សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ម៉ាក Hino ដឹក​ម៉ាស៊ីន​ច្រូតស្រូវ បត់​ចូល​ក្រុមហ៊ុន​មិន​ប្រយ័ត្ន​ទាក់​នឹង​ខ្សែភ្លើង​ធ្វើឲ្យ​ដួល​បង្គោល​ភ្លើង​ ​ទៅ​ប៉ះ​ចុម​ម៉ូតូ​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ បណ្ដាលឲ្យ​ស្លាប់​០១ និង​របួស​០១

រថយន្ត​ម៉ាក Hino ដឹក​ម៉ាស៊ីន​ច្រូតស្រូវ បត់​ចូល​ក្រុមហ៊ុន​មិន​ប្រយ័ត្ន​ទាក់​នឹង​ខ្សែភ្លើង​ធ្វើឲ្យ​ដួល​បង្គោល​ភ្លើង​ ​ទៅ​ប៉ះ​ចុម​ម៉ូតូ​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ បណ្ដាលឲ្យ​ស្លាប់​០១ និង​របួស​០១

ខេត្ត​បន្ទាយមានជ័យ ៖ ករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ​បាន​កើតឡើង នៅវេលា​ម៉ោង​១០ និង​១០​នាទី ថ្ងៃទី​១០  ខែ​សីហា ឆ្នាំ​២០១៦  យោងតាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​(​ក្រុង​ប៉ោយប៉ែត​)​បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​ភោជណីយដ្ឋាន​អង្គរ​ជាយ​ដែន ស្ថិតក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ឲ្យដឹង​បន្ត​ថា អ្នកបើកបរ​រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ពាក់​ផ្លាក់លេខៈ 63-0429 ពណ៌​សំបក​ឪឡឹក​ម៉ាក​Hino ជា​ជនជាតិ​ថៃ​អត់​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន​បាត់ បើក​មកពី​ទិស​ខាងលិច​ទៅ​កើត​បត់​ចូល​ក្រុមហ៊ុន បាន​ទាក់​ខ្សែ​កាម​ធ្វើអោយ​ដួល​បង្គោល​ភ្លើង​មក​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​ឈ្មោះ​ម៉ៃ សុគ​ន្ឋី ភេទ​ស្រី អាយុ​32​ឆ្នាំ រស់នៅ​ភូមិ​ក្បាស្ពា​ន​២ ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ ម៉ូតូ​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​1E.5236​បើក​ពី​កើត​ទៅ​លិច ដល់​ចំណុចកើតហេតុ​ក៏​បង្កោល​ភ្លើង​ដួល​មក​ប៉ះ​ម៉ូតូ បោក​ខ្ទាត់​មនុស្សចេញ​បណ្ដាលឲ្យ​អ្នកជិះ​ពីក្រោយ​ស្លាប់​ភ្លាមៗ​ម្នាក់​ឈ្មោះ​ហេង ម៉េង​ហួ ភេទ​ស្រី អាយុ​០៩​ឆ្នាំ​នៅនឹងកន្លែង​។​

​ក្រោយ​សមត្តកិច្ច​ធ្វើការ​វាសវែង​ចប់ សាកសព​ត្រូវបាន​ឪពុក ម្តាយ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត និង​ម៉ូតូ​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​រង់ចាំ​ធ្វើ​ការដោះស្រាយ​៕

 

 

IMG-20160811-WA0007 IMG-20160811-WA0008 IMG-20160811-WA0009 IMG-20160811-WA0005

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម