សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្តឹង​លោក លឹម ហាក់ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ពីបទ ចាប់​រថយន្ត​និង​បង្ខាំង​មនុស្ស ជំរិត​ទារលុយ​ខុសច្បាប់​ទៅ​តុលាការ និង អង្គភាព ប្រឆាំង​អំពើពុករលួយ​

ប្តឹង​លោក លឹម ហាក់ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ពីបទ ចាប់​រថយន្ត​និង​បង្ខាំង​មនុស្ស ជំរិត​ទារលុយ​ខុសច្បាប់​ទៅ​តុលាការ និង អង្គភាព ប្រឆាំង​អំពើពុករលួយ​

ភ្នំពេញ : ព្រឹក​ថ្ងៃ​ទី ១១ តុលា ២០១៩​នេះ អង្គភាពយើង បាន ទទួល​ពាក្យបណ្តឹង​ផ្លូវការ​ចំនួន​ពីរ​ច្បាប់ ទី​១ ប្តឹង​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ទី​២ ប្តឹង​ទៅ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។

​យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ឈុន ឈី​វ​ជាតិ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​រៀបរាប់​ថា :​កាលពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ២០១៩ ខណ​:​ដែល​គាត់​( ឈុន ឈី​វ​ជាតិ​)​កំពុងតែ​បើក​រថយន្ត​ទៅ​ចាក់​សាំង​តែម្នាក់ឯង មាន​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​០២​រូប​បាន​ឃាត់​ចាប់រ​យន្ត​របស់គាត់​ហើយ​ថា​មេ​គាត់​ចង់​ជួប ។​

​លោក ឈុន ឈី​វ​ជាតិ ក៏​បាន​ទៅ​ជាមួយ​មន្ត្រី​អាវុធហត្ថ​២​នាក់​នោះ ពេល​ទៅ​ដល់​សាលាក្រុង​កំពង់ឆ្នាំង​បាន​ជួប​ឈ្មោះ លឹម ហាក់ ហើយ​លោក លឹម ហាក់ ចោទថា គាត់ ( ឈុន ឈី​វ​ជាតិ​) ប្រើ​ឡាន​អត់​ពន្ធ ហើយ​មេ​របស់​គាត់​អោយ​យក​រថយន្ត​ទៅ​ប៉េអឹម​ក្រុង ទៅដល់​ប៉េអឹម​ក្រុង​ពួក​អាវុធហត្ថ​បាន​ចាប់​ឃុំ​ឃាំង លោក ឈុន ឈី​វ​ជាតិ រហូត​ដល់​ម៉ង​១២​ថ្ងៃត្រង់ ទើប​ឈ្មោះ លឹម ហាក់​មក​ប្រាប់ថា​: គាត់​បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​អស់ហើយ ៗ​ព្រះរាជអាជ្ញា​បាន​បញ្ជា​អោយ​ឃាត់​ឡាន និង​មនុស្ស ពី​បទ​ប្រើប្រាស់​ឡាន​អត់​ពន្ធ ហើយ​បង្គាប់​អោយ​លោក ឈុន ឈី​វ​ជាតិ ទាក់ទង​ទៅ​ក្រុមគ្រួសារ​ដើម្បី​យក​ប្រាក់​ចំនួន​៥០០០​ដុល្លារ​អាមេរិក​ទើប​គេ​ព្រម​ដោះលែង​រូបគាត់​(​ឈី​វ​ជាតិ​) និង​រថយន្ត ដោយ​លោក​លឹម ហាក់ ប្រាប់​ថា​ចាំ​គាត់​ជួយ​និយាយ​ជាមួយ​ព្រះ​រាជ្យ​ញា​អោយ​ព្រោះ​រាប់អាន​គ្នា ។​

