សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ការពា​រដ្ឋមន្ត្រី​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ការពា​រដ្ឋមន្ត្រី​

ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ការពារ​លោកនាយ​ឧត្តមសេនីយ៍ទៀ​បាញ់ពី​ការរិះគន់​ក្រោយពី​លោក​បាន​ថ្លែង​ឲ្យ​កំទេច​អ្នកគាំទ្រ​សមរង្ស៊ី​ដោយ​ចោទ​ថា​ជា​ពួក​ឧទ្ទាម​នៅ​ក្នុង​ការ​ប្រារព្ធ​ខួបកំណើត​កងពល​តូច​លេច​៧០​កាលពី​ថ្ងៃ​ទី​១៤​តុលា​ឆ្នាំ​២០១៩​ហើយ​ទ​ទូល​រង​ការរិះគន់​ពី​ភាព​អព្យាក្រិត្យ​របស់​កងទ័ព​!​។

​សេចក្តីថ្លែងការណ៍ បានបញ្ជាក់​ថា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ សូម​ជម្រាប​ជូន​ដល់​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ ឱ្យបាន​ជ្រាបថា នា​ពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន និង​សង្គម​ស៊ីវិល​មួយចំនួន នៅតែ​មាន​ការយល់ច្រឡំ​អំពី​តួនាទី​របស់ កងយោធពល​ខេមរភូមិន្ទ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ សូម​បញ្ជាក់​ឱ្យ​កាន់តែច្បាស់​អំពី​តួនាទី​នេះ ដូចខាងក្រោម​៖
១៖ កងយោធពល​ខេមរភូមិន្ទ មាន​តួនាទី​ដូចដែល​បាន​ចែង​ក្នុង​រដ្ន​ធម្មនុញ្ញ​គឺ​ការពារ ជាតិ សាសនា និង​ព្រះមហាក្សត្រ​។ ដូច្នេះ ប្រសាសន៍ និង​បទបញ្ជា​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ន​មន្ត្រី រដ្ន​មន្ត្រី​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​២៥​ឆ្នាំ នៃ​ការបង្កើត​កងពល​លេខ​៧០ គឺ​ជា​បទបញ្ជា​ដ៏​ត្រឹមត្រូវ​បំផុត ដែល​កងយោធពល​ខេមរភូមិន្ទ ត្រូវតែ​អនុវត្ត​ជាដាច់ខាត ពី​ព្រោះ​បញ្ហា​នេះ​ទាក់ទង​ទៅ​នឹង​សន្តិសុខ សន្តិភាព ស្ថិរភាព​ទាំង​សេដ្ឋកិច្ច នយោបាយ និង​ការអភិវឌ្ឍ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

២៖ ក៏​ប៉ុន្តែ​បើសិនជា​មាន វិវាទ​នយោបាយ​រវាង គណបក្សនយោបាយ និង​គណបក្ស​នយោបាយ កងយោធពល​ខេមរភូមិន្ទ រក្សារ​ជំហរ​អព្យាក្រិតភាព​របស់ខ្លួ​ន​។ ផ្ទុយទៅវិញ ទង្វើ​ប៉ុនប៉ង​របស់​ជន​ក្បត់ជាតិ សម រង្ស៊ី និង​បក្ខពួក​របស់​ខ្លួន តម្រូវឱ្យ​កងយោធពល​ខេមរភូមិន្ទ មិន​អាច​អត់អោន​ឱ្យបាន​ជា​ដាច់ខាត ពី​ព្រោះ​ក្រុម​អគតិ​ទាំង​នោះ ដែលមាន ទណ្ឌិត សម រង្ស៊ី ជា​មេខ្លោង ត្រូវបាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ចោទ​ពី​បទ​ឧបឃាត កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​ក្នុង​បរិបទ​នេះ កងយោធពល​ខេមរភូមិន្ទ ត្រូវតែ​មាន​កាតព្វកិច្ច​ពេញលេញ ដើម្បី​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា គ្រប់​ទម្រង់​ទាំងអស់​។​

​សូមបញ្ជាក់​ថា ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ថ្ងៃ​បង្កើត​កងពល នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ណែនាំ​ដល់ មេបញ្ជាការ មេបញ្ជាការរង និង​ពលទាហាន កងពលតូច​លេខ​៧០ ក៏ដូចជា​កងទ័ព​ទាំងអស់ ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ចាត់​វិធានការ​ចំពោះ​ទណ្ឌិត សម រង្ស៉ី និង​បក្ខពួក ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។​

​បន្ទាប់ពី​មាន​បទបញ្ជា​នេះ វិទ្យុ​អាស៊ីសេរី រួម​ទាំង​សង្គម​ស៊ីវិល​មួយចំនួន បែរ​បាន​រិះគន់​ថា បទបញ្ជា​របស់​សម្តេច​ពិជ័យ​សេនា ធ្វើឡើង​ដើម្បី​ការពារ​អំណាច​រាជរដ្ឋាភិបាល​ទៅ​វិញ​។​សូមបញ្ជាក់​ថា ទណ្ឌិត សម រង្ស៉ី បានប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​កៀរគរ​កម្លាំង​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​។​

Filed in: ព័ត៌មានជាតិ