សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដាក់គុក​ឃាតក​សម្លាប់​អ្នក​ការពារ​ព្រៃឈើ​នៅ​មណ្ឌល​គី​រី​ម្នាក់ៗ​៣០​ឆ្នាំ​ឡើង​ទៅ​

ដាក់គុក​ឃាតក​សម្លាប់​អ្នក​ការពារ​ព្រៃឈើ​នៅ​មណ្ឌល​គី​រី​ម្នាក់ៗ​៣០​ឆ្នាំ​ឡើង​ទៅ​

ភ្នំពេញ ៖ ឃាតក​បាញ់​សម្លាប់​ក្រុម​មន្ត្រី​ការពារ​ព្រៃឈើ​ចំនួន​៣​នាក់ នៅ​ខេត្ត​មណ្ឌលគិរី កាលពីដើមឆ្នាំ​២០១៨​កន្លងទៅ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៣០​ឆ្នាំ ដល់​អស់​មួយ​ជីវិត​តែ បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។

​ជនជាប់ចោទ​ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ឈ្មោះ ផល ពេញ ជា​អ្នក​បាញ់សម្លាប់​ជនរងគ្រោះ​ដោយ​ផ្ទាល់​។ ចំណែក​គូកន​ដទៃទៀត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៣០​ឆ្នាំ​គិតពី​ថ្ងៃ​ចាប់ឃុំខ្លួន​។​

​ជនជាប់ចោទ​ដែល​ត្រូវ​កាត់ទោស​៖ ទី​១៖ ឈ្មោះ ផល ពេញ ជា​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ នៃ​វរ​ការពារ​ព្រំដែន​លេខ​៦២១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ ទី​០២ ខែ​កុម្ភៈ ស្ថិត​នៅ​ហាង​គុយទាវ​មួយកន្លែង ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺជា​អ្នកបាញ់​ផ្ទាល់​ទៅលើ​ជនរងគ្រោះ​ទាំង​៣​នាក់​។​

​ទី​២៖ ឈ្មោះ កើត វេ​ហា ហៅ​ឆៃ ជា​ទាហាន​ការពារ​ព្រំដែន ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ជា​ជន​ពាក់ព័ន្ធ​។​
 ទី​៣៖ ឈ្មោះ កើត វេ​តា ជា​ទាហាន​ការពារ​ព្រំដែន​។​
 ទី​៤៖ ឈ្មោះ ឡាយ សា​វី ជា​ទាហាន​ការពារ​ព្រំដែន​។​
 ទី​៥៖ ឈ្មោះ ទន់ ធារ៉ា ជា​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​អូរ​រ​លែ ដែល​អ្នក​ទាំង​៣​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​០១ ខែ​កុម្ភៈ​។​
​ទី​៦៖ ឈ្មោះ ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ ត្រូវបាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​ចំណែក​ជនរងគ្រោះ​ទាំង​៣​នាក់ ដែល​ត្រូវ​ជនដៃដល់​បាញ់ សម្លាប់ រួមមាន​៖ មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វឌ្ឍនា​, មន្ដ្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឈ្មោះ តើ​ន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែល​ការបាញ់ប្រហារ​នេះ​ផ្តើមចេញ​ពី​បទល្មើស​ព្រៃឈើ​។​

​សូមបញ្ជាក់​ថា ការ​បាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ប៉ុស្តិ៍​អូរ​រ​លែ ក្នុង​ភូមិសាស្ដ្រ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្ត​មណ្ឌលគិរី នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៨ បាន​បណ្ដាលឲ្យ​ស្លាប់​មនុស្ស​៣​នាក់ រួមមាន ៖ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វឌ្ឍនា​, មន្ត្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឈ្មោះ តើ​ន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS)​ឈ្មោះ ថុល ខ្នា ដែល​ការបាញ់ប្រហារ​នេះ​ផ្តើមចេញ​ពី​គំនុំ​នៃ​បទល្មើស​ព្រៃឈើ​៕

Filed in: ព័ត៌មានជាតិ