​លោក ឈុន ឈី​វ​ជាតិ បន្តថា ទោះបី​ក្រុមគ្រួសារ​គាត់​បាន​ស្វះស្វែង​រត់​រក​ខ្ចីប្រាក់​គេ​បាន​ចំនួន​៣៥០០​ដុល្លារ​យក​មក​ប្រគល់អោយ​ក៏​លោក​លឹម​ហាក់​មិន​ព្រម​លែង​ដែរ​បន្ត​ឃុំ​ខ្លួន​រហូតដល់​ម៉ោង​៤​រសៀល ទើប​ក្រុមគ្រួសារ​របស់​គាត់​(​ឈី​វ​ជាតិ​)​រក​ខ្ចីប្រាក់​គេ​បាន​គ្រប់​ចំនួន​៥០០០​ដុល្លារ​យក​ទៅ​ប្រគល់អោយ​ឈ្មោះ ឡុង ឡ​ន ហៅ​ឡុង ជា​អ្នកទទួល​លុយ​យក​ទៅ​អោយ​ឈ្មោះ លឹម ហាក់ រួច​គេ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​រថយន្ត​អត់​ពន្ធ និង​ដោះលែង​រូប​គាត់​អោយ​ត្រឡប់ទៅផ្ទះ​វិញ​នៅ​ម៉ោង​ជាង​៨​យប់ ។​

​សូមបញ្ជាក់​ថា ករណីនេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​តម្រូវ​អោយ​សា​ម៉ី​ខ្លួន​និង​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ធ្វើ​របាយការណ៍ និង​កំណត់ហេតុ​អោយ​លំអិត​រួច​បញ្ជូន​មក​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដើម្បី​ពិនិត្យ​មុន​នឹង​ចាត់​ក្រុមអធិការកិច្ច​អាវុធហត្ថ​ចុះទៅ​ស៊ើបអង្កេត ។ ប៉ុន្តែ​មក​ដល់ពេលនេះ គេ​មិន​ទាន់​បាន​ឃើញ​ពី លទ្ធផល​នៃ​ស្រាវជ្រាវ ជុំវិញ​ករណី​នេះ​នៅឡើយ​ទេ ព្រោះ​អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មិនទាន់ ប្រកាស​ផ្សព្វផ្សាយ ។ ដោយឡែក លោក លឹម​ហាក់ មន្ត្រី​អាវុធហត្ថ​ដែល​ទទួលរង​បណ្តឹង ចោទប្រកាន់​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​១១​តុលា​២០១៩ បាន​ទម្លាយ​ប្រាប់​អ្នកសារព័ត៌​មាន តាម​ទូរស័ព្ទ​ថា ករណីនេះ លោក​បាន​បញ្ជូន​សំណុំរឿង​ទៅ​ថ្នាក់លើ និង​តុលាការ​អស់ហើយ បើ​ចង់ដឹង សួរ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៅ ។​

​ករណី មន្ត្រីនគរបាល​យុត្តិធម៌ របស់​កងរាជអាវុធហត្ថ ខេត្ត​កំពង់ឆ្នាំង អនុវត្ត​នីតិវិធី ដោយ​ចាប់​បង្ខាំង​មនុស្ស និង​រថយន្ត​ដែល ប្រព្រឹត្ត​ឡើង​ដោយ​ឈ្មោះ លឹម ហាក់ មាន​ឋានន្ត​រ​សក្ត័ វរ​សេនីយ៍ នេះ សង្ឃឹមថា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង មិន​នៅ​ស្ងៀម​បណ្តោយ​អោយ​មន្ត្រី​អាវុធហត្ថ​ខិលខូច​មួយចំនួន​យក​តួនាទី និង ស្បែក​អាវុធហត្ថ​ទៅ ប្រព្រឹត្ត​អំពើ​ស្មោកគ្រោក​ទៅលើ​ប្រជាពលរដ្ឋ​ជា​ដាច់ខាត ។​ក្រដាស់​មិនអាច​ខ្ចប់​ភ្លើង​បានទេ ការពិត​នឹងត្រូវ​លាតត្រដាង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ជាក់​ជាមិនខាន ប្រសិនបើ​បើ​មានការ​លូកដៃ​ពី​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​តាម​ពាក្យបណ្តឹង​ធ្វើការ​ស្រាវជ្រាវ ។ ព្រោះ​ករណីយ៍​នេះ​ប្រសិនបើ​ប៉េអឹម​ខេត្ត​កំពង់ឆ្នាំង​ចង់​បង្ក្រាប​បទល្មើស​ឡាន​គេច​ពន្ធ​មែន​គឺ​ត្រូវ​មាន​ការសហការ​ជាមួយ​មន្ត្រី​គយ​មិនមែន​ធ្វើ​តែឯង​ចាប់​កៀប​យក​លុយ​ចឹង​នោះទេ​?៕

Filed in: ព័ត៌មានជាតិ