ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៅថ្ងៃទី១០តុលាឆ្នាំ២០១៩នេះបាន ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីកិច្ចការព្រំដែន តបតាមការអញ្ជើញរបស់លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជាដែលជាសមាជិកមួយនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងចំណោម១៦គណបក្ស ។
ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានអះអាងថា ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម រហូតសម្រេចលទ្ធផលបានជាង ៨៤ភាគរយ ធ្វើឡើងដោយការផ្ចិតផ្ចង់មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ បើតាមទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ក្រុមការងារបច្ចេកទេសព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម បានធ្វើការងារយ៉ាងច្បាស់លាស់ និងត្រឹមត្រូវជាទីបំផុត ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសរៀងៗខ្លូន។សូមមើលកំណត់ហេតុសំនួរចម្លើយសង្ខេប៖