សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អណ្ដូងស្នប់​ចំនួន 20 ជា​អំណោយ​កាកបាទក្រហមកម្ពុជា បានប្រគល់​ជួន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្នួល​សម្រាប់​ប្រើប្រាស់​

អណ្ដូងស្នប់​ចំនួន 20 ជា​អំណោយ​កាកបាទក្រហមកម្ពុជា បានប្រគល់​ជួន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្នួល​សម្រាប់​ប្រើប្រាស់​

ក្រចេះ​៖ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៦ នេះ​ក្រុមការងារ​ទឹកស្អាត​កាកបាទក្រហមកម្ពុជា ដឹកនាំ​ដោយ ឯកឧត្តម​វេជ្ជ​. អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា រួមជាមួយ ឯកឧត្តម ធុន គ្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក្រចេះ បាន​អញ្ជើញ​ចុះ​ប្រគល់​អណ្តូងទឹក​ប្រភេទ​អាហ្វ្រី​ដេស ចំនួន 20 ជា​អំណោយ​កាកបាទក្រហមកម្ពុជា បានប្រគល់​ជួន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្នួល ។​

​យោង​តាម​របាយ​ការសាងសង់ បានបញ្ជាក់​ថា អណ្ដូងស្នប់​ចំនួន ២០ ក្នុង​ជំហាន​ទី ២ ឆ្នាំ​២០១៦​នេះ មាន​លេខ​រៀង​ពី ១១ ដល់ ៣០ និង​មាន​ជម្រៅ​ជា​មធ្យម ៣០​ម៉ែត្រ កំពស់​ទឹកជា​មធ្យម ៦ ម៉ែត្រ ធា​ទឹកជា​មធ្យម ៤ ម៉ែត្រ​គីប ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ ២៥៨៨ គ្រួសារ ស្មើ​នឹង​មនុស្ស ១៨២៣៨ នាក់ រស់នៅ​ភូមិ​ចំនួន ១០ នៃ​ឃុំ​២​ធ្នូរ និង ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​នា​ឱកាស​អបអរសាទ​រ​ពិធី​សម្ពោធ​សមិទ្ធផល​ថ្មី​នេះ ឯកឧត្តម​វេជ្ជ​. បាន​មានប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ចាត់​ឱ្យ​ក្រុមការងារ​ចុះ​ភ្លាមៗ ដើម្បី​ដោះស្រាយ និង​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​ឱ្យ​ពួក​គាត់​រង់ចាំ​យូរ​ឡើយ ។​

​ឯកឧត្តម បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​ចំណែក​ទាំងអស់​គ្នា ថែរក្សា​អណ្តូង​នេះ ឱ្យបាន​គង់វង្ស​យូរអង្វែង ដើម្បី​ទុក​ទទួលទាន​ផង​។​

​ឯកឧត្តម​វេជ្ជ បានបញ្ជាក់​ថា អណ្តូងទឹក​២០​នេះ មិនមែន​ជា​សមិទ្ធផល ចុងក្រោយ​ទេ ពី​ព្រោះនេះ​ជា​យុទ្ធ​ត្រៀម បង្ការ ដែល​ជា​ចក្ខុវិស័យ​យូរអង្វែង របស់ សម្តេច​ប្រធាន ក​ក្រក ក៏​ដូច​ជា​យុទ្ធសាស្ត្រ ចតុកោណ​នៃ​រាជរដ្ឋាភិបាល​ផង​ដែរ ។ ២ ត្រូវ​ប្រើប្រាស់ បំរើ​ឲ្យ​សុខភាព​៕ ៣ អណ្តូង​ទាំង​២០​នេះ​គឺជា​អណ្តូង​របស់​សហគមន៍​។ ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​ចំនួន ៦០ នាក់ ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ ទទួលបាន​នូវ​វត្ថុ​អនុស្សា​វីយ៍ កំដរ​ដៃ ក្នុង​ម្នាក់ៗ ៖ សារុង​១ ឬ​ក្រមា​១ និង លោកតា លោកយាយ នារី មាន​ផ្ទៃ បាន​ទទួល​បន្ថែម​នូវ ថវិកា​មួយចំនួន​។ បងប្អូន​ប្រជាពលរដ្ឋ បាន​ថ្លែងអំណរគុណ​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ជួយ​ផ្តល់​អណ្តូងទឹក​ដល់​ពួកគាត់ បាន​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុងការ​ទទួលទាន ឬ​បង្កបង្កើនផល​នានា ដោយ​មិន​ពិបាកទៅ​យក​ទឹក​នៅ​ទី​ឆ្ងាយ​ដូច​មុន​ទៀតឡើយ ៕

IMG-20160810-WA0018

IMG-20160810-WA0016 IMG-20160810-WA0017  IMG-20160810-WA0015

Filed in: ព័ត៌មានជាតិ