សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្ត្រី​ជប៉ុន​ម្នាក់ ជួយ​សង់​សាលារៀន​ឲ្យ​ខ្មែរ​បាន ៣៤៧​ខ្នង​

​ស្ត្រី​ជប៉ុន​ម្នាក់ ជួយ​សង់​សាលារៀន​ឲ្យ​ខ្មែរ​បាន ៣៤៧​ខ្នង​

ភ្នំពេញ​ ៖​ លោកស្រី​អូ​សាណៃ​ម៉ៃកូ​( Osanai Mieko)​គឺជា​ស្ត្រីជាតិ​ជប៉ុន​ម្នាក់​ដែល​ជួយ​សង់​សាលារៀន​ឲ្យ​កូន​ខ្មែរ​បាន​ចំនួន ៣៤៧​ខ្នង ដល់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​។​លោកស្រី​អូ​សាណៃ​ម៉ៃកូ​( Osanai Mieko)​បាន​កើត​នៅ​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​១៩៣០​។ បច្ចុប្បន្ន​លោកស្រី​មាន​អាយុ​៨៨​ឆ្នាំ​ហើយ​។

​លោកយាយ អូ​សាណៃ​ម៉ៃកូ​( Osanai Mieko)​ជា​ស្ថាបនិក​អង្គការ​JAPAN TEAM OF YOUNG HUMAN POWER (JHP) ជា​សកម្មជន​មួយរូប​តែង​ធ្វើអំពើ​សប្បុរសធម៌​ជាច្រើន​រាប់មិនអស់​តាំងពី​ដឹងក្ដី​រហូត​ដល់​វ័យចាស់​ជរា​។ លោកយាយ Osanai Mieko ធ្លាប់បាន​ជួយ​កសាង​សាលារៀន កន្លែង​ជ្រោក​កោ​ន សម្រាប់​ជនភៀសខ្លួន​ដោយសារ​សង្គ្រាម​ដូចជា ប្រទេស​នៅក្នុង​ទ្វីប​អាហ្វ្រិក នេ​ប៉ាល់ ឡាវ ឥណ្ឌា អ៊ីរ៉ាក់ អា​ហ្វ​ហ្គានី​ស្ថាន​ជាដើម​។​

​ក្នុង​នោះ​កម្ពុជា​ជា​ប្រទេស​សំខាន់​មួយ​ដែល​លោកយាយ បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ទឹកប្រាក់​ជា​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរ​។​មូលហេតុ​លោកយាយ Osanai Mieko ឲ្យដឹងថា ជប៉ុន​ក៏​ដូចជា​ប្រទេស​កម្ពុជា​ដែរ ការអភិវឌ្ឍ​ប្រទេស គឺ​ចាប់ផ្ដើម​ពី​ចំណុចសូន្យ​។ ដូច្នេះ​អ្វីៗ​ទាល់តែ​មាន​ដៃគូ ពី​មហាមិត្ត​ជួយ​ជ្រោមជ្រែង​ទើប​ការអភិវឌ្ឍ​ប្រទេស មាន​ការរីកចម្រើន​ទៅ​មុខ​បាន​។ ជាក់ស្ដែង​ដូចជា​ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន​ការរីកចម្រើន​ច្រើន គួរ​ជាទី​ចាប់អារម្មណ៍ បើ​ប្រៀបធៀប​ពីមុន​កម្ពុជា​មាន​តែ​បាតដៃ​ទទេ​នោះ​។​

​ហេតុផល​ខាងលើ​នេះ ទើប​អង្គការ JHP របស់​លោកយាយ​បាន សម្រេចចិត្ត​មកជួយ ចូល​រួមចំណែក​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅ​កម្ពុជា ដូចជា​៖ ជួយ​កសាង​នូវ​សាលារៀន ផ្លូវ ប្រព័ន្ធ​ទំនប់​ការពារ​ទឹកជំនន់ លូ ប្រព័ន្ធ​ទឹក​ស្អាត អណ្ដូង ជា​ពិសេស​ជួយ ផ្ដល់​ជា​សំភារៈ​ផ្សេងៗ ដែល​ប្រជាជន​កម្ពុជា​កំពុង​ត្រូវការ និង​តម្រូវការ​ចាំបាច់​នាពេល​បច្ចុប្បន្ន​នេះ​។​

​អង្គការ​JHP​ជប៉ុន​បាន​ចាប់ផ្ដើម​មក​សាង​សាលារៀន​នៅ​រាជធានី​ភ្នំពេញ ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូត ដល់​ឆ្នាំ​១៩៩៨​ទើប​អង្គការ JHP ជប៉ុន​បាន​បន្ដ ចាប់ផ្ដើម​ពង្រីក​នៅ​ទូទាំង​ប្រទេស​រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ សរុប​សាលារៀន​ដែល​អង្គការ​លោកយាយ​បាន​កសាង ចំនួន​៣៤៧​ខ្នង ហើយ​ថែមទាំង​ផ្ដល់​ជា​សម្ភារៈ បំពាក់​នូវ​គ្រឿង​បរិក្ខារ​រួចជាស្រេច​ហើយ​ដែរ ។​នៅ​ខែ​សីហា ឆ្នាំ ១៩៩០ លោកយាយ​អូ​សា​ណៃ និង បុគ្គលិក ៦ រូប​ទៀត​បាន​ខិតខំ​ដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​ក្នុង​ជំរំ​ប្រទេស​ស៊ូដង់ និង​បង្កើត​ក្រុម JIRAC ឡើង​។ ក្រុម​នេះ​ក៏​បាន​ជួយ​ដល់​ជនភៀសខ្លួន​ឃឺ​ដ នៅ​ព្រំដែន​អ៊ីរ៉ាក់​-​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៩១​។​

​នៅ​ឆ្នាំ ១៩៩២ និង ១៩៩៣ JIRAC បាន​បង្កើត​សកម្មភាព​រំដោះ​នៅ​ព្រំដែន​កម្ពុជា ថៃ ដើម្បី​ជួយ​ឲ្យ​ជនភៀសខ្លួន​កម្ពុជា​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ សកម្មភាព​ទាំងនេះ​បាន​ធ្វើឲ្យ​ក្រុមអ្នកស្រី​អូសា​ណៃ ដឹង​ពី​សារសំខាន់​នៃ​ការសាងសង់​សាលារៀន​សម្រាប់​ក្មេងៗ​។
​ពេល​នោះ​ក្រុម​ការងារ​លោកស្រី អូ​សា​ណៃ បាន​បង្កើត​អង្គការ​The Cambodian Children’s School Construction Organization នៅ​ថ្ងៃ​ទី ១៥ កញ្ញា ១៩៩៣​។ បន្ទាប់មក​បាន​ប្ដូរ​ឈ្មោះ​អង្គការ​នេះ​ទៅ​ជា JAPAN TEAM OF YOUNG HUMAN POWER (JHP) និង​បង្កើត​ប្រព័ន្ធ​សមាជិក​នៅ​ខែ​មេសា ឆ្នាំ ១៩៩៧​។​

Filed in: ព័ត៌មានជាតិ