សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ?

​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ?

​បន្ទាយមានជ័យ​៖ អធិករណ៏មួ​យបាន​កើត​នៅក្នុង​វត្ត​អណ្តូង​ថ្ម​មាស​ស្ថិតនៅ​ភូមិ​អណ្តូង​ថ្ម​មាស​សង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​គឺជា​ករណី​ព្រះចៅអធិការ​វត្ត​អណ្តូង​ថ្ម បាន​រង​នូវ​ការចោទប្រកាន់​ពី​មជ្ឈដ្ឋាន​ពលរដ្ឋ​និង​ពុទ្ធ​បរិ​ស​ទ័ ក្រោយ​ពី​ព្រះចៅអធិការ​វត្ត​ខាង​លេីឈ្មោះ​តឿ​ប៊ុន ធឿន បាន​បែកធ្លាយ​រូបភាព​ជា​ច្រើន​សន្លឹក​តា​ម​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​សប៊ុក នា​ចុងឆ្នាំ​២០១៧​កន្លងទៅនេះ ។

​រូបភាព​ដែល​បែកធ្លាយ​នោះ​គឺ​ផ្តើមចេញ​ពី​ហ្វេ​សប៊ុក អតីត​ចៅអធិការ​វត្ត​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ដែល​មាន​រឿងអាស្រូវ​ចិញ្ចឹម​ញោម​ក្មេង​នៅ​ខេត្ត​សៀមរាប​រហូតដល់​មានកូន​មួយ​ទើប​បែក​រឿង​ក៏​បង្ខំចិត្ត​ចាក​សិក្ខាបទ​តែម្តង ។​

​ចំណែក​ព្រះចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស ដែល​មាន​រឿងអាស្រូវ​លួចលាក់​ចេញទៅ​សប្បាយ​នៅក្រៅ​វត្ត​ម្តងម្កាល​ដែរនោះ កន្លង​ទៅ​ត្រូវបាន​មន្ត្រី​សង្ឃ​ខេត្ត​បន្ទាយមានជ័យ បង្ខំ​អោយ​ចេញពី​វត្ត​ម្តង​រួចមកហើយ​កាលពី​ចុងឆ្នាំ​២០១៨​បន្ទាប់​ពី​មន្ត្រី​សង្ឃ​យល់ឃើញថា​ទង្វើ​របស់​ចៅអធិការ​វត្ត​ខាងលើ​ពិតជា​បាន ប្រព្រឹត្តិ​ផ្ទុយ​ពី​ពុទ្ធានុញ្ញាត​ដែល​នឹង​ធ្វើអោយ​មាន​ឱនភាព​ដល់​វិស័យ​ព្រះពុទ្ធសាសនា​។​

​តែ​ក្រោយមក​មិនដឹង​ជា​យ៉ាងម៉េច​ច​ស្រាប់តែ​ព្រះចៅអធិការ​វត្ត​អណ្តូង​ថ្ម នាម តឿ​ប៊ុនធឿន លេច​វត្តមាន​សារជាថ្មី​ចំ​ថ្ងៃ​កៀក​ចូល​ព្រះវស្សា​មក​ដល់​ជាហេតុ​ធ្វើ​អោយ​ប្រជា​ពុទ្ធ​បរិ​ស​ទ្ធ័ជិត​ឆ្ងាយ​ចំណុះជើងវត្ត​នាំគ្នា​ស្រង៉ាកចិត្ត​រៀងៗ​ខ្លួន ចង់​អស់ជំនឿ​លើ​មន្ត្រី​សង្ឃ​ដែល​មិន​ចេះ​ដោះស្រាយ​អធិករណ៏​ធ្វើ​រឿង​តូច​អោយ​ក្លាយជា​រឿង​ធំ ។​

​ដោយ​មាន​ការរិះគន់​គ្រប់ទិសទី ទើប​សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន​អគ្គលេខាធិការដ្ឋាន​សង្ឃ​នាយក​សម្រេច​ចេញ​ដីការ​និមន្ត​អោយ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​ឈ្មោះ​តឿ​ប៊ុនធឿន ទៅ​សួរនាំ​ជុំវិញ​អង្គ​ហេតុនាំអោយ​កើត​អធិករណ៏​ទើប​សម្រេច​តាម​ស្មារតី​អង្គ​ប្រជុំ​ក្រោយ​សាកសួរ​គឺ​បង្គាប់​ឲ្យ​ព្រះចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស ត្រូវតែ​លាចាក​សិក្ខាបទ​ដើម្បី​លុបលាង​និង​ស្តារ​កេរ្តិ៍ឈ្មោះ​វត្ត​អា​រ៉ា​ម​អោយ​ល្អ​ឡើងវិញ ។​

​ព្រះ​ភិក្ខុ​ប៉ោ ខឿន ព្រះ​វិន័យ​ធម៌ អនុគុណ​ក្រុង​ប៉ោយប៉ែ​ត​ប៉ោយប៉ែត​បាន​មាន​ថេរ​ដីការ​ថា​សង្ឃប្រកាស​បាន​សម្រេច​អោយ​ចៅអធិការ​វត្ត​ខាងលើ​ត្រូវ​លា​ចាក​សិក្ខាបទ​ជាបន្ទាន់​។ ប៉ុន្តែ​ដោយសារតែ​មាន​ការ​ទទួច​សុំ​ពន្យា​ពេល​ពី​ម្ចាស់​សាមីខ្លួន​ទើប​ទុកពេល​អោយ​៤​សប្តាហ៍​ចាប់ពី​ថ្ងៃនេះ​តទៅ បើ​មិន​ព្រម​ចាក​សិក្ខាបទ​ទេ​នឹង​មាន​វិធានការ​ផ្លូវច្បាប់​?! ។​

Filed in: ព័ត៌មានជាតិ