សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ធនាគារ​ជាតិ​កាណាដា​កាន់កាប់​ភាគហ៊ុន​ធនាគារ ABA នៅ​កម្ពុជា ១០០​ភាគរយ​ហើយ​!

​ធនាគារ​ជាតិ​កាណាដា​កាន់កាប់​ភាគហ៊ុន​ធនាគារ ABA នៅ​កម្ពុជា ១០០​ភាគរយ​ហើយ​!

ធនាគារ​ជាតិ​កាណាដា​កាន់កាប់​ភាគហ៊ុន​ធនាគារ ABA នៅ​កម្ពុជា ១០០​ភាគរយ​ហើយ​!

​កម្ពុជា ៖ សារព័ត៌មាន BNN Bloomberg របស់​ប្រទេស​កាណាដា បាន​ចុះ​ផ្សាយ​ឲ្យដឹងថា ធនាគារ​ជាតិ​ប្រទេស​កាណាដា​បាន ទិញ​យក​ភាគហ៊ុន​នៅសល់ ១០% នៅក្នុង​ធនាគារ ABA ក្នុងតម្លៃ ៨៣,៥​លាន​ដុល្លារ​អាមេរិក​ដែល​ធ្វើឲ្យ ធនាគារ​ជាតិ​កាណាដា​បាន​បង្កើន​ភាពជា​ម្ចាស់​របស់​ខ្លួន​នៅក្នុង​ធនាគារ ABA រហូតដល់ ១០០% តែម្តង​។

​ធនាគារ​ជាតិ​កាណាដា បាន​ក្លាយជា​ភាគហ៊ុនិ​ក​របស់​ធនាគារ ABA នៅ​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៤ ដោយ​បាន​ទិញ​យក​ចំណែក​ភាគហ៊ុន​ដំបូង​ចំនួន ១០%​។​បន្ទាប់មក​ក៏​បាន​បង្កើន​ការទិញ​យក​ចំណែក​ភាគហ៊ុន​បន្ថែម​រហូតដល់ ៤២% នៅក្នុង​ឆ្នាំ​២០១៥ និង​បង្កើន​ដល់ ៩០% នៅក្នុង​ឆ្នាំ​២០១៦​។​

​នៅក្នុង​ប្រកាស​ព័ត៌មាន លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA បាន​និយាយថា “​ប្រតិបត្តិការ​ចុងក្រោយ​របស់​ធនាគារជាតិ​កាណាដា បង្ហាញ​យ៉ាង​ច្បាស់​ពី​ទំនុកចិត្ត​ខ្ពស់​របស់​ធនាគារ មកលើ ABA និង​មក​លើ​ទីផ្សា​រធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​។​”

​គិត​មក​ត្រឹម​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៩ ទ្រព្យសកម្ម​របស់​ធនា​គារ ABA មាន​ចំនួន ៤,១​ប៊ី​លាន​ដុល្លារ​។ ធនាគារ​ផ្តល់​សេវា​ជូន​ដល់​អតិថិជន​ជា​ង ៦៥០.០០០​នាក់ តាមរយៈ​បណ្តាញ​សាខា​ចំនួន ៧០​សាខា កន្លែង​ស្វ័យ​សេវា​ធនាគារ​ជាង ៥៥០​កន្លែង និង​ប្រព័ន្ធ​ធនាគារ​អន​ឡាញ​និង​ធនាគារ​តាម​ទូរស័ព្ទ​ជាច្រើន​ទៀត​៕

Filed in: ព័ត៌មានជាតិ