សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អតីត​តំរាងរាស្ត្រ​គណបក្សស​ង្គ្រោះ​ជា​តិ​ម្នាក់​និង​ជា​កូនប្រុស​លោក​គង់​គាំ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

​អតីត​តំរាងរាស្ត្រ​គណបក្សស​ង្គ្រោះ​ជា​តិ​ម្នាក់​និង​ជា​កូនប្រុស​លោក​គង់​គាំ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

​ភ្នំពេញ​៖ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​។

​នៅក្នុង​ពី​ធី​ទទួល​នៅ​រសៀល ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​នេះ នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក សក់ សេដ្ឋា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គ​២៧​គឺ​មាន​លោក ដន វ៉ាន់ឌី ដែល​ជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តព្រៃវែង​ម្នាក់​ដែរ បាន​ចូលរួម ។​

​លោក គង់ បូរ៉ា និង លោក ដន វ៉ាន់ឌី បាន​ឡើង​ប្តេជ្ញាចិត្ត​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក គង់ បូរ៉ា ឲ្យដឹង ថា ការ​មក​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺ​លោក​មិន​ចង់​ពាក់ព័ន្ធ​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ លោក សម រង្ស៉ី បាន​ព្យាយាម​ធ្វើ​ឱ្យ​ច្របូកច្របល់​ប្រទេស​។​

Filed in: ព័ត៌មានជាតិ