សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខណ្ឌ​ឬ​ស្សី​កែវចុះ​វាស់​យក​ដី​ធ្វើ​ផ្លូវ​ប្រជាពលរដ្ឋ​៨​គ្រួសារ​តវ៉ា​

ខណ្ឌ​ឬ​ស្សី​កែវចុះ​វាស់​យក​ដី​ធ្វើ​ផ្លូវ​ប្រជាពលរដ្ឋ​៨​គ្រួសារ​តវ៉ា​

ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ដឹកនាំ​ដោយ​លោក​ជា​ពិសី​អភិបាលខណ្ឌ បាន​ចុះ​វាស់វែង​ដី​ក្នុង​តំបន់​អភិវឌ្ឍ​ឫស្សីកែវ ខណៈ​ប្រជាពលរដ្ឋ ចំនួន​៨​គ្រួសារ​បាន​ប្រតិកម្ម សុំឲ្យ​សាលា​រាជធានី​ភ្នំពេញ​មាន​ជំហរ​ធ្វើ​ការដោះស្រាយ ដើម្បី​បញ្ចប់​ទំនាស់​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ។

​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ អាជ្ញាធរ ខណ្ឌ​ឫស្សីកែវ​បាន​ប្រើ​កម្លាំង​ប្រមាណ​ជាង​១០០​នាក់​ចុះ​ទៅ​វាស់វែង និង​ការពា​រគ្រឿង ចក្រ​ដើម្បី​ចាក់​ដី​ឈូសឆាយ​ស្ថាបនា ផ្លូវ​មួយចំនួន នៅក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ដែល​ស្ថិតនៅ​ភូមិ ទួល​ពពែ សង្កាត់​ទួល​សង្កែ​២​ខណ្ឌ​ឫស្សីកែវ ។​

​តាម​សេចត្តីជួនដំណឹង​រប​ស់​រដ្ឋបាល​ខណ្ឌឫស្សីកែ​វ​បានឲ្យដឹងថា ការចុះវាស់វែង បើកផ្លូវ​ទាំងអស់​នៅក្នុង តំបន់​អភិវឌ្ឍន៍ ឫស្សីកែវ​ធ្វើ​ឡើង​តាម​ស្មារតី​អង្គប្រជុំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៩ ។ រដ្ឋបាល​ខណ្ឌឫស្សីកែវ​បានរៀបចំ​ផែន​ការចុះវាស់វែង​បើកផ្លូវ​សាធារណៈ​ទាំងអស់​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​ស្ថិតក្នុង​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ និង​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ។ ចំពោះមុខ​រដ្ឋបាល​ខណ្ឌ​បាន​ចុះ​វាស់វែង បោះបង្គោល​កំណាត់​ផ្លូវ​លេខ​១៧២១ កំណាត់​ផ្លូវ​លេខ​១៧២៣ រួចរាល់ និង​កំពុង​ចាក់ដី ឈូសឆាយ​បើកផ្លូវ​លេខ​១៨០២​ហើយ​នឹង​បន្ត​ចុះ​វាស់វែង បោះ​គោល និង​ឈូសឆាយ​បើក​ផ្លូវ​លេខ​១៨០៤​បន្ត​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ ។​ឡែក​កំណាត់​ផ្លូវ​លេខ ១៧២១ និង​ផ្លូវ​លេខ ១៧២៣ ដែល​នៅសល់​នឹង​បន្ត​ឈួសឆាយ​បើកផ្លូវ​បន្ត​ទៀត ។​

​ប្រជាពលរដ្ឋ ៨​គ្រួសារ បានឲ្យដឹងថា ពួកគាត់ ត្រេកអរ​ណាស់ មិន​ជំទាស់​នោះ​ទេ​ចំពោះ​អាជ្ញាធរ ដែល ឈូសឆាយ​បើកផ្លូវ តែ​សូមឲ្យ សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​ឲ្យ​ចប់​សិន ដោយ​ទទួលបាន​នូវ​គោល​ការ​ឈ្នះ​ឈ្នះ ទាំងអស់ គ្នា ។ ម្យ៉ាងទៀត រឿង​ទំនាស់​ដីធ្លី​នេះ​កំពុងតែ​ប្តឹងផ្តល់​គ្នា នៅ​តុលាការ ហើយ ត្រូវបាន​ចៅក្រម​កោះហៅ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា​ខាង​មុខ​នេះ​ស្រាប់តែ​អាជ្ញាធរ បាន​ជូនដំណឹង ឲ្យ​ពួកគាត់​រុះរើ​ចេញ​ភ្លាមៗ​ៗ​តែម្តង ។​

​ប្រជាពលរដ្ឋ បានឲ្យដឹង​ទៀតថា ដី​ដែល ពួកគាត់​បាន​រស់នៅ និង​កាន់កាប់​ដី​តាំងពី​ឆ្នាំ ១៩៨២​មក​ម្លេះ ដោយ​ក្រោយមក​ត្រូវបាន​សាលាក្រុង បាន​យក​ដី​របស់​គាត់​ដាក់​ជា​តំបន់​អភិវឌ្ឍន៍ ហើយ លក់​ឲ្យ​មន្ត្រីរាជការ​២០​ម៉ឺន​រៀល កាលពី​ជំនាន់​រដ្ឋ​កម្ពុជា ហើយ ពួកគាត់​បាន​នាំគ្នា តវ៉ា អស់​រយះពេល​ជាង​២០​ឆ្នាំ មក ហើយ ត្រូវបាន​គ​ណះ​កម្មា​ការដោះស្រាយ​វិវាទ​ដីធ្លី​ដោះស្រាយ ប្រគល់ឲ្យ ពួកគាត់​ខ្លះ​១​ឡូតិ៍ ,៣​ឡូតិ៍ , ៤​ឡូតិ៍​ជាដើម​តែ​ពួកគាត់​មិន​យល់ព្រម​ព្រោះ​ខ្លះ​មាន​ដី​ជាង​១​ហិត​តា​បានតែ​៤​ឡូតិ៍ ទំហំ​២០​គុណ​៣០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ។​

 

Filed in: ព័ត៌មានជាតិ