សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រន្ទះបាញ់​១​ផាំង​ងាប់​ក្របី​៨​ក្បាល​នៅ​ពោធិសាត់​ម្ចាស់​ក្រ​ភ្លាមៗ​

​រន្ទះបាញ់​១​ផាំង​ងាប់​ក្របី​៨​ក្បាល​នៅ​ពោធិសាត់​ម្ចាស់​ក្រ​ភ្លាមៗ​

​ពោធិសាត់ ៖ ធម្មជាតិ​អប្រីយ៍​ក្របី​៨​ក្បាល​ត្រូវបាន​រន្ទះបាញ់​បណ្តាល​ឲ្យ​ងាប់​ទាំង​អស់​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ នៅ ចំណុច​ការដ្ឋាន​ចាស់ (​ក្រុម​ហ៊​នភា​ភិ​ម៉ិច​) ដែល​ស្ថិតនៅក្នុង​ភូមិ អន្ស​ក្តាម ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។

​មិន​មាន​ប្រជាពលរដ្ឋ​ឬ​ម្ចាស់​ក្របី​ទទួល​រងគ្រោះ​ទេ​។ សត្វ​ក្របី​ចំនួន​៨​ក្បាល​ដែល​ត្រូវ​រន្ទះបាញ់ បណ្តាល​ឲ្យ​ងាប់​ទាំង​៨​ក្បាល​នៅ​ក្នុង​ថ្លុក វាលស្រែ​រួមគ្នា ខណៈ​ដែល​មេឃ​កំពុងតែ​ភ្លៀង​លាយឡំ​ខ្យល់​នឹង​ផ្គរ​រន្ទះ​ផងដែរ​។​ការបំ​រ៉ែ​បំ​រួលធាតុអាកា​សមក​ពី​ការ​រលាយ​ហិនហោច​ពរៃឈើ​ត្រូវ​គេ​រំពឹងថា​ជាហេតុ​ង​បង្ក​ឲ្យមាន​គ្រោះធម្មជាតិ​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា សត្វ​ក្របី​ទាំង​៨​ក្បាល ដែល​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ងាប់​នោះ ជា​របស់​ម្ចាស់​ឈ្មោះ ស៊ិន សា​អុល អាយុ ៤៧​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្មី ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។ ករណី​ស្លាប់​ដោយសារ​គ្រោះធម្មជាតិ​រន្ទះបាញ់ កើតមាន​ច្រើនលើក​ច្រើនសារ​មកហើយ បណ្តាលឲ្យ​មនុស្ស​និង​សត្វ​ជាច្រើន​ផងដែ​៕

Filed in: ព័ត៌មានជាតិ