សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មិន​បាន​ឡើង​ថ្លែង​សមរង្ស៊ី​ប្រាប់​តំណារាស្ត្រ​សេរីនិយម​ដែល​មក​ចូលរួម​ប្រជុំ​ថា​នឹង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ថៃ​សុំឲ្យ​ជួយ​ការពារផង​!?

​មិន​បាន​ឡើង​ថ្លែង​សមរង្ស៊ី​ប្រាប់​តំណារាស្ត្រ​សេរីនិយម​ដែល​មក​ចូលរួម​ប្រជុំ​ថា​នឹង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ថៃ​សុំឲ្យ​ជួយ​ការពារផង​!?

​ភ្នំពេញៈ លោក​សម រង្ស៊ី​ដែល​អ្នក​ក្នុងស្រុក​ហៅថា​ទណ្ឌឹត មិន​ត្រូវបាន​អនុញ្ញាត ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា នៅ​ក្នុង​មហាសន្និបាត​លើក​ទី​១៤១ របស់​សហភាព​អន្តរ​សភា (IPU) នៅ​មជ្ឈមណ្ឌល សា​វ៉ា ( SAVA Centre ) នា​ទីក្រុង​ប៊ែល​ក្រា​ត សាធារណរដ្ឋ​ស៊ែ​ប៊ីទេ កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩​ដោយសារ​មាន​ការតវ៉ា​ពី គណៈប្រតិភូ​រដ្ឋសភា នៃ​ទៅ​ពី​កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា ។

​ប្រភព​ពត៍​មាន​ឲ្យដឹងថា​លោក សម រង្ស៊ី បាន​ចុះឈ្មោះ ស្ថិត​នៅ​លេខ​រៀង​ទី​៦៤ នៃ​បញ្ជី​ឈ្មោះ​អ្នកចូលរួម ដោយ​បាន​ប្រើ​ឈ្មោះ អង្គការ Liberral Intertional ។ ទោះបី​មិន​បាន​ឡើង​ថ្លែង​តែ លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាងរាស្ត្រ​សេរីនិយម​មកពី​ប្រទេស​ជាច្រើន​ឱ្យដឹងថា​៖​គាត់​មាន​បំណង​វិល​ចូល​ប្រទេស​កម្ពុជា​ជាមួយ​ពលករ​ខ្មែរ​ដោយ​ដើរ​ឆ្លងកាត់​តាម​ព្រំដែន​កម្ពុជា​-​ថៃ​។ លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឱ្យ​ប្រទេស​សេរី​ផ្សេងៗ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​កុំ​ឱ្យ​ប្រើប្រាស់​អំពើហិង្សា​លើ​រូបលោក និង អ្នកគាំទ្រ​ពេល​ចូលមក​ប្រទេស​កម្ពុជា​ផងដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា​លោក​អគ្គស្នងការ​រង​នគរបាល​ជាតិ​ថៃ​បាន​ថ្លែងថា សមត្ថកិច្ច​ប៉ូលីស (​តម្រួត​ថៃ​) បាន​ប្រកាស​ពី​វិធានការ​ក្នុង​ការថែរក្សា​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស ហើយ​ចំពោះ​ព័ត៌មាន​ពី ទណ្ឌិត​សម រង្ស៊ី អតីត​មេដឹកនាំ CNRP នោះ បើសិន​ចង់​ចូល​ទៅ​ប្រទេស​ថៃ ធ្វើឲ្យប៉ះពាល់​ដល់​ប្រទេស​ថៃ ឬ​បញ្ហា​សន្តិសុខ​នោះ សមត្ថកិច្ច នឹង​មិន​អនុញ្ញាតឲ្យ​ធ្វើ​ដំណើរ​ចូ​ល​នោះទេ នេះ​បើ​តាម​ប្រភពពី MGR online ភាសា​ថៃ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ ២០១៩​។ “​សម រង្ស៊ី​” ធ្វើដំណើរ​ចូល​មក ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ប្រទេស​ថៃ ឬ​បញ្ហា​សន្តិសុខ​នោះ ក៏​នឹង​ពិចារណា​ថា មិន​អនុញ្ញាតឲ្យ​ធ្វើ​ដំណើរ​ចូ​ល​ក្នុង​ប្រទេស​ថៃ​នោះទេ ។​

​មហាសន្និបាត​អន្តរ​សភា បាន​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក អា​ឡិច​សាន់​ដ័រ វូ​សីក (Aleksandar Vucic) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ស៊ែ​ប៊ី លោកស្រី កា​ប្រ៊ី​យែ​លឡា គូ​អេ​វ៉ាស បា​រ៉ុន (Gabriela Cuevas Barron) ប្រធាន​សហភាព​អន្តរ​សភា IPU លោកស្រី ម៉ា​ចា ហ្ស​កកូ​វិច (Maja Gojkovic) ប្រធានសភា​ស៊ែ​ប៊ី និង​លោកស្រី ថា​ត​ធី​យ៉ាណា វ៉ា​ឡូ​វ៉ា​យ៉ា (Tatiana Valovaya) អគ្គនាយិកា នៃ​ការិយាល័យ អង្គការសហប្រជាជាតិ និង​ដោយ​មាន​ការចូលរួម យ៉ាងច្រើន ពី​គណៈប្រតិភូ​សភា ប្រទេស​ជា​សមាជិក IPU ប្រមាណ​ជាង ១.៧០០ នាក់ មកពី ១៤០ ប្រទេស​។​

​ក្នុងនោះ​មាន​ប្រធានសភា ៧០​រូប អនុប្រធាន ៤០ រូប តំណាងរាស្ត្រ ៧០០ នាក់ ជា​ស្ត្រី​៣០% និង​វ័យក្មេង​១៧% ព្រមទាំង​តំណាង​ស្ថាប័ន​សំខាន់ៗ មាន​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ និង​ដៃគូ​សង្គម​ស៊ីវិល មកពី​បណ្តា​ប្រទេស ពាសពេញ​ពិភពលោក ជាច្រើន​ទៀត​។​សហភាព​អន្តរ​សភា (IPU) ជា​អង្គការនីតិប្បញ្ញត្តិ​ធំ​មួយ បង្កើតឡើង ក្នុង​ឆ្នាំ​១៨៨៩ ដែល​មាន​សមាជិក ជា​សភា​មក​ពី​រដ្ឋ​អធិបតេយ្យ ចំនួន ១៧៩ ។​សភា​កម្ពុជា ចូល​ជា​សមាជិក IPU ក្នុង​ខែ​មេសា ឆ្នាំ​១៩៩៧ នៅ​សន្និសីទ​អន្តរ​សភា លើក​ទី​៩៧ នា​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ។​

Filed in: ព័ត៌មានជាតិ