សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទូត​កាណាដា​ស​សើ​កម្ពុជា​រឿង​ទ​ព័មួក​ខៀវ​តែ​ស្ងៀម​ពេល​ថា​កឹម​សុខា​កាត់ទោស​ហើយ​ចាំ​គិត​ទៀត​!?

​ទូត​កាណាដា​ស​សើ​កម្ពុជា​រឿង​ទ​ព័មួក​ខៀវ​តែ​ស្ងៀម​ពេល​ថា​កឹម​សុខា​កាត់ទោស​ហើយ​ចាំ​គិត​ទៀត​!?

​ភ្នំពេញ ​៖​ សម្តេច​អគ្គមហាសេនាបតី​តែ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​ទូត​កាណាដា​ថា​ករណី​លោក កឹម សុខា មិនមែនជា ជាប់​ឃុំឃាំង​ទេ​គឺ​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ពេល បើក​សវ នា​ការ​ហើយ​ចាំ ពិនិត្យ​មើល​លទ្ធភាព​ផ្សេងៗ​ទៀត ។

​លោក ស្រ៊ី ថា​ម​រ៉ុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យដឹងថា​៖​សម្តេច​តេជោ ហ៊ុន សែន​បាន​បញ្ជាក់​បែប​នេះ​ពេល​ទទួឡ​ជួប​លោក​ស្រី ដូ​នីកា ប៉ុត​ទី (Donica Pottie)​ឯកអគ្គរដ្ឋទូត​កាណាដា​ដែល​បញ្ចប់​អាណត្តិ​នៅ​វិមាន​សន្តិភាព​នា​រសៀល​ថ្ងៃ​ទី​១១​តុលា​២០១៩​នេះ ។ លោក ស្រ៊ី ថា​ម​រ៉ុង បញ្ជាក់ថា​៖​តាម រយៈ​ជំនួប​សន្ទនា​នេះ​តប​ចំពោះ​ការព្រួយបារម្ភ​របស់លោក​ស្រី​ទូត​ដែល​បាន​លើកឡើងពា ក់ព័ន្ធ​ទៅនឹង​បញ្ហា​បក្សប្រឆាំង​និង​បញ្ហា​លោក​កឹម សុខា សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ទៅ​លោក​ស្រី​ឯកអគ្គ​រដ្ឋ ទូត​កាណាដា​ថា​បញ្ហា​លោក កឹម សុខា មិនមែនជា ប់​ឃុំឃាំង​ទេ​គឺ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ដែល​កំពុង​ធ្វើកា​រ​ស៊ើបអង្កេត​ហើយ​នៅ ពេល​ដែល​តុលាការ​ស៊ើបអង្កេត ចប់​នឹង​បើក​សវនាកា​រហើយ​ពេលនោះ​យើង​នឹង​ពិនិត្យមើល​លទ្ធភាព​ផ្សេងៗ​ទៀត ។​

​សម្ដេច​បញ្ជាក់​ទៀត​ថា​កម្ពុជា​ត្រូវតែអ​នុវត្តន៍​ទៅតា​ម​ច្បាប់របស់​កម្ពុជា​ដោយ​ប្រជា​ពល រដ្ឋ​គ្រប់​រូប​មិន​ថា​ជា​អ្នកនយោបាយ​ឬ​ជា​ប្រជាជន​ធម្មតា​នោះ​ទេ​ត្រូវតែ​គោរព​រដ្ឋធម្មនុញ្ញ​និង​គោរព ច្បាប់​របស់​កម្ពុជា​ហើយ​បញ្ហា​សំខាន់​គឺ​បញ្ហា​សន្តិភាព​ព្រោះថា​បើ​ប្រទេស​មិន​មាន​សន្តិភាព គឺ មិនបាច់​និយាយ​អំពី​បញ្ហា​ផ្សេងៗ​ទៀត​ទេ​នោះ​ឡើយ ព្រោះ​កម្ពុជា​ធ្លាប់​បាន​ឆ្លងកាត់​បញ្ហា​អត់​ទាំងនេះ​រួចហើយ ។​មាន​ការកត់សម្គាល់ថា​លោក​កឹម​សុខា​មេ​អតីត​គណបក្ស​ង្គ្រោះ​ជាតិ​ត្រូវបាន​ចាប់ឃុំខ្លួន​និង​បន្ទាប់មក​ដាក់​ឃុំ​ក្នុង​ផ្ទះ​ជាង​២​ឆ្នាំ​ហើយ​ពី​បទ​សន្ទិដិ្ឋភាព​(​ក្បត់ជាតិ​ឃុប​ឃឹត​ជាមួយ​បរទេស​)​មិនដឹងថា​ពេល​ណា​តុលាការ​ស៊ើប​ង​អង្កេត​ចប់​នោះ​ទេ​ដែល​គេ​ជឿ​ថា​តាម​ស្ថានការណ៍​នយោបាយ​តែប៉ុណ្នោះ​?​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោកស្រី​ឯកអគ្គរដ្ឋទូត​កាណាដា​ស្ងៀម​ទទួលយក​នូវ​ការពន្យល់​របស់​សម្តេច​តេជោ ហ៊ុន សែន ហើយ​មិន​មាន​ប្រតិកម្ម​បែបណា​នោះ​ទេ​។​ទោះជា​យ៉ាងណា​កាណាដា​បាន​ស​សើរ​កម្ពុជា​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​។​លោក ស្រី មានប្រសាសន៍ថា “​ខ្ញុំ​កោតសរសើរ​ប្រទេស​កម្ពុជា ដែល​ទាក់ទង​ទៅនឹង​ការបង្កើន​កងកម្លាំង​ថែរក្សា សន្តិភាព មួក​ខៀវ​ទៅកាន់​បណ្ដា​ប្រទេស ផ្សេងៗ​ដែល​ជា​ការរួមចំណែក​យ៉ាង​សំខាន់​ក្នុងការ ថែរក្សា​សន្តិភាព​ទៅកាន់​បណ្ដា​ប្រទេស​ផ្សេងៗ ជាពិសេស​ចំនួន ស្ត្រី​ដែល​បាន​ទៅ​ចូលរួម​នៅក្នុង កងកម្លាំង​មួក​ខៀវ ថែរក្សា​សន្តិភាព​នោះ​”​។​

​សម្ដេច តេ​ជោ ទទួលស្គាល់ថា កាណាដា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​របស់​កម្ពុជា ដូចជា ក្នុង​ការស្វែងរក​សន្តិ​ភាព​សម្រាប់​កម្ពុជា ក្នុង​នោះ​ប្រទេស​កាណាដា​ក៏​បាន​ចូលរួម ក្នុង​វិស័យ​សំខាន់ៗ​ផងដែរ ដូចជា​ការវិនិយោគ ពាណិជ្ជកម្ម ការ​បោសសំអាត មីន​វិស័យ​ធនាគារ និង​អប់រំ​ជា​ដើម​។​

​សម្ដេច រំលឹកថា សម្រាប់​ទំហំ​ពាណិជ្ជកម្ម​រវាង​កាណាដា និង​កម្ពុជា​វិញ​ជាង​១​ពាន់​លាន​ដុល្លារ ហើយ​ផលិតផល​របស់​កម្ពុជា ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កាណាដា​ច្រើន​នោះ​គឺ​សម្លៀក​បំពាក់​៕

Filed in: ព័ត៌មានជាតិ