សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ងាប់​ប្រើស​មួយ​ក្បាល​ទៀតហើយ​បន្ទាប់​ពី​រត់ចេញ ពី​ព្រៃ ចូល​ក្នុង​ភូមិ​គ្មាន​អ្នក​ជួយ​សង្គ្រោះ​

​ងាប់​ប្រើស​មួយ​ក្បាល​ទៀតហើយ​បន្ទាប់​ពី​រត់ចេញ ពី​ព្រៃ ចូល​ក្នុង​ភូមិ​គ្មាន​អ្នក​ជួយ​សង្គ្រោះ​

ព្រះវិហារ​៖ អ្នកស្រុក​ប្រទះឃើញ​សត្វ​ប្រីស​មួយ​ក្បាល​មាន​របួស​បាន រត់​ចូល​ក្នុង​ភូមិ កាលពី​វេលា​ម៉ោង​ប្រមាណ ៥​ទាបភ្លឺ ព្រឹក ថ្ងៃ ទី​០៧ តុលា ២០១៩ ស្ថិតក្នុង ភូមិ ពោធិ៍ ឃ៉ំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ។

​ប្រជាពលរដ្ឋ​ក៏​បាន រាយការណ៍​ជូន​សម្ថ​កិច្ច ក្នុង​មូលដ្ឋាន និង មន្ត្រី​អភិរក្ស​សត្វព្រៃ​ក្នុង​គោលបំណង​ពិនិត្យ ព្យាបាល​ដើម្បី​ព្រលែង​ចូល​ព្រៃ​វិញ ព្រោះ​ឃើញ​សភាព​សត្វ​ប្រើស​នោះ មាន​របួស​ដែល​គេ​សង្ស័យថា​រត់គេច​ពី​ការ​ការ​ប្រមាញ់​។​

​លោក វរៈសេនីយ៍ទោ រិទ្ធ សូ​ណា អធិការដ្ឋាន​ស្រុក​ត្បែងមានជ័យ សហការ​អង្គការ​ដៃគូ មន្ត្រី​បរិស្ថាន និង មន្ត្រី​ជំនាញ​អភិរក្ស​សត្វព្រៃ បាន​ចុះ​មក​ដល់​ទីតាំង​ខាងលើ​ពិនិត្យឃើញថា សត្វ​ប្រើ​សដ​ធំ​នោះ​មាន​របួស និង រាងកាយ​ទ្រុឌ​ទ្រម ក៏​សម្រេចចិត្ត​ដឹកយក​ទៅ​ព្យាបាល ប៉ុន្តែ​រង់ចាំ​គ្រូពេទ្យ​ជំនាញ​មកពី​សៀមរាប​យូរពេក ជា​អកុសល​ប្រឺស​នោះបាន​ងាប់​បាត់​ទៅ​។​លោក វរៈសេនីយ៍ទោ រិទ្ធ សូ​ណា បានឲ្យដឹងថា សត្វ​ប្រើស​នោះ មាន​ទម្ងន់​ប្រមាណ ជាង​១០០​គីឡូក្រាម ហើយ​បាន​រត់ចេញ​ពី ជម្រក​សត្វព្រៃ​ព្រះ​រការ តែ​មិន​ទាន់​ហ៊ាន​សន្និដ្ឋានថា រងរបួស​ដោយសា​រមូ​ល​ហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ​?​។​

​នេះ​ជា​ករណីយ៍​ទី​២​ហើយ​ដែល​សមត្តកិច្ច​ជំនាញ​នៅ​ខេត្ត​ព្រះ​វិហ៊ា​គ្មាន​សមត្តភាព​ការពារស​ត្វព្រៃ​។​ជាក់ស្តែង​ករណីយ៍​ទី​១​ប្រើ​ស​មួយ​ក្បាល​ត្រូវ​រថយន្ត​បុក​រងរបួស​នៅ​ស្រុក​ជាំ​ក្សាន់​ដឹក​យក​មក​ទុក​នៅ​រដ្ឋបាល​បរិស្ថាន​ទាល់តែ​ងាប់​ដោយ​មិន​មាន​អ្នក​មក​ព្យាបាល​៕

Filed in: ព័ត៌មានជាតិ