សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​

សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​

​ភ្នំពេញ ៖ យោងតាម​ចំណារ​ឯកភាព​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩​ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ចេញ​ស​.​ជ​.​ណ​ថ្មី​មួយ​ចុះ​ហត្ថលេខា​ដោយ​លោក ហ៉ីង ថូ​រ៉ា​ក់ស៊ី​រដ្ឋលេខាធិការ ធ្វើការ​និរាករណ៍​ស​.​ជ​.​ណ​ចាស់ ស្ដី​ពី​ការដោះដូរ​ទីតាំង​ដី អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​៣,៤០៨​ម៉ែត្រការ៉េ​។

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៩ ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ចេញ​ស​.​ជ​.​ណ​មួយ​ចុះហត្ថលេខា​ដោយ​លោក​ខូច​ឃុន​ហួ​រដ្ឋលេខាធិកា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ភី អេន​ឡេន ឌី​វេឡុ​ប​ម៉ឺន ឯ​.​ក ធ្វើ​ការដោះដូរ​ទីតាំង​ដី អគារ​ផ្នែក​រដ្ឋបាល​ព្រៃ ឈើ​កំពង់ស្ពឺ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៣,៤០៨​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​កា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ និង​ទីតាំង​ដី​ឃ្លាំង​ដាក់​សម្ភារ​ខាងកើត​ផ្លូវ ស្ថិតនៅ​ភូមិ​ក្រាំង​ពល​ទេព ឃុំ​រកា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដែល​មាន​ផ្ទៃដី​នៅសល់ ចំនួន​២,៨០១​ម៉ែត្រការ៉េ​។​

​គួរ​ជម្រាប​ថា​ទោះជា​មាន​ការផ្អាក់​ការលក​ដូច​ក៏ដោយ​ក៏ ទាំង​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ដ្រី​មន្ទីរ​កសិកម្ម បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស្រាវជ្រាវ​ដើម្បី​ឈាន​ទៅដល់​ការចាត់វិធានការ​ចំពោះ​មន្ដ្រី​ពាក់ព័ន្ធ ដែល​រួម​គ្នា​ផ្ដើម​លួច​លក់ ឬ​ដោះដូរ​ទីតាំង​អង្គភាព​របស់​រដ្ឋ នាំឲ្យ​មាន​ការរិះគន់​ជា​បន្ដបន្ទាប់​ផង​កុំឲ្យ​ថ្ងៃ​ក្រោយ​មាន​មន្ត្រី​ផ្សេងៗ​ទៀង​ចេះតែ​ហ៊ាន​ធ្វើ​ដោយ​មិន​មាន​ការដេញថ្លៃ​ជា​សាធារណៈ ចឹង​៕

Filed in: ព័ត៌មានជាតិ