សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿង​ចាប់​រំលោភ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត ចាប់​បាន​ជនដៃដល់​ទាំង ៣​នាក់​

​រឿង​ចាប់​រំលោភ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត ចាប់​បាន​ជនដៃដល់​ទាំង ៣​នាក់​

​កំពត ៖ ជនដៃដល់​ចំនួន​៣​នាក់ ដែល​រួម​គ្នា​រំលោភ​បូក​លើ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត ត្រូវ​កម្លាំង​នគរបាល​ខេត្ត​កំពត តាម​ចាប់ខ្លួន​បាន​អស់ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩​នេះ​។

​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ​ស្នងការ​នគរបាល​ខេត្ត​កំពត បានឲ្យដឹងថា បន្ទាប់​ពី​ចាប់ខ្លួន​បក្ខពួក​ម្នាក់ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែតុលា ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ព្រៃនប់ ជន​ដល់​ក៏​បាន​សារភាព និង​ប្រាប់​ពី​តម្រុយ​បន្ថែម​ចំពោះ​បក្ខពួក​២​នាក់​ទៀត ដែល​រត់គេចខ្លួន ទើប​កម្លាំង​ប្រើប្រាស់​វិធានការ​ជំនាញ ឈាន​ដល់​ចាប់​ខ្លួន​បាន​តែ​ម្ដង ដែល​រត់​ទៅ​លាក់ខ្លួន​នៅ​ភ្នំ​បូកគោ​។​

​ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន ១៖ ឈ្មោះ សេង ស្រ៊ុន អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ វាលរិញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មុខរបរ​បើកឡាន​ឈ្នួល ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦​តុលា​២៖ ឈ្មោះ ពុំ លី​វី ហៅ​ហ្វ៊ី អាយុ​១៩​ឆ្នាំ នៅ​សាង​គង់ ឃុំ​និទាន ស្រុក​បរ​សេដ ខេត្ត​កំពង់ស្ពឺ មុខរបរ​កម្មករ ត​ទឹក​នៅ​លើ​ភ្នំ​បូកគោ​និង​៣៖ ឈ្មោះ ង៉ែត ន​ភា អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លើក ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្ត​កំពត មុខរបរ​កម្មករ ត​ទឹក​នៅ​លើ​ភ្នំ​បូកគោ​។​

Filed in: ព័ត៌មានជាតិ