សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!

​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!

ខេត្ត​រតនគិរី ៖ លោក​ស៊ុន​ប៉ូ​លីន​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តរតនគិរី​ត្រូវបាន​លោក​ស៊ុន​ចាន់ថុល​រដ្ឋមន្ត្រី​ដកចេញ​ពី​តំណែង​ដោយ​តម្លើង​លោក​សាយ​សា​មាន​ពី​អនុប្រធាន​ជា​ស្តីទី​សិន​កាលពី​ថ្ងៃ​ទី​១៤​តុលា​ឆ្នាំ​២០១៩​ក្រោយពី​មាន​ការរិះគន់​ពី​លោក​ប៊ូ​ឡាំ​តំណាងរាស្ត្រ​រតនៈគិរី​ថា​ជា​មន្ត្រី​គ្រាប់​ល្ពៅ​!​។

​សូមបញ្ជាក់​ថា​លោក ប៊ូ​ឡាំ អ្នកតំណាងរាស្ត្រ​មណ្ឌល រតនគិរី​កាលពី​ថ្ងៃ​ទី​១២​តុលា​បាន​ចុះ​មក​មើល​ផ្លូវ មួយ​ខ្សែ ស្ថិតនៅក្នុង​ភូមិ ចា​អ៊ុង កៅ ឃុំ​ចាឣុ​ង ស្រុក​អូរ​ជុំ​ខេត្តរតនគិរី តាម​សំណូមពរ របស់​ប្រជាពលរដ្ឋ ឱ្យជួយ​ត្រួតពិនិត្យ​មើល​ផ្លូវ​ឲ្យ​ពួកគាត់​បាន​ធ្វើដំណើរ ដឹក​កសិផល​ឲ្យ​ស្រួល​ផង​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ទៅដល់​ផ្ទះ​។ នៅ​ទីនោះ​លោក​ប៊ូ​ឡាំ​បាន​និយាយ​ឌឺ​ថា​៖​លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី​លោក​ស៊ុន​ប៉ូ​លីន​ថា​ល្អ​ណាស់ ល្អ ត្រង់​អត់​ចេះ​ធ្វើការ នៅពេល​នោះ​ផង​ដែរ​គាត់​សូម​សំណូមពរ​ឲ្យ​រដ្ឋមន្ត្រី​យក​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោ មិន​ធ្វើការ​នៅ​ខេត្ត​រតនគិរី​ទៅ វិញ​ទៅ ។​លោក​ប៊ូ​ឡាំ​បាន​មាន​ប្រសាន៌​ថា ប្រជាពលរដ្ឋ​នៅ​ខេត្តរតនគិរី​គាត់​មិន​ទទួលយក​បាន​នោះទេ​ដែល​មន្ត្រី​មិន​ធ្វើការ​ទេ​។​

​លោក​ប៊ូ​ឡាំ​ឲ្យ​កាសែតដឹងថា​លុយ​គេ​បាន​ទម្លាក់​មក​តាំងពី​ខែ​កក្កដា​មក​ម្លេះ​តែ​ហេតុ​អី​លោក​ស៊ុន​ប៉ូ​លីន​មិន​ធ្វើការ​?​។ ប្រជាពលរដ្ឋ នៅ​ស្រុក​តា​វែង និង​ស្រុក​វ៉ឺ​ន​សៃ បាន​ម​ធ្វើ​ការរិះគន់ ទៅ​ដល់​លោក​ស៊ុន​ប៉ូ​លីន ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត រតនគិរី ថា​ផ្លូវ​ពីរ​ខ្សែ កំពុងតែ​មាន​ការ​ទ្រុឌទ្រោម បែក​ជា​លោក​ស៊ុន​ប៉ូ​លីន​វិញ ពុំ​មាន​ការយកចិត្តទុកដាក់ ទៅ​លើ​ផ្លូវ​ពីរ​ខ្សែ ដែល​ប្រជាពលរដ្ឋ ត្រូវការ​នោះ​ទេ ។ សូម្បី​តែ​មន្ត្រី​រាជការ នៅក្នុង​ខេត្ត​រតនគិរី ក៏​មិន​មាន​ការពេញចិត្ត ទៅ​ដល់​លោក​ស៊ុន​ប៉ូ​លីន ជា​ប្រធាន​មន្ទីរ​សាធារណការ ខេត្តរតនគិរី​នោះដែរ ។​

​ប្រភព​ពី​មន្ត្រី​នៅ​ក្នុង មន្ទីរ​សាធារណការ​ដឹកជញ្ជូន ខេត្ត​រតនគិរី បាន​បង្ហើប​ឲ្យដឹងថា ផ្លូវ​ចេញ​ពី​ស្រុក​តា​វែង និង​ស្រុក​វ៉ឺ​ន​សៃ ទាំង​២ ខ្សែ​នេះ គឺ​នៅ​ក្រោម​ការថែទាំ របស់​ប្រធាន​មន្ទីរ សាធារណការ ។​លោក​អភិបាលស្រុកវើន​សៃ ក៏ បាន បញ្ជាក់ ប្រាប់ថា រាល់​ការ​ផ្លូវ ចេញពី​ស្រុក​វើន​សៃ​នេះ និង​ស្រុក​តា​វែង គឺ​ស្ថិត​នៅក្រោម​ការគ្រប់គ្រង របស់​មន្ទីរ​សាធារណៈការ ដឹកជញ្ជូន​ខេត្ត​រតនគិរី ធ្វើ​ការថែទាំ ផ្ទុយទៅវិញ មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី ពុំ​យកចិត្តទុកដាក់ ជួសជុល​ផ្លូវ និង​ថែទាំ​ផ្លូវ​នោះ​ទេ ។​

Filed in: ព័ត៌មានជាតិ