​សម​រង្ស៊ី​និង​មន្ត្រី​អតី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប​ទៀត​ដែល​រាជរដ្ឋាភិបាល​ចាត់ទុក​ជា​ក្រុម​ក្បត់ជាតិ​ចង់​ធ្វើ​រដ្ឋប្រហារ​ដូ​របប​។​

​ចាំ​មើល​ថា​តើ​នឹង​មាន​អ្វី​ផ្លាស់ប្តូរ​បន្ទាប់​ពី​ជំនួប​ជាមួយ​មន្ត្រី​រាជរដ្ឋាភិបាល​?៕

Filed in: ព័ត៌មានជាតិ