សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សភាពាណិជ្ជកម្ម​កម្ពុជា​ហុងគ្រី​ចុះ​កុងត្រា​ជាមួយ​គ្នា​ជម្រុញ​ការរកស៊ី​

​សភាពាណិជ្ជកម្ម​កម្ពុជា​ហុងគ្រី​ចុះ​កុងត្រា​ជាមួយ​គ្នា​ជម្រុញ​ការរកស៊ី​

ហុងគ្រី​៖ នៅ​ទីក្រុង​ប៊ូ​ដា​ប៉េស ប្រទេស​ហុងគ្រី​នា​រសៀល​ថ្ងៃ​ទី​១៥​ខែតុលា ឆ្នាំ​២០១៩ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ចុះ អនុស្សរណៈ​ស្តីពី កិច្ចសហប្រតិបត្តិការ​ពណិជ្ជកម្ម​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា ជាមួយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃ​ប្រទេស​ហុងគ្រី ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ​រដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា ។

​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងឲ្យដឹងថា តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ថ្ងៃ​នេះ រំពឹងថា​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​ថែមទៀត ខណៈ​ដែល​បច្ចុប្បន្ន ការធ្វើ​ពាណិជ្ជកម្ម​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​ពាក់កណ្តាល​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម ទ្វេភាគី​កម្ពុជា​-​ហុងគ្រី មាន​ចំនួន​ជាង ១៦​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ក្នុង​នោះ​កម្ពុជា នាំចេញ​ទៅ​ហុងគ្រី​មាន​ទឹកប្រាក់ ១៣​លាន​ដុល្លារ​អាមេរិក និង​នាំចូល​មាន​ទឹកប្រាក់​ជាង ៣​លាន​ដុល្លារ​អាមេរិក​។​

​សូមជម្រាបថា ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​ស្របគ្នា​នឹង​ដំណើ​រទស្ស​កិច្ច​និង​កិច្ចប្រជ៉ំ​ស្តី​ពី​ទឹក របស់​គណៈប្រតិភូ ជាន់ខ្ពស់​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ហុងគ្រី បន្ទាប់​ពី​ទស្សនកិច្ច នៅ​ប្រទេស​ឆែក​រួច​។​

Filed in: ព័ត៌មានជាតិ