សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​!

​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​!

​ខេត្ត​កណ្ដាល ៖ មន្ត្រីនគរបាល​ខេត្តកណ្តាល​ម្នាក់​ត្រូវបាន​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​មិន​ទាន់​រៀបការ ដាក់​ពាក្យបណ្តឹង​ទៅ​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត ពី​បទ​មនុស្សឃាត​ដោយ​ចេតនា និង​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស ។

​ពាក្យបណ្តឹង​របស់​នារី​រងគ្រោះ ដែល​កាសែត​ទទួលបាន កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៩​នេះ​បានឲ្យដឹងថា​៖ ស្ត្រី​រងគ្រោះ​ឈ្មោះ ស៊ា​ង ស្រី​ល័ក្ខ អាយុ​២៦​ឆ្នាំ មាន​ទីល​នៅ​បច្ចុប្បន្ន​ភូមិ​សុ​កុំ​ផ្ញើ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​ប្តឹង​ឈ្មោះ ជិន ជឿន ភេទ​ប្រុស ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ផ្នែក​បុគ្គលិក មាន​ទីលំនៅ​ភូមិ​កោះ​គរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់ថា កាលពី​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ឈ្មោះ ជិន ជឿន ដែល​ជា​ប្ដី​រស់នៅ​ដំបូល​ផ្ទះ​តែ​មួយ (​ដោយ​មិន​ទាន់​បាន​រៀបការ​) បាន​ប៉ុនប៉ង​ធ្វើឃាត និង​ហិង្សា​មាន​ស្ថាន​ទម្ងន់​មកលើ​នាង បណ្តាល​ឱ្យរ​លូត​កូន​នៅក្នុង​ផ្ទៃ ដែល​កំពុង​ពរ​ពោះ​៤​ខែ​។​

​នារី​រងគ្រោះ ស្នើសុំ​លោក​ស្នងការដ្ឋាន​នគរ​បាល ខេត្ត​កណ្តាល​អ៊ាវ​ចំរើន​ដែល​ជា​មេ​កើយ​មេត្តា​ជួយ​រក​យុត្តិធម៌ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ នៅ​ពុំទាន់​សុំ​ការបញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បាន​ទេ ៕

Filed in: ព័ត៌មានជាតិ