សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចំណុច​ពិសេស​របស់ ព្រះ​បរម​រតន​កោដ្ឋ​គឺ​ការកសាង​របរ​បរាជ​និយម​ឡើងវិញ​ក្រោយ​ពី​បាត់បង់​នា​ឆ្នាំ​១៩៧០

​ចំណុច​ពិសេស​របស់ ព្រះ​បរម​រតន​កោដ្ឋ​គឺ​ការកសាង​របរ​បរាជ​និយម​ឡើងវិញ​ក្រោយ​ពី​បាត់បង់​នា​ឆ្នាំ​១៩៧០

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ​ក្នុង​ឱកាស​គម្រប់​ខួប ៧​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត របស់ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ សម្តេច​ក្រឡាហោម​សខេង​នាយករដ្ឋមន្ត្រី​ស្តីទី​និង​មេដឹកនាំ ក្រសួង​ស្ថាប័ន​រដ្ឋ បាន​ដឹកនាំ​សមាជិក សមាជិកា ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រះ​បរម​រូប ខាងកើត​វិមានឯករាជ្យ​។

​សូម​រម្លឹកថា ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះវស្សា នៅ​មន្ទីរពេទ្យ​នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​រាជរដ្ឋាភិបាល បាន​កំណត់​យក​ថ្ងៃ​ទី​១៥ តុលា រៀងរាល់ឆ្នាំ ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាវីរក្សត្រ​។ ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ បាន​អញ្ជើញ​នាំគ្នា​យក​កម្រងផ្កា ថ្វាយ​គោរព​សក្ការៈ ចំពោះ​ព្រះ​បរម​រូប​។​

​ស្នា​ព្រះ​ហ​ស្ថ​ធំៗ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ នៅតែ​ចងចាំ​ជាប់​មិន​អាច​បំភ្លេចបាន​នោះ គឺ​ការយាង​បំពេញ​ព្រះរាជ​បូជនីយ​កិច្ច យ៉ាង​អង់អាច​ក្លាហាន​ក្នុង​ការទាមទារ និង​ដណ្តើម​សិទ្ធិសេរីភាព ជូន​ប្រជាពលរដ្ឋ​ខ្មែរ ពី​នឹម​អនាគម​បារាំង​រហូត​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣​។ ក្រោយ​ការទាមទារ​ឯករាជ្យ​ពី​បារាំង​បាន​ជោគជ័យ​ហើយ​នោះ ការបំពេញ​ព្រះរាជកិច្ច​ដឹកនាំ​ប្រទេស ក្នុង​សម័យ​សង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ញប់ស្ញែង និង​ចងចាំ​មិនអាច​បំភ្លេច​បាន​ឡើយ​ចំពោះ​ភាព​រីកចម្រើន និង​លិចធ្លោរ​របស់​ជាតិ​កម្ពុជា​។​

​ក្រោម​ការដឹកនាំ​របស់​ព្រះមហាវីរក្សត្រ​ព្រះបាទ នរោត្ដម សីហនុ ជា​ព្រះប្រមុខរដ្ឋ​របប​សង្គម​រាស្ត្រនិយម កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា​ជា «​គុជ​អាស៊ី​» ដោយសារ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។ សម្តេចព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល ចាត់ទុក​ជា​អង្គ​ព្រះមហាក្សត្រ និង​ជា​មហា​វីរក្សត្រ​ខ្មែរ ដែល​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​នាំមក​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​។​ប្រការ​ដែល​ពិសេស​បំផុត​គឺ​ព្រះអង្គ​អាច​កសាង​របរ​បរាជ​និយម​ឡើងិ​វ​ញ​នា​ឆ្នាំ​១៩៩៣​បន្ទាប់ពី​បាន​បាត់បង់​ដោយ​រដ្ឋប្រហារ​១៨​មិនា​ឆ្នាំ​១៩៧០​។​

​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​។ ទ្រង់​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​១៥​ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង​១៖២០​នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរា​ពាធ ក្នុង​ជន្មាយុ ៩០​ព្រះវស្សា​។ ព្រះ​សព​របស់​អតីតព្រះមហាក្សត្រ ត្រូវបាន​ដឹក​តាម​ជើងយន្តហោះ​ពិសេស​ពី​ប្រទេស​ចិន​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ នៅវេលា​ម៉ោង​៣​រសៀល​។​

​នៅ​ឆ្នាំ​២០១៩​នេះ គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ដាក់​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍ ព្រះ​បរម​រតន​កោដ្ឋ ដោយ​ប្រើ​ព្រះ​បរម​ឆាយាល័ក្ខណ៍​ថ្មី​មិន​ស្លក់​ពណ៌ បំភ្លឺ​ភ្លើងពណ៌ និង​តុបតែង​លម្អ​ទង់ជាតិ ទង់​សាសនា ទង់​ព្រះមហាក្សត្រ ទង់​ក្អែប បដា ពាក្យស្លោក ឱ្យបាន​សមរម្យ​និង​ចាត់តាំង​រៀបចំ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ទ្រង់​។​

Filed in: ព័ត៌មានជាតិ